ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ស្រវឹង​​ជេរ​ប្រមាថ​…​​ពេល​ស្វា​ង​​នាំ​គ្នា​សុំ​ទោស​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត ​ស្ត្រី​និង​បុរស​ចំនួន​៤​នាក់បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌចំការមន ជុំវិញ​ការ​ផឹកស៊ី​ស្រែក​ឡូឡា​បំពង​ធុងបាស់​ក្នុង​ពិធីជប់លៀង​ខួបកំណើត​មួយ​បង្ក​ការ​រំខាន​ដល់​អ្នក​ជិតខាង ហើយ​បាន​ប្រទូស្ត​រ៉ា​យ​ជាមួយ​សមត្ថកិច្ច​ពេល​ចុះ​ទៅ​ណែនាំ​អប់រំ ។ ការ​ឈ្លោះប្រកែក​ជាមួយ​សមត្ថកិច្ច​នោះ បុរស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​យប់…

រាជធានី​ភ្នំពេញ ៖ ទីបំផុត ​ស្ត្រី​និង​បុរស​ចំនួន​៤​នាក់បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌចំការមន ជុំវិញ​ការ​ផឹកស៊ី​ស្រែក​ឡូឡា​បំពង​ធុងបាស់​ក្នុង​ពិធីជប់លៀង​ខួបកំណើត​មួយ​បង្ក​ការ​រំខាន​ដល់​អ្នក​ជិតខាង ហើយ​បាន​ប្រទូស្ត​រ៉ា​យ​ជាមួយ​សមត្ថកិច្ច​ពេល​ចុះ​ទៅ​ណែនាំ​អប់រំ ។

ការ​ឈ្លោះប្រកែក​ជាមួយ​សមត្ថកិច្ច​នោះ បុរស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​យប់ និង​ស្ត្រី​៣​នាក់​ទៀត ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​កោះហៅ​ឱ្យ​ចូលខ្លួន​មក​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​លោក ថេ​ង សុ​ថុ​ល ជា​អភិបាល​ខណ្ឌ លោក យិ​ន សាន្ត អធិការ​នគរបាល​ខណ្ឌ និង​លោកនាយ​ប៉ុស្តិ៍ រង​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ។

វិធានការ​របស់​សមត្ថកិច្ច​នេះ​ក្រោយ​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​កាលពី​យប់ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ខួបកំណើត​ឱ្យ​ក្មួយ​ហើយ​មានការ​ជួបជុំ​ផឹកស៊ី ចាក់​ធុង បាស់​ច្រៀង​ឡូឡា បង្ក​ការ​រំខាន​ដល់​អ្នក​ជិតខាង​ទើប​មានការ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​កម្លាំង​របស់​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ ចំការ មន បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ប្រុស​ស្រី​សរុប​ប្រមាណ​ជាង​៣០​នាក់ ដែល​បាន​ប្រើ​ពាក្យ​សម្តី​ជេរ​ប្រមាថ និង​ប្រទាញប្រទង់​ទៅ​លើ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន នៅ​ពេល​ដែល​ចុះ​ទៅ​ធ្វើការ​ណែនាំ​ឱ្យ​បញ្ឈប់​ចាក់​ធុងបាស់​ច្រៀង​ឡូឡា​រំខាន​ទៅ​ដល់​អ្នក​ដ៏​ទៃ​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​យប់​ទៅ​ហើយ​នោះ ។

នា​ព្រឹក​នេះ​ដែរ កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​កោះហៅ​ស្ត្រី​ដែល​ជា​ម្ចាស់​កម្មវិធី និង អ្នកចូលរួម​ជា​ស្ត្រី​ដូច​គ្នា​ចំនួន​៣​នាក់​ទៀត​(​សរុប​៤​នាក់​) ឱ្យមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​ទ​ង្វើ​រ​របស់​ពួក​គាត់​ម្នាក់​ៗ​ដែល​សុទ្ធតែ​ស្ថិត​ក្នុង​សភាព​ស្រវឹងស្រា បាន​ធ្វើអំពើ​មិន​គប្បី​មក​លើ​កម្លាំង​មាន​សមត្ថកិច្ច​កាលពី​យប់ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង ប្រមាណ​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែមិថុនា នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង​ដែល​មាន​ទីតាំង ស្ថិត​នៅ​ផ្លូវ​លេខ​៤៩០ កែង​ផ្លូវ​លេខ​១៣៥ មានគ្រួសារ​ដែល​រស់នៅ​ក្បែរ​ខាង បាន​នាំ​គ្នា​ប្តឹង​មក​កាន់​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ អំពី​ការ​ចាក់​ធុងបាស់​បំពង​សំឡេង និង​ស្រែកច្រៀង​ឡូឡា​រំខាន​ដល់​អ្នក​ជិតខាង​រក​ដេក​ពួន​មិន​បាន ។

កម្លាំង​សមត្ថកិច្ច​ចំនួន​២​នាក់​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ណែនាំ​ហាមឃាត់ និង​ឱ្យ​បញ្ឈប់​ការ​រំខាន​អ្នក​ជិតខាង​បែប​នេះ​តទៅ​ទៀត ។ ទន្ទឹម​នោះ​លោកនាយ​រង​ប៉ុស្តិ៍​ម្នាក់​ជា​អ្នក​ណែនាំ ។ មាន​មន្ត្រី​នគរបាល​ម្នាក់​ទៀត​ប្រើ​ទូរ ស័ព្ទ​ថត ដើម្បី​ទុកជា​ឯកសារ ។ ក៏​ស្រាប់តែ​ទាំង​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ធ្វើ​ខួបកំណើត​និង​ភ្ញៀវ​អ្នកចូលរួម​នាំ​គ្នា​ជេរ​ប្រមាថ​ដោយ​ប្រើស​ម្តី​ខ្លាំង​ៗ និង​ប្រើ​កាយវិការ​មិន​សមរម្យ​ទៅ​លើ​កម្លាំង​មាន​សមត្ថកិច្ច​ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ភ្លាម​ៗ និង​កោះហៅ​ស្ត្រី​ទាំង​៣​នាក់​ទៀត​មក​សាកសួរ ។

ចំពោះ​មុខ​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន លោក យិ​ន សាន្ត អធិការ​នគរបាល​ខណ្ឌ លោក នាយ​នគរបាល​ប៉ុស្តិ៍ និង​លោក​រង​ប៉ូ​ស្តិ៍​ផ្សារ​ដើម​ថ្កូវ រួម​ទាំង​មន្ត្រី​នគរបាល​ជា​ច្រើន​នាក់​ទៀត បុរស​និង​ស្ត្រី​ទាំង​៤​នាក់ (​ប្រុស​ម្នាក់ ស្រី​៣​នាក់​) ដោយ​បានដឹង​ពី​ទោស​កំហុស​របស់​ខ្លួន​ម្នាក់​ៗ​សុទ្ធតែ​ស្រវឹងស្រា​នោះ ក៏​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ហើយ​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ក្រោយ​ពី​ដុះក្អែល​រួច ៕

អត្ថបទសរសេរ ដោយ