លោក នូ ឧសភា ឆ្ងល់ថា គេត្រូវរង្វាន់ ៥លានរៀលភ្លូកទឹកភ្លូកដីពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា តើផ្លូវមួយណាអាចនាំខ្ញុំទៅរកកំប៉ុងដែលមានរង្វាន់ ?


រាជធានីភ្នំពេញ៖ លោក នូ ឧសភា តារាចម្រៀងម្ចាស់បទ “ព្រងើយ” ដែលល្បីខ្លាំងក្នុងស្រទាប់យុវវ័យ កំពុងងឿងឆ្ងល់ថាតើផ្លូវណាដែលលោកអាចទៅរកទិញស្រាបៀរ កម្ពុជាដែលមានរង្វាន់សំណាងឈ្នះ ៥លានរៀននឹងគេដែរ ។

ចម្ងល់នេះផ្ទុះឡើង បន្ទាប់ពីលោកបានដឹងថាត្រឹមរយៈពេល ១សប្តាហ៍កន្លងទៅសោះ មានអ្នកឈ្នះរង្វាន់ ៥លានរៀលពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា រហូតទៅដល់ ១៨នាក់ឯណោះ ដោយក្នុងនោះរួមមានចំនួន ១១នាក់ មកពីភ្នំពេញ ២នាក់ នៅឯបាត់ដំបង ២នាក់ មកពីខេត្ត កណ្តាល ១នាក់ មកពីកំពង់ស្ពឺ ១នាក់ទៀត ពីព្រៃវែង និងពោធិ៍សាត់ ១នាក់ផងដែរ ។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឆ្លើយតបទៅចម្ងល់លោក នូ ឧសភា យ៉ាងដូច្នេះថា៖ « ក្រវិលកំប៉ុងទឹកប្រាក់ ៥លានរៀល ត្រូវបានដាក់នៅជាប់កំប៉ុង ស្រាបៀរ កម្ពុជា ច្រើនណាស់ហើយក៏បានបញ្ជូនទៅក្នុងទីផ្សារទូទាំងប្រទេសរួចហើយដែរ ដូច្នេះផ្លូវដែលអាចទៅរករង្វាន់ទាំងអស់នោះបាន គឺតម្រូវឲ្យអតិថិជនទាំងអស់បន្តដំណើរគាំទ្រពិសាស្រាបៀរ កម្ពុជារាល់កម្មវិធីជួបជុំ ជប់លៀងផ្សេងៗដើម្បីឆ្ពោះទៅរកសំណាងទាំងអស់នោះ។

លោកស្រីបន្តទៀតថា យើងមើលមិនឃើញពីសំណាងទាំងអស់នោះទេ លុះត្រាណាតែឃើញ រូបភាពរង្វាន់រថយន្ត ឬ ទឹកប្រាក់ ៥០លានរៀល ៥លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល នៅលើក្រវិលដែលអ្នកកាន់ជាប់នឹងដៃ ទើបដឹងថា “អូ ! សំណាងមកដល់ហើយ !” ។ ពិសាដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ