សូម​ពិចារណានូវ​ត្រៃលោក​ទាំង​៣​​ដើម្បីរម្ងាប់សេចក្តីទុក្ខ


ខ្លឹមសារ​នៃ​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មាន​ច្រើន​លើសលប់​ណាស់​ឱ្យ​យើង​ពិចារណា​ពី​រឿង​ទុក្ខ​នៅ​ក្នុង​ជីវិត​យើង​នេះ ដើម្បី​កុំឱ្យ​ចិត្ត​ហោះហើរ​ភ្លើតភ្លើន​ភ្លេច​សេចក្តី​ទុក្ខ​នោះ ។ ដូច​នៅ​ក្នុង​សាមញ្ញលក្ខណ​ធម៌​ឬ​ត្រៃលោក​ទាំង​៣ លោក​ឱ្យ​ពិចារណា​យ៉ាងនេះ​ថាៈ

១-​អនិច្ចំ​-​កាយ​យើង​នេះ​មាន​សភាព​មិន​ទៀងទាត់ មិន​ឋិតថេរ ប្រែប្រួល​គ្រប់​ដង្ហើម​ចេញចូល ។

២-​ទុក្ខំ​-​មាន​សភាព​ជា​ទុក្ខ លំបាក​សព្វបែបយ៉ាង​ទោះជា​បាន​សុខ​ខ្លះ​ក៏​សុខ​នោះ​មាន​ត្រឹមតែ​មួយ​ខណៈ ឬ​មួយ​ភ្លែត​តែ​ប៉ុណ្ណោះ រួច​ចូល​រឿង​ទុក្ខ​វិញ​ដដែល ។

៣-​អនត្តា​-​មាន​សភាព​មិនមែន​ជា​របស់​ខ្លួន មិនបាច់​និយាយ​ទៅ​ថ្វី​នឹង​របស់​ដែល​នៅ​ក្រៅ​ខ្លួន សូ​ម្បី​តែ​ខ្លួនប្រាណ​នេះ​ក៏​មិន​ស្តាប់បង្គាប់​យើង​ដែរ មិន​លុះ​ក្នុង​អំណាច​នៃ​ចិត្ត​យើង​ឡើយ​ ។

កំពូល​ធម៌​៣​ប្រការ​នេះ​គឺ​បរិស័ទ​ទាំង​៤​ពួក​គឹ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា គប្បី​ពិចារណា​ឱ្យ​បាន​រឿយ​ៗ ដើម្បី​ញុំ​ា​ង​កិលេស​ឱ្យ​ស្តើង​ចុះ បន្ថយ​ទុក្ខ​ឱ្យ​ស្រាល​ចុះ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ