ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ទេ​រ​សិទ្ធិ​រថយន្ត​រក​ម្ចាស់​ដើម​មិន​ឃើញ​ត្រូវ​ពន្យា​ពេល​៣ខែ​បន្ថែម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​បំណង​ផ្ដល់​ឱកាស​ដល់​អ្នកទិញ​រថយន្ត​បន្ត​គ្នា មាន​លទ្ធភាព​មក​បំពេញ​លិខិត​ស្នាម​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ឱ្យ​បាន​ត្រឹមត្រូវ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ប្រកាស​ពន្យារពេល​៣​ខែ​បន្ថែម​ទៀត ចំពោះ​ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​បាន​ទិញ​-​លក់​ត​គ្នា​រក​ម្ចាស់​ដើម​មិនឃើញ គឺ​រហូត​ដល់​ចុងខែ​កញ្ញា ឆ្នាំ​២០២០ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​បំណង​ផ្ដល់​ឱកាស​ដល់​អ្នកទិញ​រថយន្ត​បន្ត​គ្នា មាន​លទ្ធភាព​មក​បំពេញ​លិខិត​ស្នាម​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ឱ្យ​បាន​ត្រឹមត្រូវ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ប្រកាស​ពន្យារពេល​៣​ខែ​បន្ថែម​ទៀត ចំពោះ​ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​បាន​ទិញ​-​លក់​ត​គ្នា​រក​ម្ចាស់​ដើម​មិនឃើញ គឺ​រហូត​ដល់​ចុងខែ​កញ្ញា ឆ្នាំ​២០២០ ។ នេះ​បើ​យោង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ ។

ការ​សម្រេច​ពន្យារពេល​នេះ គឺ​ដើម្បី​ឱ្យ​ម្ចាស់​យានយន្ត​ដែល​បាន​ទិញ​-​លក់​ត​ៗ​គ្នា​រក​ម្ចាស់​ដើម
មិនឃើញ អាច​ដាក់​ពាក្យ​ស្នើ​សុំ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ​យានយន្ត​មក​ជា​របស់​ខ្លួន​ដោយ​ស្របច្បាប់ ។

សម្រាប់​អ្នក​ដែល​កំពុង​កាន់កាប់​យានយន្ត​ដែល​ទិញ​លក់​ត​ៗ​គ្នា​រក​ម្ចាស់​ដើម​មិនទាន់​ឃើញ ហើយ​មាន​បំណង​ផ្ទេរកម្មសិទ្ធិ​យានយន្ត ត្រូវ​ដាក់​ពាក្យសុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត ដោយ​ភ្ជាប់​នូវ​សំណុំ​ឯកសារ​មួយ​ចំនួន​ដូច​ជាពាក្យសុំ​ផ្ទេរកម្មសិទ្ធិ​យានជំនិះ មាន​ផ្តិត​មេដៃ​អ្នក​ស្នើ​សុំ និង​មាន​បិទ​សំណៅ​លេខ​កាល់​(​តួ​ឬ​សាក់​ស៊ី​) ដែល​ចម្លង​ដាក់​ជាក់ស្ដែង​ពី​យានយន្ត ។

ប័ណ្ណ​សម្គាល់​(​ច្បាប់​ដើម​) និង​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ​(​ករណី​ផ្ទេរកម្មសិទ្ធិ​ឆ្លង​រាជធានី​-​ខេត្ត​)
វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ អត្តសញ្ញាណ​អ្នកលក់ និង​អ្នកទិញ ។

ពលរដ្ឋ​ខ្មែរ​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ច្បាប់​ចម្លង​ដែល​មាន​បញ្ជាក់​ពី​អាជ្ញា​ធរមាន
សមត្ថកិច្ច បើ​ជនបរទេស​ត្រូវ​មាន​លិខិតឆ្លងដែន និង​ទិ​ដ្ឋ​ការ​មាន​សុពលភាព និង​លិខិតបញ្ជាក់​ទីលំនៅ ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ។ បង្កាន់ដៃ​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត លិខិត​លក់​-​ទិញ កិច្ចសន្យាធានា​ដែល​បញ្ជាក់​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ។

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន និង​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឯកភាព​ស្នើ​គោលការណ៍
ដាក់​ឱ្យ​អនុវត្ត​នៅ​ទីតាំង​ផ្តល់​សេវា​រួម​តែ​មួយ​ដូចជា ការ​បង់ប្រាក់​សេវា​និង​ពន្ធ​ប្រថាប់ត្រា​រួម​គ្នា
ក្នុង​វិក្កយបត្រ​តែ​មួយ ខណៈ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ស្មុគស្មាញ​និង​រអ៊ូរទាំ​អំពី​បែបបទ​បំពេញ​ឯក
សារ​រដ្ឋបាល ដើម្បី​កាត់ឈ្មោះ​ពី​ម្ចាស់​ដើម​នៃ​យានយន្ត​មក​ម្ចាស់​កាន់កាប់​ចុង​ក្រោយ ។

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័​ត៌មាន​វិទ្យា​និង​ទំនាក់ទំនង​សាធារណៈ និង​ជា​អ្នក
នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​ថា នីតិវិធី​នៃ​ការ​ផ្ទេរកម្មសិទ្ធិ​ថ្មី​នេះ នឹង​ត្រូវ​ចំណាយពេល​តែ​១​ថ្ងៃ ប្រសិនបើ​មិន​មានការ​ប្តូរ​ផ្លា​ក​លេខ និង​រយៈពេល​២​ទៅ​៣​ថ្ងៃ ប្រសិន​បើ​​មានការ​ប្តូរ​ផ្លា​ក​លេខ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ