ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗរត់ជាន់ជើងគ្នាទាំងព្រលឹងចុងសក់ ក្រោយ​​ឡាន​បែន​ដឹក​ខ្សាច់​បុក​រះ​ឥត​ប្រណី​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ម្ចាស់ផ្ទះ​ ព្រមទាំង​អ្នក​រត់​ម៉ូតូឌុប​ និង​ម៉ូតូ​កង់​បី​ដែល​ស្ថិត​នៅ​នឹង​កន្លែង​កើតហេតុ​បាននាំគ្នា​​រត់​ជាន់​ជើង​គ្នា​ទាំង​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា ខណៈ​ពេល​នៅ​សុខ​ៗ​ស្រាប់តែ​មាន​រថយន្ត​បែន​កង់​៦​ដឹក​ខ្សាច់​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿនមក​​ដល់​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​ទាំង​កម្រោល ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​សំ​យ៉ាប​ផ្ទះ​វី​ង​ និង​ផ្ទះ​លក់​បន្លែ​ ព្រមទាំង​​ផ្ទះលក់​អី​​វ៉ា​ន់​ចាប់ហួយ​ សរុប​​ចំនួន​៣​ខ្នង…

​រាជធានី​ភ្នំពេញ​ ៖ ​ម្ចាស់ផ្ទះ​ ព្រមទាំង​អ្នក​រត់​ម៉ូតូឌុប​ និង​ម៉ូតូ​កង់​បី​ដែល​ស្ថិត​នៅ​នឹង​កន្លែង​កើតហេតុ​បាននាំគ្នា​​រត់​ជាន់​ជើង​គ្នា​ទាំង​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា ខណៈ​ពេល​នៅ​សុខ​ៗ​ស្រាប់តែ​មាន​រថយន្ត​បែន​កង់​៦​ដឹក​ខ្សាច់​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿនមក​​ដល់​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​ទាំង​កម្រោល ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​សំ​យ៉ាប​ផ្ទះ​វី​ង​ និង​ផ្ទះ​លក់​បន្លែ​ ព្រមទាំង​​ផ្ទះលក់​អី​​វ៉ា​ន់​ចាប់ហួយ​ សរុប​​ចំនួន​៣​ខ្នង ម៉ូតូ​ម៉ាក​គុប​ជ្រុងមួយ​​គ្រឿង ​និង​ម៉ូតូ​កង់​បី​១​គ្រឿង​ផង​ដែរ ​សំណាងល្អ​ម្ចាស់ផ្ទះ​ខាងលើ​រួច​ផុត​ពី​​គ្រោះថ្នាក់​​ដល់ជីវិត​​។

ហេតុ​​ការណ៍​​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នៅ​លើក​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

រថយន្ត​​បែនដឹកខ្សាច់មួយគ្រឿង​ខាងលើ​ ព​ណ៌ខៀវ​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ 3A-1925 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ប៊ុ​ន លី អាយុ​ជាង​២០​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ រថយន្ត​បង្ក​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​មក​​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ពុំ​ដឹង​ថា​យ៉ាងម៉េច​នោះ​ទេ​ ស្រាប់តែ​រេ​ចង្កូត​ឡើង​ទៅ​លើ​ចិញ្ចើម​ផ្លូវ​ រួច​បុក​រះ​ផ្ទះ​ខាងលើ​ខណៈ​​ម្ចាស់​កំពុង​តែ​លក់ដូរ ហើយ​ក៏​កំពុង​មាន​អ្នក​ឈរ​ទិញ​ផង​ដែរ​ ​បណ្ដាល​ឲ្យ​បាក់​សំ​យ៉ាប​និង​ខូចខាត​អី​វាន់​ខ្ទេចខ្ទីរ ។ បន្ទាប់​មក​រថយន្ត​នោះ​មិន​ទាន់​អស់​ល្បឿន​ក៏​បាន​ជ្រុល​បន្ត​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​ និង​ម៉ូតូ​កង់​បី បណ្ដាល​ឲ្យ​ដួល​និង​ក្រឡាប់​ជា​បន្តបន្ទាប់​ទៀត ​ទើប​ទៅ​មុខ​លែង​រួច​ ។​ ចំណែកឯ​ម្ចាស់ផ្ទះ​ដែល​ជា​អ្នក​លក់ដូរ​រួម​ជាមួយ​អ្នកទិញ​និង​ម្ចាស់​ម៉ូតូ ម៉ូតូ​កង់​បី​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា​ទាំង​ព្រលឹង​ចុង​សក់ គេច​ផុត​ ទើប​គ្មាន​អ្នក​រង​របួស​ឬ​​បាត់បង់ជីវិត​ ។ចំណែក​អ្នកបើកបរ​រថយន្ត​មិន​បាន​រត់គេច​ខ្លួន​នោះ​ទេ​ ​។

តាម​ប្រភពពី​​បុរសជាអ្នកបើកបររថយន្ត​បាន​​ឱ្យ​ដឹង​​ថា ខណៈ​​ពេល​​គាត់​បើកបរ​រថយន្ត​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​២​នាក់​ប្ដី​ប្រពន្ធ​ក្នុង​ទិស​ដៅ​ស្របគ្នា​បាន​ជិះ​ជ្រែ​ចូល​ពីមុខ​រថយន្ត​របស់​​គាត់​ ​ពេល​នោះ​គាត់​បាន​បើក​គេច​ចេញ​ ទើប​បណ្ដាល​ឲ្យ​រថយន្ត​បែកកា​ប៉ែន​ជាន់​ហ្វ្រាំង​អត់​ជាប់​ ក៏​ជ្រុល​ទៅ​បុក​រះ​ផ្ទះ​និង​ម៉ូតូ​ព្រមទាំង​ម៉ូតូ​កង់​បី​ខាងលើ​ជា​បន្តបន្ទាប់​បែប​នេះ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ រួច​រាយការណ៍​ជូន​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឱ្យ​ចុះ​ទៅ​ធ្វើការ​វាស់វែង ​និង​ឲ្យ​ភាគី​រថយន្ត​ជួប​ដោះស្រាយ​ជាមួយ​ម្ចាស់ផ្ទះ​និង​ម្ចាស់​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ