ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប្រើ​ហិ.ង្សា​ជាន់ក​ជនសង្ស័យ បណ្ដាល​ឲ្យ​ផ្ទុះ​ការ​រិះគន់​ក្នុង​បណ្តាញ​សង្គម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​រិះគន់​ជា​ច្រើន​បាន​កើត​មាន​តាម​បណ្តាញ​សង្គម នៅ​ពេល​ដែល​ពួក​គេ​បានឃើញ​វី​ដេ​អូ​ឃ្លី​ប ដែល​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​ជនសង្ស័យ​គ្រឿងញៀន​ម្នាក់​នៅ​តាម​ដងផ្លូវ​។ ខណៈ​ដែល​មានការ​ទទួលស្គាល់ អំពី​តួនាទី​ប៉ូលិស​នៅ​ក្នុង​ការ​បង្ក្រាប​ជនខិលខូច​ក្នុង​សង្គម​នោះ អ្នក​បណ្តាញ​សង្គម​ថា ប៉ូលិស​ប្រើ​ហិង្សា​ធ្ងន់​ពេក លើ​ជនសង្ស័យ​។…

រាជធានីភ្នំពេញ ៖ ការ​រិះគន់​ជា​ច្រើន​បាន​កើត​មាន​តាម​បណ្តាញ​សង្គម នៅ​ពេល​ដែល​ពួក​គេ​បានឃើញ​វី​ដេ​អូ​ឃ្លី​ប ដែល​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​ជនសង្ស័យ​គ្រឿងញៀន​ម្នាក់​នៅ​តាម​ដងផ្លូវ​។ ខណៈ​ដែល​មានការ​ទទួលស្គាល់ អំពី​តួនាទី​ប៉ូលិស​នៅ​ក្នុង​ការ​បង្ក្រាប​ជនខិលខូច​ក្នុង​សង្គម​នោះ អ្នក​បណ្តាញ​សង្គម​ថា ប៉ូលិស​ប្រើ​ហិង្សា​ធ្ងន់​ពេក លើ​ជនសង្ស័យ​។ មនុស្ស​ម្នា​បាន​បង្ហាញ​អារម្មណ៍ អាណិត​ដល់​ជនសង្ស័យ​។ មាន​មតិ​មួយ​ចំនួន​តូច​បាន​យល់​ថា ប៉ូលិស​វ៉ៃ​ជនសង្ស័យ​ក៏​ព្រោះតែ​ជនសង្ស័យ​នោះ​ធ្វើការ​តដៃ​។

យោង​តាម​ខ្សែ​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​បាន​បង្ហោះ​ចែកចាយ​ពាសពេញ​បណ្តាញ សង្គម ដែល​កម្លាំង​សមត្ថកិច្ច​មាន​គ្នា​៣​នាក់ ដោយ​ម្នាក់​បាន​ប្រើ​ជង្គង់ សង្កត់ពីលើ​ក​.​ជនសង្ស័យ​ម្នាក់ ហើយ​ម្នាក់​ទៀត​បាន​ប្រើ​ហិង្សា​ដោយ​បាន​ទាត់​ធាក់ បន្ថែម​ផង​ដែរ​។ ជុំវិញ​បាតុភាព​នេះ លោក​វរសេនីយ៍ទោ ម៉ោ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ថ្លែងប្រាប់​កោះសន្តិភាព កាលពី​វេលា​យប់​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០២០ តាម​រយៈ​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និ​ច WhatsApp ឲ្យ​ដឹង​ថា ៖ «​ករណី​ខាងលើ កើតឡើង​កាលពី​វេលា​ថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ​២០២០ គឺ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ បាន​ចុះ​បង្ក្រាប​ជន​ជួញដូរ​ថ្នាំ​ញៀន ដោយ​ជនសង្ស័យ​ដែល​ត្រូវ សមត្ថកិច្ច​សង្កត់ក រូប​នោះ​គឺជា​មុខសញ្ញា​យ៉ាង​សកម្ម ទាំង​ប្រើប្រាស់ និង​ជួញដូរ​ផង​ដែរ​»​។

លោក​អធិការ​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ អំឡុង​ពេល​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប​នោះ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​តបត​ទៅ​លើ​កម្លាំង សមត្ថកិច្ច ដោយ​បាន​យក​ដំបង​ជា​អាវុធ​សម្រាប់​វាយ​តបត​ពេល​ដែល​សមត្ថកិច្ច​ព្យាយាម​ចាប់​រូបគេ​។ លុះ​ពេល​ចាប់​បាន​ហើយ​នោះ ក៏​មានការ​សង្កត់ក និង​ទាត់​ធាក់​ជនសង្ស័យ ដូច​ខ្សែ​វី​ដេ​អូ​ដែល​បាន​បង្ហាញ​ស្រាប់ តែ​ម្តង​ទៅ​។

លោក​អធិការ​ក៏​បាន​បញ្ជាក់​ថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារ​អំពៅ រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។ ករណី​មួយ​នេះ​បាន​បង្ហាញ​ថា​សមត្ថកិច្ច​ត្រូវ​បង្កើន​ការ​ទទួលខុសត្រូវ និង​បំពេញ​តួនាទី​តាម​ច្បាប់​កំណត់ ខណៈ​ដែល​រាល់​សកម្មភាព​ងាយ​នឹង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហើយ​បាន​ធ្វើ​ឲ្យ​ការ​បំពេញការងារ​ក្នុង​ចេតនា​ល្អ​ដើម្បី​សង្គម​ក្លាយជា​ការ​បង្ហាញ​ការ​ប្រើ​អំណាច​ជ្រុល​ទៅ​លើ​ជនសង្ស័យ​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ