ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្វើតេស្ត​ទឹកនោម​អ្នក​បេ​ី​ក​ឡានដឹក​ដី ថ្ម និង​ខ្សាច់ ដើម្បី​​​កាត់បន្ថយគ្រោះថ្នាក់​​តាម​ផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​កំ​បូល បាន​បើក​ប្រត្តិបត្តិការ​ឃាត់​រថយន្ត​ដឹក​ដី ខ្សាច់ ថ្ម និង​ក្រួស​ ហើយ​​ធ្វើ​តេស្ត​​ទឹកនោម​លើ​អ្នកបើកបរ​រថយន្ត​ទាំងនោះ ដើម្បី​ស្វែងរក​នូវ​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ដើម្បី​ចូលរួម​កាត់​បន្ថយ​នូវ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ…

រាជធានី​ភ្នំពេញ​ ៖ ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​កំ​បូល បាន​បើក​ប្រត្តិបត្តិការ​ឃាត់​រថយន្ត​ដឹក​ដី ខ្សាច់ ថ្ម និង​ក្រួស​ ហើយ​​ធ្វើ​តេស្ត​​ទឹកនោម​លើ​អ្នកបើកបរ​រថយន្ត​ទាំងនោះ ដើម្បី​ស្វែងរក​នូវ​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ដើម្បី​ចូលរួម​កាត់​បន្ថយ​នូវ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ ​ដែល​កន្លង​មក​គ្រោះថ្នាក់​ចរាចរ​ដែល​កើតឡើង ​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​និង​រង​របួស​ ព្រមទាំង​​ខាតបង់​ទ្រព្យសម្បត្តិ​នោះ ​ភាគច្រើន​គឺ​បង្ក​ឡើង​ដោយ​ក្រុម​រថយន្ត​ដឹក​ដី ខ្សាច់ ថ្ម និង​ក្រួស​មួយ​ចំនួន​ដែល​បើកបរ​​លឿន​និង​មិន​គោរព​ច្បាប់ ដែល​សង្ស័យ​បណ្ដាល​មក​ពី​អ្នកបើកបរ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​។

នគរបាល​បាន​​ឱ្យ​ដឹង​ថា ប្រតិបត្តិការខាងលើ​​នោះ​បាន​ធ្វើ​ឡើង​មាន​​​រយៈពេល​២​ថ្ងៃ​កន្លង​មក​ហើយ គឺ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា និង​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ឱ​ឡោក សង្កាត់​ស្នោរ និង​ភូមិសាស្ត្រ​សង្កាត់ ភ្លើង​ឆេះ​រទេះ ​​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហោ វាសនា និង​លោក សេង គន្ធ ដែល​ជា​អភិបាលរង​ខណ្ឌ ដោយ​បាន​អនុវត្ត​តាម​ផែនការ​ដឹកនាំ​របស់​លោក ឃឹម ស៊ុន​សូ​ដា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំ​បូល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​រយៈពេល​២​ថ្ងៃនេះ​កម្លាំង​ខាងលើ​បាន​ឃាត់​រថយន្ត​ធ្វើតេស្ត​ទៅ​លើ​អ្នកបើកបរ​បាន​ចំនួន​សរុប​១៦៣​នាក់ មិនតែប៉ុណ្ណោះ​ពុំ​មាន​អ្នកបើកបរ​រថយន្ត​ណា​ម្នាក់​បង្ក​ភាព​ប្រ​ទូ​ស្ត​រ៉ាយ​ ឬ​រារាំង​ដល់​កងកម្លាំង​ក្នុង​ពេល​កំពុង​បំពេញការងារ​នោះ​ឡើយ​។​

តាម​ប្រភពដដែលបាន​បន្តទៀត​ថា​ ក្រោយ​ពេល​ធ្វើតេស្ត​ជា​បន្តបន្ទាប់​រួច​មក​ បា​នរក​ឃេ​ី​ញ​មាន​អ្នក​ផ្ទុក​សារធាតុ​ញៀន​ចំនួន៧​នាក់ ដែល​អ្នក​ទាំងនោះ​សុទ្ធតែ​បាន​ប្រើប្រាស់​គ្រឿងញៀន​ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ពេល​បើកបរ​តាម​ផ្លូវ​សាធារណៈ​ ។ ​ក្រោយមក​អ្នក​ទាំង​៧​នាក់​នោះ​ត្រូវ​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​អ្នក​ដែល​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត​ ក្រោយ​ពីធ្វើ​​ការ​អប់រំ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​រួច​មក​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ