ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តល្អអ៊ីចឹងតើ បានជាមានសំណាងឈ្នះរង្វាន់ ៥លានរៀលពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា !

3 ឆ្នាំ មុន
  • ភ្នំពេញ

គេថាសន្តានចិត្តល្អស្តែងចេញតាមរយៈទង្វើល្អ ខណៈទឹកចិត្តស្មោះស គឺជាសសរគ្រឹះនៃការកសាងមិត្តភាពរវាងគ្នានិងគ្នាបានយូរអង្វែង ។ ផ្នត់គំនិតនេះត្រូវបានលោក ស្រេង វិបុស ដែលជាអតិថិជន ស្រាបៀរ កម្ពុជា…

គេថាសន្តានចិត្តល្អស្តែងចេញតាមរយៈទង្វើល្អ ខណៈទឹកចិត្តស្មោះស គឺជាសសរគ្រឹះនៃការកសាងមិត្តភាពរវាងគ្នានិងគ្នាបានយូរអង្វែង ។ ផ្នត់គំនិតនេះត្រូវបានលោក ស្រេង វិបុស ដែលជាអតិថិជន ស្រាបៀរ កម្ពុជា តែងអនុវត្តជាប្រចាំ ។ ក្រោយគាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ឈ្នះបានរង្វាន់ប្រាក់សុទ្ធ ៥លានរៀល កាលពីថ្ងៃទី ២២ខែមិថុនា នៅក្នុងកម្មវិធីពិសាអាហារជួបជុំគ្នានៅឯផ្ទះបងស្រីរបស់គាត់ ក្នុងខណ្ឌសែនសុខ លោក វិបុស បានសម្រេចចិត្តចែករំលែកលាភសំណាងនេះដល់មិត្តភក្តិ ៣នាក់ផ្សេងទៀត បើទោះបីមិនមានការស្នើសុំក្តី ។

លោក វិបុល ប្រកបរបរជាជាងទឹក ជាងភ្លើង បានមានប្រសាសន៍ថា៖ «ប្រាក់រង្វាន់ ៥លានរៀលនេះ ខ្ញុំនឹងបែងចែក ៣ចំណែក ចែកជូនដល់មិត្តភកិ្តដែលអង្គុយផឹកជុំគ្នា បើទោះបីជាខ្ញុំជាអ្នកចេញលុយទិញស្រាបៀរ កម្ពុជា ជប់លៀងប៉ាវពួកគាត់ ហើយក៏ជាអ្នកគាស់ឈ្នះផ្ទាល់ក៏ដោយ» ។

លោក វិបុល មិនមែនជាអតិថិជនតែម្នាក់ ដែលមានសំណាងបានឈ្នះទឹកប្រាក់ ៥លាន រៀលពីស្រាបៀរ កម្ពុជា នេះទេ ។ បើគិតត្រឹមមួយសប្តាហ៍ គឺពីថ្ងៃទី ២២ ដល់ ២៩ខែមិថុនានេះ មានអតិថិជនសរុប ២១នាក់ បានឈ្នះទឹកប្រាក់ ៥លានរៀល ដោយក្នុងនោះ ភ្នំពេញមាន ១០នាក់, កំពង់ស្ពឺមាន ២នាក់, បាត់ដំបងមាន ៣នាក់, កណ្តាលមាន ២នាក់, ត្បូងឃ្មុំមាន ២នាក់, សៀមរាបមាន ១នាក់, និងតាកែវមាន ១នាក់ផងដែរ ។ សូមកុំភ្លេច ពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះទឹកប្រាក់ ៥០លានរៀល ៥លានរៀល និងរង្វាន់ច្រើនសន្ធឹកសន្ធាប់ទៀត ។ ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ