ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ FTA​កម្ពុជា​-​ចិន​នឹង​ជំរុញ​កសិផល​ខ្មែរ​ចូល​ទីផ្សារសាកល​កាន់តែ​ច្រើន?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុកម្ពុជា​បានវាយតម្លៃថា កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងអាចលេចរូបរាងផ្លូវការនាពេលខ្លីខាងមុខនេះ​ ជាកិច្ចព្រម​ព្រៀង​​​ដែល​នឹងជួយពន្លឿនដំណើរការនៃការធ្វើសមា​ហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលោក តាមរយៈការពង្រឹងការចូលរួមរបស់កម្ពុជានៅក្នុងខ្សែរច្រវាត់ផលិតកម្មតំបន់ និងសកលលោក ក៏ដូចជា​ប្រែ​ក្លាយកម្ពុជា…

រាជធានីភ្នំពេញ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុកម្ពុជា​បានវាយតម្លៃថា កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងអាចលេចរូបរាងផ្លូវការនាពេលខ្លីខាងមុខនេះ​ ជាកិច្ចព្រម​ព្រៀង​​​ដែល​នឹងជួយពន្លឿនដំណើរការនៃការធ្វើសមា​ហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលោក តាមរយៈការពង្រឹងការចូលរួមរបស់កម្ពុជានៅក្នុងខ្សែរច្រវាត់ផលិតកម្មតំបន់ និងសកលលោក ក៏ដូចជា​ប្រែ​ក្លាយកម្ពុជា ជាប្រទេសមានស​ក្តានុពលទាក់ទាញវិនិយោគ ធ្វើជាមូលដ្ឋានផលិតកម្ម សម្រាប់នាំចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេសចិន ។

ការវាយតម្លៃរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចខាងលើនេះធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំជាអន្តរក្រសួងមួយ ដែលដឹកនាំដោយលោក អូន ព័ន្ធមុនីរត្ន័ រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣០ ​មិថុនា ។ ក្រុមបច្ចេកទេសក្រសួងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា​ និងក្រុមការងារ​របស់​ប្រទេសចិនបានបញ្ចប់ខ្លឹមសារគោលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃប្រទេសទំាងពីរ កាលពីពេល​ថ្មីៗ​នេះ ហើយភាគីទំាងពីរសង្ឃឹមថា ថ្នាក់ដឹកនាំប្រទេសខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅចុងឆ្នាំ​២០២០ ។

លោកសុ សុភ័ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចារបស់កម្ពុជាបានឲ្យដឹងចំណុច​សំខន់ៗ ដែលមាននៅក្នុងកិច្ចព្រមព្រៀងនោះថា លើបណ្តាជំពូកនានា នៃកិច្ចព្រមព្រៀងនោះ បាន​និយាយ​ដល់ទីផ្សារទំនិញត្រូវបានបើកបន្ថែមពីលើយន្តការដែលមានស្រាប់ ច្រកចូលទីផ្សារផ្នែកសេវាកម្ម ​ក៏ត្រូវ​បាន​ធ្វើឲ្យប្រសើរឡើង កិច្ចសហប្រតិបត្តិការវិនិយោគ ត្រូវតែបានយកចិត្តទុកដាក់លើសសរស្តម្ភ នៃការ​ជំរុញ និងសម្រួលវិនិយោគ វិធានដើមកំណើត នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្មជាដើម។

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានបញ្ជក់ថា​ កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីកម្ពុជាចិន គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់ដ៍មានសារៈសំខាន់របស់កម្ពុជា។ នៅពេលចូលជាធរមានកិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកដ៏​សំខាន់ក្នុងការធ្វើ​ពិតកម្មទីផ្សារ​នាំ​ចេញ​និងជំរុញការនាំចេញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិម្ម និងកសិឧស្សាកម្ម ទៅកាន់ទីផ្សារ​ដ៏​ធំ​របស់ប្រទេសចិន៕

អត្ថបទសរសេរ ដោយ