ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ឆ្លើយ​តប​៖ ការ​ចោទ​មិន​ធ្វើ​ប័ណ្ណ​​ក្រីក្រ​ជូន​គ្រួសារ​នេះ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖​ ក្រោយ​ពី​ស្ត្រី​ម្នាក់​បាន​នាំ​ម្តាយ​របស់​ខ្លួន ដែល​មាន​អាយុ​ជាង​៧០​ឆ្នាំ និង​អ្នក​ជិតខាង​ម្នាក់ ទៅ​តវ៉ា​​ដល់​សាលាឃុំ​ស្ទឹង​កាច់ កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា អត់​ធ្វើ​ប័ណ្ណ​សម​ធ​ម៌​(​ប័ណ្ណ​ក្រីក្រ​) ជូន​ម្តាយ​ចំណាស់​របស់​ខ្លួន…

ខេត្តប៉ៃលិន ៖​ ក្រោយ​ពី​ស្ត្រី​ម្នាក់​បាន​នាំ​ម្តាយ​របស់​ខ្លួន ដែល​មាន​អាយុ​ជាង​៧០​ឆ្នាំ និង​អ្នក​ជិតខាង​ម្នាក់ ទៅ​តវ៉ា​​ដល់​សាលាឃុំ​ស្ទឹង​កាច់ កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា អត់​ធ្វើ​ប័ណ្ណ​
សម​ធ​ម៌​(​ប័ណ្ណ​ក្រីក្រ​) ជូន​ម្តាយ​ចំណាស់​របស់​ខ្លួន ដែល​មានជំងឺ​និង​ជរា​ពិការ ហើយ​បង្ហោះ​លើ​បណ្តាញ​សង្គម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទើប​រហូត​មក​ដល់​ពេល​នេះ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ធ្វើការ​បំភ្លឺ​ជូន​សាធារណៈជន​ឱ្យ​បាន​ជ្រាប​​។

ក្រោយ​ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ ស៊ឹ​ម ច័ន្ទ​តារា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​ស
​ប៊ុ​ក (Facebook) កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​០១​កក្កដា ឆ្នាំ​២០២០ ដោយ​ចោទប្រកាន់​ទៅ​លើ​ក្រុមការងារ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ថា​ មាន​ភាព​អយុត្តិ​ធម៌​ចំពោះ​ម្តាយឪពុករបស់​ខ្លួន ដែល​ចាស់ជរា ហើយ​ម្តាយ​កំពុង​មាន​ជំងឺ ព្រមទាំង​គ្រួសារ​អ្នក​ជិតខាង​ម្នាក់​ទៀត ដែល​ក្រីក្រ ស្ថិត​នៅ​ក្នុងភូមិ បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ពុំ​បាន​ទទួល​ប័ណ្ណ​សមធម៌ ដែល​ផ្តល់​ជូន​ដោយ​រាជរដ្ឋាភិបាល ក្នុង​ការ​បើកប្រាក់​ឧបត្ថម្ភ​ចំពោះ​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។

ប្រភព​បន្ត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ រដ្ឋបាល​ខេត្តបាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ និង​ធ្វើការ​សម្ភាសន៍​ផ្ទាល់ឃើញ​ថា ម្តាយ​ឪពុកគាត់​ជា​ចាស់ជរា​នោះ គឺជា​គ្រួសារដែល​មាន​ជីវភាព​សមរម្យ មានផ្ទះ​ថ្ម​មួយ​ល្វែង មាន​ដីចំការ​ចំនួន​០៣​ហិ​កតា និង​មាន​សម្ភារៈ​ប្រើប្រាស់​ដូច​ជាម៉ូតូជាដើម ។

ដោយឡែក ​គ្រួសារ​អ្នក​ជិតខាង​ដែល​ហ្វេ​ស​ប៊ុ​កខាងលើ​​បាន​លើក​ឡើង​ថា ​មាន​ភាព​អយុត្តិធម៌ដែរ​នោះ គាត់​មាន​អាយុ​៥៧​ឆ្នាំ មានមុខ​របរ​ដើរ​លក់​នំ និង​ភេសជ្ជៈ ហើយ​កំពុង​រស់នៅ​ជាមួយ​កូន ដែល​មាន​ជីវភាព​សមរម្យលើ​ដី​ធំ​ទូលាយ និង​មានផ្ទះ​ថ្ម​ទំហំ៦​ម៉ែត្រx៧​ម៉ែត្រ កំពស់​០២​ជាន់ ។ ដូច្នេះ​ហើយ ទើប​គ្រួសារ​ទាំង​ពីរ​នេះ ពុំ​អាច​ទទួល​បាន​ពិន្ទុ​តាម​ចំណាត់ថ្នាក់​គ្រួសារ​ក្រី​ក្រី​នោះ​ឡើយ ។

ដោយសារ​មានការ​បង្ហោះ​ត​ៗ​គ្នា​និង​ផ្តល់​យោបល់​ផ្សេង​ៗ​ជា​ច្រើន ទើប​ក្រុមការងារ​រដ្ឋបាល​ខេត្ត បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​ជាក់ស្តែងនៃ​គ្រួសារ​ទាំង​ពីរ ជូន​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន ដើម្បី​រក​ឱ្យ​មាន​ការ​យល់​ច្រឡំ​ទៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ