ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះគំនរសល់ពីការសង់ខុនដូ​បង្កឱ្យ​ផ្អើល​​ទាំង​យប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គំនរកម្ទេច​ឈើ​ដែល​សេសសល់​ពី​ការ​សាងសង់​អគារ​ខុន​ដូ​៩៩៩ ត្រូវ​បាន​ឆាបឆេះ​ផ្អើល​ដល់​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញ​មកអន្តរាគមន៍​បាញ់​ពន្លត់ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៣០ ​មិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងបរិវេណខុន​ដូ៩៩៩ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ…

រាជធានីភ្នំពេញ ៖ គំនរកម្ទេច​ឈើ​ដែល​សេសសល់​ពី​ការ​សាងសង់​អគារ​ខុន​ដូ​៩៩៩ ត្រូវ​បាន​ឆាបឆេះ​ផ្អើល​ដល់​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញ​មកអន្តរាគមន៍​បាញ់​ពន្លត់ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៣០ ​មិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងបរិវេណខុន​ដូ៩៩៩ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋដែល​រស់នៅ​ក្នុង​ខុន​ដូខាងលើបានអោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ ពួក​គាត់​មាន​អ្នកខ្លះ​នៅអង្គុយ​លេង​នៅ​បរិវេណ​ខាងក្រៅ អ្នកខ្លះ​នៅ​លើ​ខុន​ដូ​ផង​ដែរ គាប់​ជួន​ពេល​នោះ​ដែរ ​​ស្រាប់តែបុរស​ម្នាក់​បាន​ដើរ​ចេញ​មកសារ​ខោអាវ ហើយ​បាន​មើលទៅ​ខាងក្រោម ​​ស្រាប់តែ​ឃើញ​មាន​ហុយផ្សែង​ទ្រលោម​ដោយ​មិនដឹង​ថា ​ឆេះ​អ្វី​នោះ​ទេ ។

​​ហើយ​ពួក​គាត់​ទាំងនោះ​បាន​នាំ​គ្នាឆោឡោ​ថា​ មាន​ភ្លើង​ឆេះ​ៗ ទើប​បង្ក​​ការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ក៏​ដូច​ជា​សន្តិសុខ​យាមកាម​នៅ​ទីនោះ ចេញ​មក​អន្តរាគមន៍​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​អស់​ជា​ច្រើន​បំពង់ តែ​មិន​ទាន់​មាន​បាត់ផ្សែង​នៅឡើយ ទើប​ពួក​គាត់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​សុំ​ជំនួយ​រថយន្ដ​ពន្លត់
អគ្គី​ភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ អោយ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​១​រថយន្ដ ទើប​ធ្វើ​ឱ្យ​​ផ្សែង​ និង​រងើកភ្លើង​រលត់​ទៅ​វិញ​អស់នៅ​១១​និង​៣០​នាទី​យប់​ថ្ងៃដដែល ។

ក្នុង​ករណី​នេះ​ដែរ សមត្ថកិច្ច​បានអោយ​ដឹង​ថា មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​រាលដាល​ដល់​ផ្ទះសំបែង​ប្រជាពលរដ្ឋក៏​ដូច​ជា​អាគារ​ខុន​ដូ​នោះ​ដែរ គឺ​គ្រាន់តែខូច​កំទេចកំទីឈើ​ដែល​សេសសល់​ពី​ការ​សាងសង់​អាគារ​អស់​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។ ក្នុង​ករណី​នេះ គឺ​មានការ​សង្ស័យ​ថា បណ្ដាល​មក​ពី​មាន​អ្នក​ណា បោះ​កន្ទុយបារី​ចោល​មក​លើ គំនរ​ឈើ​ទើប​បណ្ដាល​ឲ្យ​ឆេះ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ