ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ វះកាត់​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​វិវាទ​ដីធ្លី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក កាលពី​ល្ងាច​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក កាលពី​ល្ងាច​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នាំ​មក​កាន់​ស្នាក់​ការ​របស់​ខ្លួន នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​។

លោក​ទេស​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា គាត់ (​ស៊ូ អា​រ៉ា​ហ្វា​ត់​) ធ្លាប់​ជា​ប្រ​ធា ន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​នេះ​តែ​ម្តង​។ ដែល​នេះ​ជា​រឿង​តែ​មួយ ពាក់ព័ន្ធ​ករណី​ឧកញ៉ា សង ថន ត្រូវ​អង្គភាព ACU ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នេះ​ដែរ។

លោក​ទេស​រដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន ក្នុងស្រុក​ទៀត​ថា ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ឧកញ៉ា​រូប​នោះ មាន​ដី​ប្រមាណ​៥​ពាន់​ហិ​កតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់​ក្រឡ ទាំងមូល​។

បើ​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល នៃ​គណៈ​អភិបាល ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ថែម​ទៀត​ផង​។ ដូច្នោះ​ចាំ​មើល​រឿង​ដំបៅ​ដីធ្លី​នៅ​ស្រុក​គាល់​ក្រឡ​នេះ នឹង​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់ខ្លួន​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ប៉ុន្មាន​នាក់​ទៀត ដើម្បី​កុំ​ឲ្យ​រាស្ត្រ​ទឹកភ្នែក​ដោយសារ​អ្នកមាន​អំណាច​នោះ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ