ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្លីនិក​​មួយ​នៅ​ក្រុង​ ផ្ទុះ​ឆេះ​យ៉ាង​សន្ធោ​ស​ន្ធៅ ​ឆក់​យក​ជីវិត​មនុស្ស​​១៩​នាក់

3 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៊ី​រ៉​ង់ ​IRIB ​បាន​រាយការណ៍​ឱ្យ​ដឹង​​ថា មនុស្ស​១៩​នាក់​បាន​ត្រូវ​បាន​បាត់​បង់​ជីវិត ​ហើយ​៦​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​៣០ ខែ​​មិថុនា ឆ្នាំ…

ប្រទេស​អ៊ី​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៊ី​រ៉​ង់ ​IRIB ​បាន​រាយការណ៍​ឱ្យ​ដឹង​​ថា មនុស្ស​១៩​នាក់​បាន​ត្រូវ​បាន​បាត់​បង់​ជីវិត ​ហើយ​៦​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​៣០ ខែ​​មិថុនា ឆ្នាំ ២០២០ ​ដោយ​សារ​ការ​ផ្ទុះ​ឆេះ​ក្នុង​គ្លីនិក​មួយ ស្ថិត​នៅ​ភាគ​ខាងជើង​ក្រុង​តេ​ហេ​រ៉​ង់​។

អភិបាលរង​ក្រុង​តេ​ហេ​រ៉​ង់ ​លោក​ហា​មី​ដ​រិ​ហ្សា​ហ្គូ​ដា​ហ្ស៊ី បាន​ថ្លែង​ទៅ​កាន់​ទូរទស្សន៍​រដ្ឋ​ថា ការ​ធ្លាយ​​ឧស្ម័ន​ជា​ប្រភព​នៃ​ការ​ផ្ទុះ​ឆេះ​នេះ​។ វី​ដេ​អូ​មួយ​ ចេញផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​ពី​ការ​​ផ្ទុះ​ជា​ច្រើន​នៅ​កន្លែង​នោះ ចំណែក​វី​ដេ​អូ​១​ទៀត​បង្ហាញ​បណ្ដា​អ្នក​ពន្លត់ភ្លើង ដាក់​ជណ្ដើរ ដើម្បី​អាច​ឡើង​ទៅ​លើដំបូល​អគារ ងាយស្រួល​ក្នុង​ការ​ពន្លត់ភ្លើង​។

និយោជិត​២៥​នាក់​របស់​គ្លីនិក​នេះ​មាន​វត្តមាន​ក្នុង​ពេល​ផ្ទុះ​ឆេះ​។ គ្លីនិក​នេះ​បម្រើ​ជា​ពិសេស​សេវាកម្ម​វះកាត់​តូច​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ