COVID-19 ៖ កូរ៉េ​ខាងត្បូង​ ចាប់ផ្ដើម​ប្រើ​ថ្នាំ REMDESIVIR


ប្រទេស​កូរ៉េ​ខាងត្បូង ៖ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា​ប្រទេស​នោះ ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១ កក្កដា ផ្ដល់ថ្នាំ REMDESIVIR ជា​ថ្នាំ​ដែល​ប្រើ​សម្រាប់​តស៊ូប្រឆាំង​វីរុស EBOLA ដើម្បី​ព្យាបាល​បណ្ដា​អ្នក​ជំ​ងឺ​ដែល​ឆ្លង​វីរុស COVID-19 កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

មជ្ឈមណ្ឌល​នោះ​និយាយ​ថា​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ឱសថ​អា​មេ​រិ​ក​ពី​ការ​ផ្ដល់​ថ្នាំ​នោះ តែ​ភាព​លម្អិត​លើ​គុណភាព​និង​តម្លៃ​មិន​ត្រូវ​បាន​លាតត្រដាង​ឡើយ ។

កាលពី​ខែ​មុន​ក្រសួង​សន្តិសុខ​ស្បៀង និង​ថ្នាំពេទ្យ​កូរ៉េ​ខាងត្បូង បាន​អនុម័ត​លើ​ការ​ប្រើ​ថ្នាំ REMDESIVIR ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ COVID-19 ដែល​បែបនោះ​ការ​នាំ​ចូល​ថ្នាំ​នេះ​ត្រូវ​បាន​អនុវត្ត​តាម​នីតិវិធី​ពិសេស​មួយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ