ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ឧទ្ទាម FARCកូឡុំប៊ីម្នាក់​ស្លា.ប់​ក្នុង​ការ​វាយ​ប្រហារ​មួយ

13 ឆ្នាំ មុន

អាជ្ញា​ធរ​ក្រុង​បូ​ហ្គោ​តា​ រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២០ កញ្ញា ថា​ ប្រមុខ​ម្នាក់​ក្នុង​ចំណោម​ប្រមុខ​ក្រុម​ឧទ្ទាម​នៃ​កង​កំលាំង​បដិវត្តន៍​ កូឡុំ​ប៊ី​ FARC លោក​ស៊ីក​តូ អាន​តូនី​ញ៉ូ កា​បាណា បាន​ត្រូវ​ស្លា.ប់​កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា កន្លង​មក​នេះ​ក្នុង​ឱកាស​នៃ​ការ​វាយ​ប្រហារ​ជំរំ​មួយ​របស់​ពួក​ឧទ្ទាម​ពី​ សំណាក់​កង​ទ័ព​កូឡុំ​ប៊ី​។ លោក​កា​បាណា​ដែល​ហៅ​ឈ្មោះ​ថា​ ដូ​មីន​ហ្គា ប៊ី​អូចូ​ ផង​ដែរនោះ​បាន​ស្លា.ប់​ក្នុង​ការ​វាយ​ប្រហារ​លើ​ជំរំ​របស់​គេ​ស្ថិត​នៅ​ភាគ​ ខាង​ត្បូង​កូឡុំ​ប៊ី​ ជិត​ព្រំដែន​អេ​ក្វា​ឌ័រ​។

អាជ្ញា​ធរ​ក្រុង​បូ​ហ្គោ​តា​ រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២០ កញ្ញា ថា​ ប្រមុខ​ម្នាក់​ក្នុង​ចំណោម​ប្រមុខ​ក្រុម​ឧទ្ទាម​នៃ​កង​កំលាំង​បដិវត្តន៍​កូឡុំ​ប៊ី​ FARC លោក​ស៊ីក​តូ អាន​តូនី​ញ៉ូ កា​បាណា បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា កន្លង​មក​នេះ​ក្នុង​ឱកាស​នៃ​ការ​វាយ​ប្រហារ​ជំរំ​មួយ​របស់​ពួក​ឧទ្ទាម​ពី​សំណាក់​កង​ទ័ព​កូឡុំ​ប៊ី​។ លោក​កា​បាណា​ដែល​ហៅ​ឈ្មោះ​ថា​ ដូ​មីន​ហ្គា ប៊ី​អូចូ​ ផង​ដែរនោះ​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​លើ​ជំរំ​របស់​គេ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​កូឡុំ​ប៊ី​ ជិត​ព្រំដែន​អេ​ក្វា​ឌ័រ​។ ពួក​ឧទ្ទាម​២០​នាក់ ស្លាប់​ក្នុង​ការ​វាយ​ឆ្មក់​នេះ​។ មេ​បញ្ជា​ការ​ម្នាក់​របស់​ប៉ូលិស​កូឡុំ​ប៊ី ឧត្តម​សេនីយ៍​អូ​ស្កា​ ណា​រ៉ាន​តូ​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា​ ក្នុង​ចំណោម​ពួក​ភេរវករ​ដែល​ត្រូវ​សំលាប់​​រួម​មាន​លោក​ស៊ីក​តូ កា​បាណា ។ ជន​នេះ​បំរើ​ក្នុង​ជួរ​ពួក FARC ចាប់​តាំង​ពី ជាង​២៥​ឆ្នាំ​មក​ហើយ​។

ពួក​ឧទ្ទាម​ FARC ត្រូវ​បាន​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​វាយ​លុក​ជា​រឿយៗ​របស់​កង​ទ័ព​កូ​ឡុំ​ប៊ី​ជាមួយ​នឹង​ការ​ជួយ​ទ្រទ្រង់​របស់​សហ​រដ្ឋ​អាមេរិក​។ មេបញ្ជា​ការ​ជាន់​ខ្ពស់​ជា​ច្រើន​ត្រូវ​ស្លាប់​ ឬ​ចាប់​ខ្លួន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ យោង​តាម​ក្រសួង​ការ​បរទេស​អាមេរិក​ដែល​ស្នើ​ផ្តល់​រង្វាន់​ជា​ប្រាក់​២,៥​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ចាប់​ខ្លួន​ប្រមុខ​របស់​ពួក FARC រូប​នេះ​ថា​ លោក​កា​បាណា ជា​អ្នក​ទទួល​បន្ទុក​ផលិត​ និង​បញ្ជូន​កូ​កា​អ៊ីន​ចេញ ព្រោះ​ពួក​ ​FARC បាន​ទាញ​កំរៃ​យ៉ាង​ច្រើន​ពី​​គ្រឿង​ញៀនសំរាប់​បន្ត​សកម្ម​ភាព​របស់​ពួក​គេ​៕