ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​ដ៏​កម្រ​! ពពក​ឥ​ន្ធ​នូ​ចម្លែក បង្ហាញ​ខ្លួន​នៅ​លើ​ផ្ទៃមេឃ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

ជប៉ុន ៖ បាតុភូត​ដ៏​កម្រ​មួយ​ដែល​ត្រូវ​បាន​ពិពណ៌នា​ជា​ទូទៅ​ថា ជា «​ពពក​ឥ​ន្ធ​នូ​» ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​នៅ​លើ​មេឃ​នៃ​ទីក្រុង​តូ​ក្យូ ហើយ​រូបភាព​របស់​វា​បាន​ក្លាយជា​ប្រធានបទ​ពេញ​និយម​នៅ​លើ​បណ្តាញ​សង្គម​។ នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា មាន​របាយការណ៍​អំពី​ពពក​ចម្លែក…

ជប៉ុន ៖ បាតុភូត​ដ៏​កម្រ​មួយ​ដែល​ត្រូវ​បាន​ពិពណ៌នា​ជា​ទូទៅ​ថា ជា «​ពពក​ឥ​ន្ធ​នូ​» ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​នៅ​លើ​មេឃ​នៃ​ទីក្រុង​តូ​ក្យូ ហើយ​រូបភាព​របស់​វា​បាន​ក្លាយជា​ប្រធានបទ​ពេញ​និយម​នៅ​លើ​បណ្តាញ​សង្គម​។

នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា មាន​របាយការណ៍​អំពី​ពពក​ចម្លែក ដែល​អាច​មើលឃើញ​នៅ​ខាងលើ​ទី​ក្រុង​តូ​ក្យូ ត្រូវ​បាន​គេ​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម Twitter ហើយ​មិនយូរ​ប៉ុន្មាន​រូបថត​នៃ​បាតុភូត​គួរ​ឱ្យ​ចាប់អារម្មណ៍ បាន​ធ្វើ​ឱ្យ​ហេតុការណ៍​នេះ​ល្បី​ពេញ​ប្រទេស​។

ជា​ទូទៅ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឥ​ន្ធ​នូ​ភ្លើង ពីព្រោះ​វា​ច្រើន​តែ​មើលទៅ​ដូច​ជា​អណ្តាតភ្លើង​ចម្រុះ​នៅ​លើ​មេឃ ដោយសារ​តែ​រូបរាង​នៃ​ពពក​ដូច​ជា​ភ្លើង​។ គួរ​ឱ្យ​ចាប់អារម្មណ៍ វា​គឺជា​បាតុភូត​ធម្មតា​មួយ​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ពិភពលោក​ដូច​ជា​សហរដ្ឋអាមេរិក ដែល​ជា​កន្លែង​សម្បូរ​ហេតុការណ៍​នេះ នៅ​ក្នុង​រដូវក្តៅ​នៅ​កន្លែង​ណាមួយ ហើយ​កម្រ​មាននៅ​ប្រទេស​ដទៃ​ទៀត​ដូច​ជា​នៅ​អឺរ៉ុប​ខាងជើង​

វិ​គី​ភី​ឌា​ពន្យល់​ថា ក្រៅពី​វត្តមាន​នៃ​ពពក​ដែល​ផ្ទុក​ទឹកកក នៅ​ក្នុង​ទីតាំង​ត្រឹមត្រូវ​នៅ​លើ​មេឃ គេ​ក៏​តម្រូវ​ឱ្យ​មាន​ប្រភព​ពន្លឺ (​ព្រះអាទិត្យ ឬ​ព្រះ​ច័ន្ទ​) ខ្ពស់​នៅ​លើ​មេឃ នៅ​កម្ពស់ ៥៨​អង្សារ ឬ​ខ្ពស់​ជាង​នេះ​។ នេះ​មាន​ន័យ​ថា ពន្លឺព្រះអាទិត្យ មិន​អាច​មើលឃើញ​នៅ​ទីតាំង​ខាងជើង ៥៥​អង្សា ឬ ខាងត្បូង ៥៥​អង្សារ​ទេ​៕ ដកស្រង់​ចេញ​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.youtube.com/watch?v=8vc9Ckp6i9Y

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ