ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​បាល់ទាត់​មាន​បំផុត​លើ​លោក​សម្រេច​ចែកផ្លូវ​ជាមួយ​ក្លិប Leicester City ហើយ​

3 ឆ្នាំ មុន

អន្តរជាតិ ៖ កីឡាករ​បាល់ទាត់​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក សម្រេច​ដើរ​ចេញពី​ក្លិប Leicester City បន្ទាប់​ពី​ចំណាយពេល ៤​រដូវ​កាល​លេង​ឱ្យ​ក្រុម​ឈុត​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ (U-23) ។…

អន្តរជាតិ ៖ កីឡាករ​បាល់ទាត់​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក សម្រេច​ដើរ​ចេញពី​ក្លិប Leicester City បន្ទាប់​ពី​ចំណាយពេល ៤​រដូវ​កាល​លេង​ឱ្យ​ក្រុម​ឈុត​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ (U-23) ។

ខ្សែបម្រើ​ស្លាប Faiq Bolkiah ដែល​ត្រូវជា​ក្មួយ​ប្រុស​របស់​ស្តេច​ស៊ុ​ល​តង់​នៃ​ប្រទេស​ប្រ៊ុ​យ​ណេ Hassanal Bolkiah និង​ត្រូវ​បាន​គេហទំព័រ Marca របស់​ប្រទេស​អេ​ស្ប៉ា​ញ ចាត់​ទុក​ថា​ជា​កីឡាករ​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ ដែល​ទ្រព្យសម្បត្តិ​របស់​គេ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន២០​ពាន់​លាន​ដុល្លារ ដែល​ច្រើន​ជាង C.Ronaldo និង Messi រហូត​ដល់​៥០​ដងនោះ ស្ថិត​ក្នុង​ចំណោម​កីឡាករ​ចំនួន ៨​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​ដើរ​ចេញពី​ក្រុម Leicester City U-23 មុន​បញ្ចប់​រដូវ​កាល​នេះ​។

យោង​តាម​ប្រភព​ពី Leicester City France បានឱ្យ​ដឹង​ថា កាលពី​រដូវក្តៅ​ឆ្នាំ​មុន Faiq ទើបតែ​ត្រូវ​បាន​ក្រុម Leicester U-23 សម្រេច​ពន្យា​រកិច្ចសន្យា​រហូត​ដល់​ខែមិថុនា​ឆ្នាំ​នេះ​។ ប៉ុន្តែ​ទោះ​យ៉ាងណា ដោយសារ​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​វីរុស​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​ក្លិប​រហស្សនាម​កញ្ជ្រោង​មួយ​នេះ សម្រេចចិត្ត​មិន​បន្ត​កិច្ចសន្យា​បន្ថែម​ទៀត​ដល់​កីឡាករ​ចំនួន​៩​នាក់​របស់​ខ្លួន ក្នុង​នោះ​រួម​ទាំង Faiq ផង​ដែរ ។ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ថា​កីឡាករ​រូប​នេះ បន្ត​អាជីព​របស់​ខ្លួន​ជាមួយ​ក្លិប​ណាមួយ​នៅឡើយ​ទេ​។

សូម​រំលឹក​ជូន​ថា Faiq Bolkiah បច្ចុប្បន្ន​មាន​វ័យ​២២​ឆ្នាំ ដែល​កើត​ក្នុង​ឆ្នាំ​១៩៩៨ នៅ​សហរដ្ឋអាមេរិក បាន​ចាប់ផ្តើម​ហ្វឹកហាត់​បាល់ទាត់​នៅ​ឆ្នាំ​២០០៩ នៅ​ពេល​ដែល​រូបគេ​បាន​ចូលរួម​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​យុវជន​របស់​ក្លិប AFC Newbury (​អង់គ្លេស​) ។ ហើយ​បាន​បន្ត​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ជាមួយ​ក្លិប​ធំ​ៗ​ដូច​ជា Southampton, Arsenal និង​ក្លិប Chelsea មុន​ពេល​មក​ចូលរួម​ជាមួយ​ក្លិប Leicester ក្នុង​ឆ្នាំ​២០១៦ ។ ទោះ​យ៉ាងណា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​ប្រ៊ុ​យ​ណេ​រូប​នេះ មិន​ដែល​ធ្លាប់​បាន​លេង​ឱ្យ​ក្រុម​ឈុត​ធំ​របស់ Leicester ម្តងណា​ឡើយ​រយៈពេល ៤​រដូវ​កាល​កន្លង​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ