ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍កូឡា IZE Cola បន្ថែមម៉ោងផលិតដើម្បីបំពេញតម្រូវការអតិថិជន ! (មានវីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទឹកក្រូចអាយស៍កូឡា IZE Cola ដែលសាធារណជន ជាពិសេសយុវវ័យ បានទទួលស្គាល់ និងគាំទ្រខ្លាំងលើទីផ្សារកម្ពុជា បានសម្រេចបន្ថែមម៉ោងផលិតផលិត…

រាជធានីភ្នំពេញ ៖ ទឹកក្រូចអាយស៍កូឡា IZE Cola ដែលសាធារណជន ជាពិសេសយុវវ័យ បានទទួលស្គាល់ និងគាំទ្រខ្លាំងលើទីផ្សារកម្ពុជា បានសម្រេចបន្ថែមម៉ោងផលិតផលិត ផលទឹកក្រូចអាយស៍កូឡា IZE Cola ដប កាលពីពេលថ្មីៗនេះ ។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតទឹកក្រូចអាយស៍កូឡា IZE Cola បានឲ្យដឹងថា ៖ «ដោយសារតែតម្រូវការទីផ្សារខ្ពស់ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនបានសម្រេចបន្ថែមម៉ោងសង្វាក់ផលិតកម្ម ជាពិសេសទឹកក្រូចអាយស៍ IZE ដប ដែលមានរង្វាន់ក្នុងគម្របដបភ្ជាប់ទៅជាមួយជាច្រើនរង្វាន់ផងដែរ» ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីក៏សូមថ្លែងអំណរគុណទៅដល់អតិថិជន ដែលបានគាំទ្រផលិតផលទឹកក្រូចអាយស៍ នៅទូទាំងប្រទេសកម្ពុជា និងសូមលើកទឹកចិត្តដល់អតិថិជនទាំងអស់កុំភ្លេចពិនិត្យមើលគម្របដបទឹកក្រូចអាយស៍កូឡា IZE Cola ដើម្បីមានឱកាសឈ្នះទូរស័ព្ទដៃស្មានហ្វូន ទឹកប្រាក់សុទ្ធ ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងទឹកក្រូច អាយស៍ ជាច្រើនរយរង្វាន់ផងដែរ ។ ទឹកក្រូចអាយស៍ IZE ដប និង កំប៉ុងមាន ៣ រសជាតិ អាយស៍កូឡា អាយស៍ក្រូចឆ្មា និងអាយស៍រសជាតិផ្លែឈើចម្រុះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ