ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ពិនិត្យ​កម្រិត​ប្រេង​អំ​ប្រា​យ៉ា​រថយន្ត​ដល់​ពេល​ផ្លាស់​ប្តូ​រហើយ​ឬ​នៅ?

9 ឆ្នាំ មុន

នា​ពេល​បច្ចុប្បន្ន​នេះ អ្នកបើកបរ​ភាគច្រើន​ចូល​ចិត្ត​ប្រើ​រថយន្ត​លេខ​ស្វ័យប្រវត្តិ​(​អូ​តូ​) ក្នុង​នោះ​ក៏​មាន​មួយ​ចំនួន​នៅ​តែ​មិន​រំលង​លេខ​ដៃ​ដែរ ពិសេស​រថយន្ត​ប្រភេទ​ដឹក​ទំនិញ​តែ​ម្តង ។

នា​ពេល​បច្ចុប្បន្ន​នេះ អ្នកបើកបរ​ភាគច្រើន​ចូល​ចិត្ត​ប្រើ​រថយន្ត​លេខ​ស្វ័យប្រវត្តិ​(​អូ​តូ​) ក្នុង​នោះ​ក៏​មាន​មួយ​ចំនួន​នៅ​តែ​មិន​រំលង​លេខ​ដៃ​ដែរ ពិសេស​រថយន្ត​ប្រភេទ​ដឹក​ទំនិញ​តែ​ម្តង ។

រថយន្ត​លេខ​ដៃ​បើ​សង្កេត​មើល​ឱ្យ​ល្អិតល្អន់​ទៅ គឺ​វា​ប្រើប្រាស់​ទាំង​បណ្តាញ​ខ្សែ​ត​ភ្ជាប់​ជាមួយនឹង​អំ​ប្រា​យ៉ា​ទៅ​ប្រអប់លេខ ឬ​ប្រព័ន្ធ​អីុ​ដ្រូ​លិ​ក (Hydraulic) ដែល​ភ្ជាប់​ជាមួយនឹង​រេ​សី​វ័​រ​ប្រេង ។ ប្រសិនបើ​រថយន្ត​អ្នកមាន​ប្រើ​ចង្កឹះ​លេខ​ប្រភេទ​អំ​ប្រា​យ៉ា​អី​ុ​ដ្រូ​លិ​ក សូម​ណែនាំ​ពី​វិធីសាស្ត្រ​ពិនិត្យ​កម្រិត​ប្រេង​អំ​ប្រា​យ៉ា​ដូច​តទៅ​៖

១-​បើក​គម្រប​ម៉ាស៊ីន​របស់​រថយន្ត​ទ្បើ​ង​ហើយ​ចាប់ផ្តើម​ពិនិត្យ​ត្រង់​ចំណុច​ប្រេង​អំ​ប្រា​យ៉ា ប៉ុន្តែ​ត្រូវ​អនុវត្ត​តែ​នៅ​ពេល​ណា​រថយន្ត​អ្នក​ត្រជាក់​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ ។

២-​សង្កេត​មើល​ត្រង់​រេ​សី​វ័​រ​ប្រេង​អំ​ប្រា​យ៉ា ។ ចំពោះ​រថយន្ត​ប្រើ​អំ​ប្រា​យ៉ា​អីុ​ដ្រូ​លិ​ក​ភាគច្រើន​រេ​សី​វ័​រ​ប្រេង​មា​នទី​តាំងនៅ​ជិត​ស៊ី​ទ្បាំ​ង​មេ​របស់​ហ្វ្រាំង ស្ថិត​នៅ​ផ្នែក​ខាងក្រោយ​ដែល​លយ​ចេញ​របស់​ម៉ាស៊ីន ប៉ុន្តែ​វា​មាន​ខ្នាត​តូច​ជាង​ធុង​ប្រេង​ហ្វ្រាំង ។ ប្រសិនបើ​លោក​អ្នកមាន​ច​ម្ង​ល់​នៅ​ក្នុង​ចំណុច​នេះ ឬ​លំបាក​ស្វែងរក​ទីតាំង​ជាក់ស្តែង​របស់​វា​នោះ សូម​ពិគ្រោះ​យោបល់​ជាមួយនឹង​ជាង​ផ្ទាល់​តែ​ម្តង ក៏​ជា​ការ​ប្រសើរ​ដែរ ។

៣-​ពិនិត្យ​កម្រិត​ប្រេង​នៅ​ក្នុង​រេ​សី​វ័​រ​អំ​ប្រា​យ៉ា​ឱ្យ​បាន​ហ្មត់ចត់ ។ រេ​សី​វ័​រ​គួរតែ​ត្រូវ​បាន​ចាក់​បំពេញ​ប្រេង​ទាំង​ដល់​ចំណុចកំពូល ដែល​មាន​ក្រិត​នៅ​លើ​តួ​របស់​វា ឬ​ក៏​ស្ថិត​នៅ​ចន្លោះ​គំនូស​អប្បបរមា និង​អតិបរមា លើ​ផ្ទៃ​ធុង​ប្រេង​អំ​ប្រា​យ៉ា​នោះ​តែ​ម្តង ។ ចំពោះ​រថយន្ត​ស៊េរី​ថ្មី​ភាគច្រើន​ធុង​ប្រេង​អំ​ប្រា​យ៉ា ត្រូវ​បាន​ផលិត​ទ្បើ​ង​ពី​ជ័រ​ប្លា​ស្ទិ​ក​អាច​មើលឃើញ​ធ្លុះ​ពី​កម្រិត​ប្រេង ខណៈ​រថយន្ត​ស៊េរី​ចាស់​អាច​មាន​ប្រើ​ប្រភេទ​លោហៈធាតុ ដែល​តម្រូវ​ឱ្យ​អ្នក​មួល​គម្រប​វា​ចេញ​មុន​នឹង​អាច​មើលឃើញ​ច្បាស់​ពី​កម្រិត​ប្រេង ។

៤-​បន្ថែម​ប្រេង​ទៅ​នឹង​រេ​សី​វ័​រ​នោះ គឺ​សិត​ឬ​ចាក់​ប្រេង​ចូល​ដោយ​ប្រុង​ប្រយ័ត្ន​និង​ជូន​សម្អាត​នូវ​ចំណុច​ដែល​ហៀរ​កម្ពប់​នោះ​ចេញ​ឱ្យ​ស្អាត ។

៥-​មួល​គម្រប​រេ​សី​វ័​រ​ប្រេង​ចូល​វិញ ហើយ​បិទ​គម្រប​ម៉ាស៊ីន​ឱ្យ​បាន​ត្រឹម​ត្រូវជា​ការ​ស្រេច ។ ប៉ុន្តែ​ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា ទ្រនាប់​ឬ​រ៉​ង​នៃ​គម្រប​ចាន​របស់​រេ​សី​វ័​រ បាន​ដាក់​ត្រឹមត្រូវ​ហើយដោយ​ពុំ​បាន​ធ្វេសប្រហែស​អ្វី​ដែរ ទើប​មួល​រឹត​បន្តឹង​សម្រេច​តែ​ម្តង ។

*​សម្គាល់ ៖ និយាយ​អំពី​អាយុកាល​របស់​វា​ថា តើ​ពេល​ណា​ចាំបាច់​ត្រូវ​តែ​ពិនិត្យ​ទៅ​លើ​កម្រិត​ប្រេង​អំ​ប្រា​យ៉ា​នោះ គឺ​អាស្រ័យ​ទៅ​លើ​រថយន្ត​ផ្ទាល់ ។ ដោយ​ទ្បែ​ក ចំពោះ​រថយន្ត​ខ្លះ​តម្រូវ​ឱ្យ​អនុវត្ត​ជា​រៀង​រាល់​មួយ​ខែ​ម្តង ខណៈ​រថយន្ត​មួយ​ចំនួន​ទៀត​មួយ​ឆ្នាំ​ម្តង​ក៏​មាន ៕