កម្មករ​សំណង់​រក​ឃើញ​ផ្នូរ​​ដ៏​ធំ​អាយុ​កាល​៥០០​ឆ្នាំ ដែល​មាន​ផ្ទុក​សព​ក្មេងៗ


ប៉ូ​ឡូញ ៖ តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កម្មករ​សំណង់​នៅ​ប្រទេស​ប៉ូ​ឡូញ​បាន​រក​ឃើញ​រណ្តៅ​កប់​សព​ដ៏​ធំ​មួយ ដែល​មាន​អាយុកាល​៥០០​ឆ្នាំ និង​មាន​ដាក់​សាកសព​របស់​កុមារ​ជាង​១០០​នាក់​។

សាកសព​សរុប​ចំនួន ១១៥ ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​បុរាណវិទ្យា​នៅ​ជិត​កន្លែង​នោះ នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស ដោយ​មាន​សាកសព​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ និង​មាន​កាក់​នៅ​ក្នុង​មាត់​សាកសព​នីមួយ​ៗ​។

យោង​តាម​អ្នក​បុរាណ​វិទូ​បានឱ្យ​ដឹង​ថា ការ​បញ្ចុះសព​នេះ​មាន​តាំងពី​ចុង​សតវត្សរ៍​ទី​១៦ ដែល​មាន​សាកសព​ប្រហែល ៨០% ជា​របស់​កុមារ​។

លោក Katarzyna Oleszek ដែល​កំពុងធ្វើការ​នៅ​កន្លែង​នោះ​បាន​ប្រាប់​សារព័ត៌មាន First News ថា ផ្នូរ​នេះ គឺជា​ធ្វើ​តាម​ប្រពៃណី​មុន​គ្រឹ​ស្ត​សករាជ​នៃ​ការ​រៀបចំ​សាកសព សម្រាប់​ការ​បាត់​បង់ជីវិត បន្ទាប់​ពី​ការ​ដាក់​កាក់​នៅ​មាត់​សាកសព​។ កាក់​នេះ​ដើរតួ​ជា​សំណូក​នៅ​ក្នុង​រឿងព្រេង​ប្រជាប្រិយ ‘Charon’ ដែល​គេ​ជឿ​ថា អាច​ប្រើប្រាស់​វា​ដើម្បី​ឱ្យ​គេ​យក​ព្រលឹង​ទៅ​ពិភព​ស្ងប់​។

អ្នក​បុរាណវិទ្យា​នៅ​ទីតាំង​នោះ បាន​ចុះ​កាលបរិច្ឆេទ​កាក់​ត្រឡប់​ទៅ​រជ្ជកាល​របស់​ស្តេច Sigismund III Vasa ដែល​ជា​ស្តេច​ប៉ូ​ឡូញ ពី​ឆ្នាំ ១៥៨៧ ដល់ ១៦៣២ រីឯ​កាក់​ផ្សេង​ទៀត​មាន​ទាក់ទង​នឹង​ជំនាន់ John II Casimir ពី​ឆ្នាំ ១៦៤៨ ដល់ ១៦៦៨ ។

ទី​បញ្ចុះសព ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទីតាំង​មួយ​នៅ​ជិត​ទីប្រជុំជន Nisko ក្នុង​ខេត្ត Podkarpackie ដែល​អ្នក​សាងសង់​កំពុង​ឈូស​ឆាយ​ព្រៃ​សម្រាប់​ធ្វើ​ផ្លូវ S19 ថ្មី​របស់​ប៉ូ​ឡូញ ដែល​នឹង​លាតសន្ធឹង​ពី​ប្រទេស​ក្រិ​ក​ទៅ​លី​ទុ​យ​អា​នី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thesun (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ