ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​អតីត​ផ្កាយ​២​នគរបាល​ជាតិ​ម្នាក់ ពាក់ព័ន្ធ​ស៊ីដាច់​ប្រាក់​រត់ការ​ចូល​ប៉ូលិស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​អតីត​ឧត្តមសេនីយ៍ទោ នគរបាល​ជាតិ​ម្នាក់ ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក (​រឿង​ស៊ីដាច់​ប្រាក់​គេ​យក​ទៅ​រត់ការ​ចូល​ធ្វើ​ប៉ូលិស​)​។ ជន​ជាប់​ស្ស័​យ​ឈ្មោះ ធូ សេង​ង៉ា​ន់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ អតីត​ជា​ឧត្តម​សេនី​ទោ បម្រើ​ការងារ​នៅ​បណ្ឌិតសភា​នគរបាល​កម្ពុជា មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៤៩F ភូមិ​បឹង​ឈូក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​បាន​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សម្រេច​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិ​ត្យ​ពី​បទ​.​ឆបោក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧ ដែល​បទល្មើស​នេះ​មាន​ចែង​ឲ្យ​ផ្ត​ន្ទ​ទោស​តាម​បញ្ញត្តិ​មាត្រា​៣៧៧-៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។ សូម​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​អនុវត្ត​ដីកា នៃ​នាយកដ្ឋាន​នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ និង​នគរបាល​មូលដ្ឋាន​ស្រុក​ក្រគរ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាប់ខ្លួន ដោយ​អនុវត្ត​ទៅ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​អតីត​ផ្កាយ​២ ម្នាក់​នោះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ខ្លា​កូន ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​លោក​ផ្កាយ​២ រូប​នេះ​បាន​គេចខ្លួន​ទៅ​ជ្រកកោន នៅ​ទីនោះ​។ ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច នាំ​ខ្លួន​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លុះ​ថ្ងៃ​ទី​១ ខែកក្កដា បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ