ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំភ្លឺ​លើ​ករណី​ប៉ូលិស​ចាប់​និង​ប្រើ​ហិ.ង្សា​​លើ​ជនសង្ស័យ​ម្នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​​ផ្ទុះ​ការរិះគន់​ពីសំណាក់មហាជនខ្លាំងផងដែរ ​​​ក្នុង​បណ្តាញ​សង្គម​ហ្វេស​​បុក ពាក់ព័ន្ធ​​វី​ដេ​អូ​ឃ្លីបមួយថតបានពីសកម្មភាព​​សមត្ថកិច្ច​៣​នាក់​ បានចាប់និង​​ប្រើ​ហិង្សា​យ៉ាង​ចាស់​ដៃ​​ទៅ​លើ​ជនសង្ស័យម្នាក់​​ ​ត្រូវ​បាន​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ចេញសេចក្តី​​​បំភ្លឺ​ជូន​សាធារណជន​​ កុំឱ្យ​មានការភាន់ច្រឡំ​…

រាជធានី​ភ្នំពេញ ៖ ខណៈ​​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​​ផ្ទុះ​ការរិះគន់​ពីសំណាក់មហាជនខ្លាំងផងដែរ ​​​ក្នុង​បណ្តាញ​សង្គម​ហ្វេស​​បុក ពាក់ព័ន្ធ​​វី​ដេ​អូ​ឃ្លីបមួយថតបានពីសកម្មភាព​​សមត្ថកិច្ច​៣​នាក់​ បានចាប់និង​​ប្រើ​ហិង្សា​យ៉ាង​ចាស់​ដៃ​​ទៅ​លើ​ជនសង្ស័យម្នាក់​​ ​ត្រូវ​បាន​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ចេញសេចក្តី​​​បំភ្លឺ​ជូន​សាធារណជន​​ កុំឱ្យ​មានការភាន់ច្រឡំ​ ។ នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០១ ​កក្កដា ឆ្នាំ​២០២០ ​នេះ ។ គួរបញ្ជាក់ថា៖ ប៉ូលិស​ប្រើហិង​្សាលើជនសង្ស័យ​ ដូចពុំគួរ​ឱ្យ​​​កើត​​​មាន​​បែបនេះទេ​ !​

​សេចក្តីបំភ្លឺ​​ កោះសន្តិភាព​សូម​ដកស្រង់មកទាំងស្រុង​មានដូច​ខាងក្រោមនេះ ៖

ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ យើងខ្ញុំ​សូម​ធ្វើការ​បញ្ជាក់​ជូន ១-​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧:៣០​នាទី​នគរបាល​មូលដ្ឋាន​បាន​ចេញ​ល្បាត​និង​ពួនស្ទាក់​តាម​គោលដៅ​ធ្លាប់​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ក៏​បានឃើញ​ជនសង្ស័យ​ឈ្មោះ វ៉េ ឡុ​ង​រាជ ហៅ ខ្នា​ក់ ជិះ​ម៉ូតូ​ម៉ាក Suzuki Smash-V ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ ១GZ-៨៦១៧​បាន​ឈប់​ម៉ូតូ​ទទួលយក​គ្រឿងញៀន​ពី​ជនសង្ស័យ​ម្នាក់​​ទៀត​មិន​ស្គាល់ឈ្មោះ រួច​ជនសង្ស័យ​ម្នាក់​គេច​ចូល​ដី​ឡូត៍​ក្បែរ​នោះ​បាត់​ទៅ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ វ៉េ ឡុ​ង​រាជ បាន​ជិះ​ម៉ូតូ​ចេញ​ដេ​ី​ម្បី​គេចខ្លួន​ពី​សមត្ថកិច្ច​។

២-​ឈ្មោះវ៉េ ឡូង​រាជ្យ ហៅ ខ្នា​ក់​គឺជា​មុខសញ្ញា​ចាស់​ជួញដូរ​គ្រឿងញៀន​ នៅ​ទីតាំង​ខាងលើ​ដែល​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កំពុង​ស៊ើបអង្កេត​តាម​រក​ចាប់ខ្លួន រួម​ជាមួយ​និង​បក្ខពួក​មួយ​ចំនួន​ទៀត ។

៣-​អំឡុង​ពេល​ប្រតិបត្តិការ​ឃាត់ខ្លួន​សមត្ថកិច្ច​ពិនិត្យ​ឃើញ​ជនសង្ស័យ​ស្ថិត​ក្នុង​ស្ថានភាព​ញៀន​គ្រឿង​ញៀន​​ខ្លាំង និង​ស្រវឹងស្រា​ជោគ​ជាំ និង​មាន​ចេតនា​ប្រើ​ដំបង​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​មន្ត្រី​អនុវត្ត​ច្បាប់ ទើប​សមត្ថកិច្ច​ឈាន​ដល់​ការ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ឈាន​ការ​ចាប់ខ្លួន​ជនសង្ស័យ វាយ​ខ្នោះ រួម​ទាំង​វត្ថុ​តាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ដើម្បី​កសាង​នីតិវិធី​ច្បាប់​។

៤-​យើងខ្ញុំ​ទទួលស្គាល់​ថា​សកម្មភាព​ប្រតិបត្តិការ​របស់​មន្ត្រី​អនុវត្ត​ច្បាប់ បាន​ប្រើប្រាស់​សិទ្ធិ​ហួស​ព្រំដែន​នៃ​វិន័យ​របស់​កម្លាំង និង​វិជ្ជាជីវៈ យើងខ្ញុំ​ចាត់​កិច្ចការ​នេះ​ជា​បទ​ពិសោធន៍ និង​ធ្វើការ​អប់រំ​ណែនាំ និង​ពិនិត្យ​ដាក់​វិន័យ​តាម​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ ។

✓​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ល្អ​របស់​សាធារណៈជន និង​ពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ចូលរួម​ចំណែក​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​រិះគន់​ក្នុង​ន័យ​ស្ថាប​នា យើងខ្ញុំ​សូម​អំពាវនាវ ដល់​សាធារណ​:​ជន និង​បណ្ដាញ​សង្គម​ចៀសវាង​ការ​អត្ថាធិប្បាយ ចងក្រង​ខ្លឹម​សារ រូបភាព​សកម្មភាព​បំផ្លើសការពិត ជា​ហេតុ​បង្ក​ឲ្យ​ភាព​វឹកវរ បំពុលបរិយាកាស​សង្គម ចលាចល បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ​៕

អត្ថបទសរសេរ ដោយ