សម្រស់​«​ភ្លៅនាង​» លាក់ខ្លួន​ក្នុង​ព្រៃ​សិច​ស៊ី​រក​ពាក្យប្រៀប​ពុំ​បាន តែ​ប្រវត្តិ​នាង​កំសត់​ម្លេះ​!


រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​ក្រឡេក​ឃើញ​មួយ​ភ្លែត គ្រប់​គ្នា​ពិតជា​មិន​អាច​បង្វែរ​ចក្ខុ​ចេញពី​សម្រស់ «​ភ្លៅនាង​» បាន​ឡើយ ហើយ​ម្នាក់​ៗ​នឹង​ចោទសួរ​ឡើង​ថា «​តើ​នាង​ជា​នរណា​» ដោយសារ​តែ «​ភ្លៅនាង​» មួយ​នេះ​មាន​រូបរាង​ខ្ពស់​ស្រឡៈ ស​ស្រ​ឡូ​ន និង​ចាយ​សម្រស់​ពណ៌​យ៉ាង​ឆើតឆាយ ស្អាត​ប្លែក​ដាច់​គេ ស្រស់​ស្អាត​រហូត​ពិបាក​នឹង​ពណ៌នា ។

ដើម «​ភ្លៅនាង​» លាក់ខ្លួន​ក្នុង​ព្រៃ និង​ចាយ​សម្រស់​កាន់តែ​ឆើតឆាយ​ក្នុង​ខែមិថុនា ឬ​កក្កដា ដែល​ជា​ពេលវេលា​ដើម «​ភ្លៅនាង​» ចេញ​ផ្កា​ពេញ​ដើម ដែល​អ្នក​និយម​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ដងព្រៃ​ព្រឹក្សា ពិតជា​លង់​សម្រស់​នាង ហើយ​ផ្តិត​យក​រូបភាព​ស្រស់​ឆើតឆាយ​មួយ​នេះ​ជាប់​ក្នុង​ដួងចិត្ត ។

យ៉ាងណាមិញ បើ​តាម​ការ​ឲ្យ​ដឹង​ពី​បងប្អូន​ដែល​និយម​ធ្វើ​ដំណើរ​កម្សាន្ត​ត្រាចចរ​តាម​ព្រៃ​ព្រឹក្សា អម​ដោយ​ទឹកជ្រោះ​ស្រស់​ស្អាត​នោះ​បាន​ឲ្យ​ដឹង​ថា ដើម​ភ្លៅនាង​ដុះ​នៅ​តំបន់​ព្រៃ​ភ្នំ ហើយ​ជា​អំបូរ​ផ្កា​ដើម​ពូជ​ផ្សេង​គ្នា តែ​ផ្កា​អំបូ​តែ​មួយ អ​ញ្ចឹ​ង​ហើយ​បាន​មានឈ្មោះ​ផ្សេង​គ្នា ឬ​អ្នកស្រុក​តាម​តំបន់​ឲ្យ​ឈ្មោះ​ផ្សេង​គ្នា ដូច​ជា ដើម​ត្របែកព្រៃ ដើម​ស្រឡៅ​ជូ ដើម​ស្រឡៅ​ព្រៃ ដើម​ភ្លៅនាង ហៅ​ឈ្មោះ​ខុស​គ្នា​តាម​តំបន់ ។ ក៏​ប៉ុន្តែ​វា​ជា​ប្រភេទ​ដើម​ពូជ​ផ្សេង​គ្នា តែ​ផ្កា​អំបូរ​តែ​មួយ អ​ញ្ចឹ​ង​ហើយ​បាន​មានឈ្មោះ​ផ្សេង​គ្នា ។

បើ​តាម​លោក សុធី បុរស​ខ្មែរ​មួយ​រូប​ដែល​និយម​ដើរ​ព្រៃ​បាន​ឲ្យ​ដឹង​ថា ដើម​ភ្លៅនាង មានឈ្មោះ​ជា​ភាសា​អង់គ្លេស ៖ Burma lancewood , Moulmein Lancewood និង​ឈ្មោះ​វិទ្យាសាស្ដ្រ ៖ Homalium tomentosum (Vent.) Benth ។ លោក​បាន​បន្ត​ទៀត​ថា ដើម​ភ្លៅនាង មាន​រាង​ស្រ​ឡូ​ន​ខ្ពស់ ដើម​ធំ​ៗ ហើយ​ពេល​ចេញ​ផ្កា​នា​ខែមិថុនា និង​កក្កដា គឺ​ស្រស់​ស្អាត​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ ។

តែ​គួរ​ឲ្យ​សោកស្តាយ​បំផុត ដើម​ភ្លៅនាង មិនសូវ​ជា​មាន​ដុះ​ច្រើន បែរជា​កំពុង​ជួប​គ្រោះភ័យ​ត្រូវ​មនុស្ស​មួយ​ចំនួន​កាប់​យក​មក​ធ្វើ​ជា​គ្រឿង​សង្ហា​រឹម ឬ​កាប់​ធ្វើ​ជា​តុ​បាយ អី​ជាដើម ដែល​ការណ៍​នេះ​មិន​គួរ​កើត​មាន​ទាល់តែ​សោះ ព្រោះ​វា​ជា​ប្រភេទ​ឈើ​ព្រៃ​មាន​ផ្កា​ស្អាត ហើយ​ចំណាយពេល​រាប់​សិប​ឆ្នាំ​ទំ​រាំ​បាន​ដើម​ធំ និង​ចេញ​ផ្កា ដែល​ការ​ទុក​ដើម​នាង គឺជា​រឿង​ល្អ​បំផុត​ក្នុង​ការ​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​និយម​ដំណើរ​កម្សាន្ត​លក្ខណៈ​ធម្មជាតិ​ព្រៃ​ព្រឹក្សា​ជ្រោះ​ជ្រង​ជ្រលង​ដងអូរ ព្រោះ​សម្រស់​ដើម​ភ្លៅនាង គឺ​ស្អាត​បំផុត ផ្កា​ពណ៌​ស្វាយ​លា​យស រេ​រាំង​តាម​កម្លាំង​វាយោ គ្រាន់តែ​បានឃើញ​ក៏​មាន​អារម្មណ៍​ស្រស់ស្រាយ និង​បាត់​អស់​នូវ​ទុក្ខ​កង្វល់ ។

ងាក​ទៅ​ប្រវត្តិ​របស់​ដើម «​ភ្លៅនាង​» វិញ​ទាំង Admin និង​ប្រិ​យ​មិត្ត​អ្នក​អាន​ប្រាកដជា​ពិបាក​នឹង​ទប់ទឹក​ភ្នែក​មិន​ឲ្យ​ស្រក់​ចុះ​ខ្លាំង​ណាស់ ។ រឿង​ដើម​ភ្លៅនាង គឺ​ពាក់ព័ន្ធ​នឹង​រឿងដំណាល​មួយ​ថា ជា​ច្រើន​ទស្ស​វត្ស​មក​ហើយ​កាលនោះ​មាន​ព្រះរាជា​មួយ​អង្គ​មាន​មហេសី​និង​ស្រីស្នំ​ជា​ច្រើន​នាក់ ប៉ុន្តែ​ព្រះ​អង្គ​សព្វព្រះទ័យ នឹង​នាង​ម្នាក់​ឈ្មោះ ច័ន្ទ ជាងគេ ដូច្នេះ​ទ្រង់​ក៏​បាន​យក​នាង​ធ្វើ​ជា​ស្រីស្នំ​ពៅ​គេ ។

នាង​ច័ន្ទ មាន​រូប​សម្រស់​ស្រស់​សោភា និង​ស្អាត​ជាង​ស្រីស្នំ​និង​មហេសី​ទាំងអស់ នាង​មាន​សាច់​ស ម្រាមដៃ​ស្រ​ឡូ​ន​ក្រចក​វែង​ៗ​គ្រប់​ម្រាម​ទាំង​១០​ដូច​ជា​ស្លាបព្រា តែ​អភ័ព្វ​អ្វី នាង​ពុំ​មាន​ព្រះរាជបុត្រ​នឹង​គេ​ទេ​។ ព្រះរាជា​តែងតែ​យាង​រក​នាង​ច័ន្ទ រៀងរាល់ថ្ងៃ ។

នាង​ច័ន្ទ​មិន​ត្រឹមតែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​លើ​នារី​ទាំងពួង​នោះ​ទេ នាង​ថែម​ទាំង​ពូកែ​មើលថែ​បម្រើ​និង​ពូកែ​ធ្វើ​ម្ហូបចំណី​ត្រូវចិត្ត​ព្រះរាជ​ទៀត​ផង ។ ហេតុ​ដូច្នេះ​ព្រះរាជា ក៏​បាន​លើក​នាង​ធ្វើ​ជា​ព្រះ​អគ្គមហេសី​ធំ​ជាងគេ​។ រហូត​ធ្វើ​ឲ្យ​មហេសី និង​ស្រីស្នំ​ទាំងអស់​ខឹង​ស្អប់​នាង​ច័ន្ទ ដែល​ជា​កូន​រាស្ត្រ​សាមញ្ញ​សុទ្ធ​សាទ បែរជា​បាន​ព្រះ​ស្វាមី​លើកតម្កើង​ជា​អគ្គមហេសី​ធំ ។

ដោយ​ក្តី​ច្រណែនឈ្នានីស​របស់​មហេសី និង​ពួក​ស្រីស្នំ​ទាំងនោះ ពួក​គេ​បាន​រិះរក​មធ្យោបាយ​បំបែកបំបាក់​នាង​ច័ន្ទ ដោយ​ទៅ​មួលបង្កាច់​នាង​ច័ន្ទ នៅ​ចំពោះ​មុខ​ព្រះរាជា​ថា នាង​ប្រមាថ​ព្រះរាជា​ដោយ​យក​ក្រចកដៃ​របស់​នាង​ទៅ​ដួស​បាយ ផ្សំ​គ្រឿង​ធ្វើ​សម្លរ​ឲ្យ​ព្រះ​អង្គ រហូត​ព្រះរាជា​ចាត់​ទុក​ថា ការ​ប្រើប្រាស់​ក្រចក​ដួសសម្លរ បាយ​ទឹក​ឲ្យ​ព្រះ​អង្គ​បែប​នេះ​ជា​ការ​ប្រមាថ​ព្រះ​អង្គ ក៏​បញ្ជារ​ពួក​ពេជ្ឈឃាត​ឲ្យ​យក​នាង​ច័ន្ទ ទៅ​សម្លាប់​ចោល ។ លុះ​នាង​ដឹង​សេចក្ដី​នោះ ក៏​បាន​រត់​ភៀសខ្លួន​តែ​មិន​អាច​គេច​ផុត​ពី​ពួក​ពេជ្ឈឃាដ​ឡើយ ទោះ​នាង​ខំ​រត់គេច​យ៉ាងណា​ក៏​ដោយ ។ មុន​នឹង​ត្រូវ​ពេជ្ឈឃាដ​សម្លាប់ នាង​ច័ន្ទ បាន​ផ្សង​សច្ចា​ថា អាកា​រៈទាំង ៣២ របស់​នាង​បាន​ទៅ​ជា​ឈ្មោះ​រុក្ខា​លតា​វ​ល្លិ៍ ទាំងនេះ ហើយ​ឲ្យ​ព្រះ​អង្គ​បាន​ជួបនឹង​ឈ្មោះ​នៅ​នឹង​ឈើ​ទាំងនោះ ។

បន្ទាប់​ពី​ការ​ស្លាប់​ទៅ​ឈ្មោះ​របស់​នាង បាន​ចង​ជាប់​ឈ្មោះ​ដើម «​ចន្ទន៍​គ្រិ​ស្នា​» ។ ឯ ចំណែក​នៃ​រាង​កាយ​ដទៃ​បាន​ទៅ​ជា​៖ ១- កេសា​នាង ជាប់​នឹង​ផ្លែ​ពោត ហៅ​ថា​សក់ពោត ។ ២- រោម​របស់​នាង ជាប់​នឹង​ម្អម​។ ៣- សាច់​របស់​នាង​ជាប់​នឹង​ដើម​ចាក​។ ៤ – ឯ សាច់​ភ្លៅ​ដែល​ស​ទ្រលុក​ត្រ​លន់​របស់​នាង ជាប់​នឹង​ដើម​ភ្លៅនាង ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ