Real Madrid ប្រកាស​ក្រុមបាល់ទាត់​នារី​លើក​ដំបូង​របស់​ខ្លួន​ជា​ផ្លូវការ


ប្រទេស​អេ​ស្ប៉ា​ញ ៖ ទីបំផុត​ក្លិបបាល់ទាត់ Real Madrid បានប្រកាសពីជោគជ័យ ក្នុងការ​បង្កើត​ក្រុមបាល់ទាត់​អាជីព​នារី​ផ្ទាល់ខ្លួន​ជា​ផ្លូវការ​របស់​ពួក​គេ ហើយ​ការ​សម្រេចចិត្ត​មួយ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​លទ្ធផល​វិជ្ជមាន​ដ៏​ធំធេងបំផុត​របស់ក្លិប ។

ក្លិប​រហស្សនាម Los Blancos បាន​បញ្ចប់​ការ​ទិញ​ផ្តាច់ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៣០​ម៉ឺន​អឺ​រ៉ូ (​ជាង​៣៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ពី​ក្លឹ​ប​ដែល​មានឈ្មោះ​ដើម​ថា Tacon ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​ថា «Real Madrid Femenino» ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្លិប Real Madrid បានឱ្យ​ដឹង​ថា ក្លិប​ចង់​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន​របស់​កីឡាបាល់ទាត់​ផ្នែក​នារី ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។ ស្របពេលដែល​ប្រធាន​ក្លិប​លោក Florentino Perez បាន​បន្ថែម​ថា «​ពេលវេលា​បាន​មក​ដល់​ហើយ ដើម្បី​កសាង​ក្រុម​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ទាំងអស់​គ្នា ​នឹង​មាន​មោទនភាព​ខ្លាំង​បំផុត​» ។

វា​ពិតជា​មោទនភាព​ដ៏​ធំធេង​មួយ ខណៈ​ដែល​ក្លិប Real Madrid គឺជា​ក្លិប​បាល់ទាត់​កំពូល​តែ​មួយ​គត់​នៅ​អឺរ៉ុប ដែល​មិន​ទាន់​មាន​ក្រុមបាល់ទាត់​នារី​។

សូម​បញ្ជាក់​ថា ក្រុម Tacón ដែល​បច្ចុប្បន្ន​ត្រូវបានឈ្មោះ​ប្តូរ​ជា Real Madrid Femenino បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤ ដែល​មាន​ម្ចាស់​ក្លិប​ជា​ស្ត្រី​គឺលោកស្រី Ana Rossell បាន​កំពុង​បន្ត​ការ​ជ្រើសរើស​បុគ្គលិក​ជា​ច្រើន​បន្ថែម​ទៀត បន្ទាប់​បាន​ឡើង​មក​លេង​នៅ​លី​គ​កំពូល​របស់​ស្ត្រី​ប្រចាំ​ប្រទេស​អេ​ស្ប៉ា​ញ​ Primera División កាលពី​រដូវ​កាល​មុន នឹងបានបញ្ចប់នៅចំណាត់ថ្នាក់លេខ១០ ។

ពួក​គេ​ក៏បាន​ចុះហត្ថលេខា​លើ​កីឡាករ​អន្តរជាតិ​ស៊ុ​យ​អែ​ត Kosovare Asllani និង Sofia Jakobsson រួម​ជាមួយ​ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល Thaisa មក​ពី​ក្លិប AC Milan ដើម្បី​មក​ព​ង្រឹ​ក​ក្រុម​សម្រាប់​ការ​ប្រជែង​ពានរង្វាន់រដូវកាលក្រោយផងដែរ ៕ (ដកស្រង់​ចេញពី៖ BBC)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ