ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​នឹង​ប្រជុំ​ជាមួយ​សង្គម​ស៊ី​វិល​ជុំវិញ​រឿង​ច្បាប់​អង្គការ​ដ៏​ចម្រូងចម្រាស់​នៅ​ថ្ងៃ​៦​កក្កដា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ថា នឹង​មានការ​ជួប​ប្រជុំ​លើក​ទី​៦ ជាមួយ​អង្គការ​សង្គម​ស៊ី​វិល ដើម្បី​ពិគ្រោះ​យោបល់​លើ​ខ្លឹមសារ​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី «​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​» នៅ​ថ្ងៃ​ទី​៦ កក្កដា​ខាង​មុខ​នេះ​នៅ​ទីស្តីការក្រសួង​។…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ថា នឹង​មានការ​ជួប​ប្រជុំ​លើក​ទី​៦ ជាមួយ​អង្គការ​សង្គម​ស៊ី​វិល ដើម្បី​ពិគ្រោះ​យោបល់​លើ​ខ្លឹមសារ​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី «​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​» នៅ​ថ្ងៃ​ទី​៦ កក្កដា​ខាង​មុខ​នេះ​នៅ​ទីស្តីការក្រសួង​។

រូបភាពតវ៉ានឹងច្បាប់នេះកន្លងមក

ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែនរ​ដ្ឋា​ភិ​បា​ល‍ មាន​៩​ជំពូក និង​៣៩​មាត្រា ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភាជាតិ កាលពី​ខែកក្កដា ឆ្នាំ​២០១៥ ។ ប៉ុន្តែ​ច្បាប់​នេះ​បាន​ទទួល​រង​កា​រិះគន់​ពី​ក្រុម​សង្គម​ស៊ី​វិល​ថា បាន​បិទ​សិទ្ធិ​សេរីភាព ដល់​ការ​ធ្វើ​សកម្មភាព​របស់​សង្គម​ស៊ី​វិល ។

សង្គម​ស៊ី​វិល​បាន​ទ​ទួ​ច​ស្នើ​សុំ​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ខាងលើ​នោះ ។
ក្រុម​សង្គម​ស៊ី​វិល​បាន​លើក​ឡើង ចាប់តាំងពី​ច្បាប់​នេះ​បាន​អនុវត្ត​មក​មាន​អង្គការ សមាគម​មួយ​ចំនួន​បាន​បិទទ្វារ ឬ​ផ្អាក​សកម្មភាព ។ សង្គម​ស៊ី​វិល​ខ្លះ​ថា ចាប់ពី​មានច្បាប់​នោះ​មក ពិបាក​ស្នើ​សុំ​បើក​អង្គការ​សមាគម​ថ្មី ។

ទោះ​យ៉ាងណា​ការ​ទទួល​ជួប​ពិភាក្សា​ជាមួយ​សង្គម​ស៊ី​វិល គឺ​ការ​ទទួល​ស្តាប់ ពិគ្រោះ​យោបល់​ពី​អ្នក​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ។ ខាង​រាជរដ្ឋាភិបាល​ក៏​ធ្លាប់​លើក​ឡើង​ថា សង្គម​ស៊ី​វិល​នៅ​កម្ពុ​ជាមួយ​ចំនួន​មាន​និន្នាការ​បម្រើ​ឲ្យ​គណបក្ស​នយោបាយ ។

នៅ​ក្នុង​សេចក្តីជូនដំណឹង ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ចម្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ការ​ប្រជុំ​ពិភាក្សា​លើក​ទី​៦​នេះ ក្រសួង​នឹង​អញ្ជើញ​តំណាង​អង្គការ​សមាគម​មួយ​ចំនួន​ដែល​ធ្លាប់​ចូលរួម​ប្រជុំ​លើក​មុន​ៗ តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ