សំឡេងជាង៣២នាទីការសន្ទនារវាងសម្តេចតេជោជាមួយកឹម សុខាតាមទូរស័ព្ទមិនអត់ឱនឲ្យសម រង្ស៊ីឡើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់លោកកឹម សុខា ថា មិនអាចអត់ឱនឲ្យលោកសម រង្ស៊ីបានជាដាច់ខាត…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់លោកកឹម សុខា ថា មិនអាចអត់ឱនឲ្យលោកសម រង្ស៊ីបានជាដាច់ខាត…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់លោកកឹម សុខា ថា មិនអាចអត់ឱនឲ្យលោកសម រង្ស៊ីបានជាដាច់ខាត ទោះបីជាក្នុងតម្លៃណាក៏ដោយ។ នេះបើតាមសារសម្លេងដែលបែកធ្លាយបានបណ្តាញសង្គមជាង៣២នាទី។
យោងតាមសំឡេងដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ«យុត្តិធម៌សង្គម» កាលពី ថ្ងៃទី៣០ ខែមិថុនា សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីបានលើកឡើងថា ៖ ឃើញគេវៃមកខ្ញុំ អីញ្ចឹងយើងធ្វើតាមដំណើរនឹងទៅខ្ញុំគិតថា ជំហានហើយដើរទៅស្របគ្នាហើយ ប៉ុន្តែឯកឧត្តមត្រូវយល់ពីបញ្ហារបស់ខ្ញុំតិចថា លើកនេះខ្ញុំមិនអាចអត់ឱនឲ្យរង្ស៊ីបានទេ«ខ្ញុំសុំទោស» ព្រោះថា ខ្ញុំបានអត់ឱនឲ្យរង្ស៊ីហ្នឹងច្រើនលើកច្រើនសារហើយ ។
សម្តេចបន្តថា ថ្ងៃដែលឱពុកសម្តេចស្លាប់ ជាថ្ងៃដែលសម្តេចបានចុះហត្ថលេខាឲ្យសម រង្ស៊ី ហើយកន្លែងមកខ្ញុំបានព្យាយាមណាស់ ដើម្បីធ្វើជាមួយសម រង្ស៊ី រហូតដល់ពេលដល់កូនចៅ ហូបបាយជាមួយគ្នា ប៉ុន្តែសម រង្ស៊ី មិនគួរយករូបខ្ញុំប្រៀបធៀបជាមួយ ហ្កាដាហ្វី ឬអ្នកផ្សេងៗ ហើយម្យ៉ាងទៀតគាត់បានសុំទោសខ្ញុំ នៅថ្ងៃទី២៩ ខែតុលា ពីបារាំងមក ។ ប៉ុន្តែហេតុអ្វីក៏មកវាយ ប្រហារខ្ញុំពីទីក្រុងតូត្យូ សូម្បីលោក ស៊ិនស៊ូអាបេក៏ខ្ញុំស្តីឲ្យដែរថា មិនសមណាទីក្រុងតូ ត្យូក្លាយជាកន្លែងវាយប្រហារខ្ញុំអីញ្ចឹង ប៉ុន្តែអាលូវនេះវាបានចប់ហើយ ។
សម្តេចបញ្ជាក់ប្រាប់លោក កឹម សុខា ៖«សម្រាប់រឿង រង្ស៊ី មិនអាចវិលត្រឡប់ដូចដើមទេ ខ្ញុំសុខចិត្តថា បើប្រទេសកម្ពុជាទៅជាអ្វីទៅចុះ ប៉ុន្តែប្រទេសមិនមែនជាចំណាប់ខ្មាំងរបស់រង្ស៊ីទេ ។ ថ្ងៃមុនខ្ញុំប្រាប់ទូតជប៉ុនថា ប្រទេសកម្ពុជាមិនមែនជាចំណាប់ខ្មាំងរបស់រង្ស៊ីទេ ។ ព្រោះគណ បក្សនេះមានមេដឹកនាំបន្តដូចជា ឯកឧត្តម កឹម សុខា និងមេដឹកនាំដ៏ទៃនៅតែចូលរួមបោះឆ្នោត អីញ្ចឹងហើយមានគណបក្សផ្សេងទៀត» ។
ជាមួយគ្នានោះដែរ សម្តេចក៏បានផ្តល់យោបល់ទៅកាន់លោក កឹម សុខ «តាមគំនិតខ្ញុំឯក ឧត្តមត្រូវកាន់កូនសោទៅពេលនេះ» ។
ចំណែក លោក កឹម សុខា បានលើកឡើងថា លោកបាននិយាយជាមួយសម្តេច ក្រឡាហោម ស ខេង ច្រើនហើយ ប៉ុន្តែខ្ញុំមិនអាចរៀបជូនសម្តេច អស់ទេ តែខ្ញុំបានបង្ហាញទឹកចិត្តក្នុងការដោះស្រាយ ។ ឆ្លើយនឹងការលើកឡើងរបស់លោក កឹម សុខា សម្តេចតេជោ បាន បញ្ជាក់ថា ៖«ការនិយាយមិនប្រើហិង្សាជាការល្អ ប៉ុន្តែនិយាយខាងមុខចាក់គ្នាខាងក្រោយពិបាក ។ រឿងនេះកើតចេញពីសម រង្ស៊ី មិនមែនជាឯកឧត្តមទេ ។ ដូចជារឿងបង្ហោះផែនទីក្លែងក្លាយលើហ្វេសប៊ុក និងប្រព័ន្ធផ្សេងៗ អីញ្ចឹងបានរង្ស៊ីនៅជាប់រឿងក្តីក្កាំងច្រើនណាស់ ។ ប៉ុន្តែអាលូវខ្ញុំគិតអីចេះ ហើយខ្ញុំក៏យល់ដែរអំពីតម្រូវការផ្នែកមធ្យោបាយការងាររបស់ក្រុមការងារភាគតិច និងភាគច្រើន ។ ខ្ញុំបានប្រាប់ ខេង ហើយរឿងនេះ ប៉ុន្តែមិនដឹងថា ខេង បានប្រាប់ ឯកឧត្តមទេ» ។
ត្រង់ចំណុចនេះលោកកឹម សុខាបាននិយាយថា៖«យើងមានចែងក្នុងចំណុចទី៣ ប៉ុន្តែ ជាក់ស្តែងយ៉ាងណានោះចាំមើលសភាព» ។ ចំណែកសម្តេចតេជោ បានលើកឡើងថា ចំណុចនេះ សម្តេចបាននិយាយជាមួយសម្តេច ស ខេង រួចហើយ ថា យើងត្រូវឲ្យមានមធ្យោបាយគ្រប់គ្រាន់ ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង រដ្ឋសភារួចហើយ ប៉ុន្តែត្រូវតែមានសេចក្តីសម្រេចរបស់ប្រធានរដ្ឋសភាអំពីបញ្ហាថា តើមានជំនួយ ការប៉ុន្មាននាក់?ហើយមានធម្យោបាយអ្វីខ្លះ? ខ្ញុំក៏បានឲ្យយោបល់ថាមធ្យោបាយចំពោះប្រធាន ក្រុមភាគច្រើន និងភាគតិចត្រូវមានរថយន្ត១គ្រឿង ហើយត្រូវមានជំនួយការប៉ុន្មាន? ហើយ ត្រូវថវិការប៉ុន្មានក្នុងមួយឆ្នាំ ឬក្នុងមួយខែ ។ ចំណុចនេះត្រូវឲ្យប្រធានរដ្ឋសភាចេញសេចក្តីសម្រេច ។
សម្តេចតេជោបានលើកឡើងថា មកដល់ពេលនេះត្រូវដល់ពេលវេលាសម្រាប់ធ្វើការ ចំពោះការងាររបស់ខាងលោក កឹម សុខា ជារឿងរបស់លោក ក្នងការចាត់ ចែង ប៉ុន្តែមិនត្រូវ ទុកពេលយូរទេ ព្រោះថា ដល់ពេលវេលាត្រូវធ្វើការហើយ ។ អីញ្ចឹងទេចាំខ្ញុំប្រាប់សម្តេច ស ខេង ប៉ុន្តែខ្ញុំប្រាប់ថា មិនចាំគិតថា ក្រុមសម្លេងភាគច្រើនត្រូវបានប៉ុណ្ណេះភាគតិចបានប៉ុណ្ណេះ យកប្រហាក់ស្មើគ្នាតែម្តងទៅ និងមានការិយាល័យ និងជំនួយការ ។
តើតាមសំដីលោក កឹម សុខា បានលើកឡើងថា លោកចង់ឲ្យមានសភារឹងមាំគោរពតាម លទ្ធិប្រជាធិបតេយ្យ ហើយឲ្យមានសម្លេងភាគតិចមានទីប្រឹក្សា ក្នុងការពិនិត្យច្បាប់ដែលដំបូង ឡើង គឺច្បាប់សហជីព ។ ខ្ញុំក៏បានប្តេជ្ញាថា មិនឲ្យមានរឿងអ្វីកើរឡើងហើយ លោកក៏បានប្រាប់ សម្តេចស ខេង ដែរ ហើយនឹងបង្កើតក្រុមការងាររួមមួយតាមដានទាំងអស់គ្នា នៅពេលមានរឿង អ្វីមួយរួមគ្នាដោះស្រាយភ្លាម ។
ក្នុងងជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា នៅពេលរៀបចំចប់ ហើយត្រូវតែធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដោយលើកយកវប្បធម៌សន្ទនាដាក់ ចូលទៅក្នុងច្បាប់តែម្តង ព្រោះកន្លងទៅអត់មានបទបញ្ញត្តិទាក់ទិននឹងបញ្ហាថា ការបំពានត្រូវ មានទោសទាន់យ៉ាងម៉េច ។ សម្តេចបញ្ជាក់ពីចំណុចដែលដាក់ក្នុងច្បាប់គណបក្សនយោបាយនូវចំណុចវប្បធម៌សន្ទនាថា ៖«លើកកម្ពស់ការអនុវត្តសន្ទនា ។ ការកម្ពស់ខាងនេះមានគោលដៅ ដើម្បីធ្វើឲ្យទៅជាក្រមសីល ធម៌សម្រាប់ប្រទេសយើងព្រោះជេរគ្នា អាក្រក់ណាស់ គួរត្រូវគោរពទាំងអស់គ្នា បើអ្នកណាមិន គោរពត្រូវមានទោសទាំងអស់គ្នា»។
សម្តេចក៏បានលើកឡើងទៀតថា ចំពោះការបង្កើតក្រុមពិភាក្សាផ្លូវច្បាប់ត្រូវបាប់ផ្តើមពីពេលនេះទៅ ដោយធ្វើពីតិចទៅច្រើន គឺមានចំនួន៧នាក់ទៅ ព្រោះអ្វីៗដែលឯកភាពគ្នា ហើយ អ្នកសម្រេចនោះគឺជាប្រធានរដ្ឋសភា ។ ជាមួយគ្នានោះសម្តេចតេជោ ក៏បានលើកឡើងថា អាណត្តិក្រោយអាចនឹងមានគណបក្សនយោបាយមួយចំនួនមានសម្លេងក្នុងសភា ពីតិចទៅច្រើន ដូច្នេះអ្វីដែលចាប់ផ្តើមត្រូវធ្វើនោះគឺច្បាប់សហជីព ។
សម្តេចថា សម្តេចនឹងបង្កើតក្រុមការងារចំនួន២ គឺក្រុមការងារខាងរាជរដ្ឋាភិបាល និង ក្រុមការងារស្តីពីគណបក្សនយោបាយដែលគោលដៅធំ គឺបញ្ចូលខ្លឹមសារបវប្បធម៌សន្ទនាចូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីឲ្យមានក្រមសីលធម៌។ សម្តេចតេជោក៏បានលើកឡើងសម្តេចមិនអន់ឱនឲ្យលោក សម រង្ស៊ី ជាដាច់ខាតទោះ បីជាក្នុងតម្លៃណាក៏ដោយ ។ ចំណុចនេះ ត្រូវបានលោក កឹម សុខាប្តេជ្ញាថា ក្នុងនាម ជាអ្នកដឹកនាំមិនអនុញ្ញាតឲ្យមានករណីកើតឡើងជាដាច់ខាត ៕
ចែករំលែកព័តមាននេះ