ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់សង្ឃ និងមន្ត្រីកាកបាទក្រហមកម្ពុជាប្រគេនទៀនវស្សាដល់វត្ត ៣៩ ស្ថិតក្នុងស្រុកសន្ទុក

3 ឆ្នាំ មុន
  • កំពង់ធំ

សន្ទុក-ខេត្តកំពង់ធំ ៖សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈ សង្ឃនាយក និងលោកជំទាវ ខៀវ ស៊ីណា…

សន្ទុក-ខេត្តកំពង់ធំ ៖សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈ សង្ឃនាយក និងលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ធំ រួមនឹងក្រុមការងារនៅថ្ងៃទី ១ កក្កដា ឆ្នាំ ២០២០ បាននាំ យកទៀនព្រះវស្សា គ្រឿងបរិក្ខា និងព្រមទាំងបច្ច័យមួយទៅវេប្រគេនព្រះសង្ឃគង់វត្តចំនួន ៣៩វត្តស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។

សូមបញ្ជាក់ថា ឆ្នាំនេះតាមប្រតិទិនបានឲ្យដឹងថា ពិធីបុណ្យចូលព្រះវស្សាឆ្នាំនេះចូលនៅ ថ្ងៃ ១រោជខែអាសាឍ ឆ្នាំជូតទោស ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ។ ហើយពិធីបុណ្យនេះត្រូវបានប្រជាជនកម្ពុជាគោរពប្រតិបត្តិជា រៀងរាល់ឆ្នាំតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ។

នៅក្នុងឱកាសប្រគេនទៀនព្រះវស្សា គ្រឿងបរិក្ខា និង បច្ច័យទៅប្រគេនដល់វត្តចំនួន ៣៩ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នោះជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានគោរពបិណ្ឌបាត្រ ដល់ព្រះ សង្ឃតាមវត្តនីមួយៗឲ្យបន្តជួយបណ្ដុះបណ្ដាលព្រះសង្ឃ និងគ្រប់គ្រងព្រះសង្ឃ ឲ្យបានល្អដើម្បីឲ្យព្រះសង្ឃទទួលបានចំណេះទាំងផ្នែកពុទ្ធចក្រ និងចំណេះទូទៅ ។ ជា មួយនេះដែរក៏ត្រូវរៀបចំវត្តអារាមឲ្យមានរបៀបរៀបរយក្នុងនោះរួមទាំងការធ្វើអនាម័យព្រោះមួយចំណែក គឺធ្វើឲ្យវត្តមានបរិស្ថានល្អ និងមួយចំណែកទៀតក៏ដើម្បីការពារជំងឺកូវី ១៩ កុំឲ្យមានក្នុងវត្ត និងមូលដ្ឋានដែរផង ។

ហើយបច្ចុប្បន្ននេះជំងឺកូវីដ ១៩ នៅតែបន្តរីក រាលដាលលើពិភពលោកនៅឡើយទេចំណែកនៅកម្ពុជាប្រជាលរដ្ឋដែលឆ្លងសុទ្ធតែឆ្លង មកពីប្រទេសក្រៅ ប៉ុន្តែយើងត្រូវតែការពារកុំឲ្យរលកទី ២ កើតដល់សហគមន៍ព្រោះថា ជំងឺនេះមិនថាចាស់ក្មេង ឬព្រះសង្ឃទេអាចឆ្លងគ្រប់ពេល ។ ដូចនេះត្រូវយកចិត្តទុកដាក់ការពារខ្លួនឲ្យបានគ្រប់ពេលវេលាដើម្បីការពារជំងឺកូវី ១៩ នេះ តាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជាការរក្សាអនាម័យ ការរក្សាគម្លាតពីគ្នាជា ដើម ។

លោកជំទាវបានបញ្ជាក់ដែរថា មនុស្សគ្រប់ៗរូបត្រូវការជាចាំបាច់នូវសេចក្ដីសុខទាំងផ្លូវ កាយ និងផ្លូវចិត្តដោយមិនអាចអត់សេចក្ដីសុខមួយណាបានឡើយ ។ ហើយការស្វែងរក សេចក្ដីសុខសម្រាប់មនុស្សម្នាក់ៗ គឺមានការលំបាកណាប្រសិនណាយើងមិនមានការជឿ ជាក់ និងមានសេចក្ដីស្ងប់ក្នុងចិត្ត និងស្គាល់ពីតម្លៃពិតនៃសេចក្ដីសុខទេក៏មិនទទួលបាន សេចក្ដីសុខមកជាក់ខ្លួនយើងបានដែរ ។

មានពុទ្ធដិកានាឱកាសនោះ សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន បានណែនាំដល់ព្រះសង្ឃ គ្រប់អង្គត្រូវប្រតិបត្តិធ៌នវិន័យ និងគោរពតួនាទីជាសង្ឃឲ្យបានខ្ជាប់ខ្ជានដើម្បីពង្រឹងវិស័យ ព្រះពុទ្ធសាសនាឲ្យបានកាន់ល្អប្រសើរសក្តិសមទៅនឹងការលើកស្ទួយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។ ជាមួយនេះដែរគប្បីត្រូវប្រឹងប្រែងប្រតិបត្តិតួនាទីជាសង្ឃ និងរៀន សូត្រឲ្យបានល្អដើម្បីឲ្យទទួលបានពុទ្ធិនិងជាទីគោលរពរបស់ប្រជាពុទ្ធបរិស័ទ ។

ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បរិក្ខា និងបច្ច័យដែលបានវេប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសដល់វត្តទាំង៣៩ ក្នុងស្រុកសន្ទុកនាពេលនោះក្នុង មួយវត្តៗទទួលបាន៖ទៀនព្រះវស្សា ១គូរ អង្ករ មី ត្រីខ ទឹកដោះគោ ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង តែ កាហ្វេ និងបច្ច័យមួយចំនួនផងដែរ ។ ក្នុងនោះក៏បានផ្ដល់ទានជាថវិកាក្រណាត់ស ក្រម៉ា ជូនដល់ លោកយាយលោកតា និង បានជូនថវិកាដល់តាអាចារ្យផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ