ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Smalling និង Sanchez ត្រូវ​បន្ត​ស្នាក់​នៅ​​អ៊ី​តា​លី រហូត​ដល់​ចប់​រដូវ​កាល​នេះ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្លិប Manchester United បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​ខ្សែការពារ Chris Smalling និង​ខ្សែប្រយុទ្ធ Alexis…

ប្រទេស​អង់គ្លេស ៖ ក្លិប Manchester United បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​ខ្សែការពារ Chris Smalling និង​ខ្សែប្រយុទ្ធ Alexis Sanchez បាន​ពន្យា​កិច្ចព្រមព្រៀង​ក្នុង​លក្ខខណ្ឌ​ខ្ជី​ជើង​ជាមួយ​ក្លិប Roma និង Inter Milan រៀង​ៗ​ខ្លួន​រហូត​ដល់​បញ្ចប់​រដូវ​កាល​នៃ​លី​គ​កំពូល​អ៊ី​តា​លី Serie A ។

ខ្សែការពារ​អង់គ្លេស Smalling និង​ខ្សែប្រយុទ្ធ​ឈី​លី Sanchez របស់​ក្រុម​បិសាច​ក្រហម Man United ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ក្លិប​កំពូល​ទាំង​ពីរ​នៃ​ក្រប​ខណ្ឌ Serie A ខ្ចី​ជើង​ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១៩ មក​ម្ល៉េះ​។ ខណៈ​តាម​កិច្ចព្រមព្រៀង ​ពួក​គេ​ត្រូវ​វិល​ត្រឡប់​មកកាន់​ទឹកដី Old Trafford វិញ​នៅ​ខែមិថុនា ឆ្នាំ​២០២០​នេះ ។

ប៉ុន្តែ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សកម្មភាព​ប្រកួតប្រជែង​របស់​ក្រប​ខណ្ឌ​កំពូល​អ៊ី​តា​លី​មួយ​នេះ ដែល​មិន​អាច​បញ្ចប់​តាម​ការ​គ្រោងទុកបាន​។

ដោយឡែក​បើយោងតាមការចុះផ្សាយពី BBC និង Sky Sports បានឱ្យដឹងថា ចំពោះ​សិទ្ធិ​លេងរបស់​កីឡាករ Smalling និង Sanchez សម្រាប់​ការ​ប្រកួត​ក្របខណ្ឌ Europa League វគ្គ៨ក្រុមចុងក្រោយ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១០ ខែសីហាខាង​មុខ នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់ជាផ្លូវការ​នៅឡើយ​ទេ​។ ខណៈដែលបច្ចុប្បន្ន​ក្លិប​ទាំង​៣ កំពុង​ស្ថិតនៅ​ក្នុង​ការ​ប្រកួតប្រជែង​វគ្គ ១៦​ក្រុម​ចុង​ក្រោយនៃ​ពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប​មួយ​នេះ​ដូច​គ្នា​៕