ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ជួញដូរ​គ្រឿងញៀ.ន ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស​ធ្វើការ​ឃាត់ខ្លួន​បាន ដោយ​ដកហូត​បាន​គ្រឿងញៀន​, ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច សម្រាប់​ថ្លឹង​គ្រឿងញៀន និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស​ធ្វើការ​ឃាត់ខ្លួន​បាន ដោយ​ដកហូត​បាន​គ្រឿងញៀន​, ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច សម្រាប់​ថ្លឹង​គ្រឿងញៀន និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៤ និង ៥០​នាទី​ល្ងាច ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ប្រាប់​ថា បុរស​ជា​ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​ឃាត់ខ្លួន​បាន​នោះ មានឈ្មោះ ហេង ចាន់​ណា​ក់ អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​តា​បេះ ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ដោយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ និង​លោក​វរសេនីយ៍ទោ សូរ វិសាល អធិការរង ព្រមទាំង​លោក​វរសេនីយ៍ត្រី លឹ​ម ចេ​ង​ហេង នាយ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​។

បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន មុខសញ្ញា​ជនសង្ស័យ និង​ទីកន្លែង​ដែល​ជន​នេះ​លាក់ខ្លួន បន្ទាប់​មក​ក៏​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​កម្លាំង បាន​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​រក​ឃើញ ថ្នាំ​ញៀន ១​កញ្ចប់​តូច ដាក់​នៅ​លើ​ជ​ញ្ចី​ង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ថ្លឹង​គ្រឿងញៀន ព្រមទាំង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន មួយ​ចំនួន​ទៀត ដែល​ជនសង្ស័យ​បាន​ទុក​នៅ​ក្នុង​បន្ទប់ដេក​។

ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​បាន​ដកហូត​យក វត្ថុ​តាង​ខាងលើ​រួច​នាំ​យក​ទាំង​ជនសង្ស័យ​រូប​នោះ​ចេញពី​កន្លែង​ស្នាក់​នៅ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​សួរនាំ ហើយ​ជន​នេះ​ក៏​បាន​សារភាព​នូវ​ទ​ង្វើ​របស់​ខ្លួន​អស់ហើយ​ដែរ ហើយ​កម្លាំង​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ