Man United គ្មាន​បំណង​ចំណាយ​លើស​៥០​លាន​ផោន​សម្រាប់​កីឡាករ Sancho ឡើយ


ប្រទេស​អង់គ្លេស ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី Sky Sport បានឱ្យ​ដឹង​ថា ក្រុម​បិសាច​ក្រហម Manchester United នឹង​មិន​ចំណាយ​ប្រាក់​ច្រើន​ជាង​៥០​លាន​ផោន សម្រាប់​ការ​នាំ​យក​កីឡាករ Jadon Sancho ពី​ក្លិប Dortmund នៅ​រដូវក្តៅ​នេះ​ទេ​។

Man United ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer កំពុង​ជាប់​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ផ្ទេរ​ខ្សែបំរើ​ស្លាប Jadon Sancho របស់ Dortmund ។

ប៉ុន្តែ​កន្លង​មក​ខាង​ក្លិប Dortmund បាន​ប្រកាស​រួច​មក​ហើយ​ថា ពួក​គេ​បាន​ធ្វើការ​កំណត់​តម្លៃ​ចំនួន ១០០​លាន​ផោន សម្រាប់​ខ្សែបម្រើ​វ័យ ២០​ឆ្នាំ​នេះ​។ បើ​តាម​ក្នុង​ការងារ​របស់ Sky Sport បាន​អះអាង​ថា មន្ត្រី​របស់​ក្រុម Man United បាន​ប្រាប់​ពួក​គេ​ថា តម្លៃ ៥០​លាន​គឺ​សមរម្យ​បំផុត ក្នុង​ការ​ចំណាយ​ដើម្បី​នាំ​យក Sancho មក​កាន់​ទឹកដី Old Trafford ។

សូម​បញ្ជាក់​ថា Jadon Sancho បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​សម្រាប់​រដូវ​កាល​នេះ ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​នាម​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ក្នុង​ក្រប​ខណ្ឌ Bundesliga បន្ទាប់​ពី​ធ្វើ​បាន ១៧​គ្រាប់ និង​នៅ​ចំណាត់ថ្នាក់​លេង​២ ក្នុង​នាម​ជា​កីឡាករ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន ១៦​លើក ក្នុង​រដូវ​កាល ២០១៩-២០ នេះ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ