ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណ្តៅ​រ៉ែ​មាស ឆក់​យក​ជីវិត​មនុស្ស​ម្នាក់ ក្រោយ​បិទ​អាជីវកម្ម​ជិត​៣​ឆ្នាំទៅ​ហើយ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ក្នុង​រណ្តៅ​រ៉ែ​មាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ពេល​អាជីវកម្ម​រ៉ែ​មាស​នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី បាន​បិទ​អស់​រយៈពេល​ជិត​៣​ឆ្នាំទៅ​ហើយ​នោះ​។ សេចក្តីរាយការណ៍​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២០…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ក្នុង​រណ្តៅ​រ៉ែ​មាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ពេល​អាជីវកម្ម​រ៉ែ​មាស​នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី បាន​បិទ​អស់​រយៈពេល​ជិត​៣​ឆ្នាំទៅ​ហើយ​នោះ​។

សេចក្តីរាយការណ៍​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២០ នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក មាន​ករណី​មនុស្ស​បាត់បង់​ជីវិត ដោយ​ធ្លាក់​ចូល​ក្នុង​រណ្តៅ​រ៉ែ នៅ​តំបន់​រ៉ែ​មាស​ស្ថិត​នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សឿ​ន លី​ណាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្រុក​កំណើត​ក្នុងភូមិ​ខ្សាច់​ទប់ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ហើយ​មុន​ពេល​ជន​រង​គ្រោះ​បាត់បង់​ជីវិត គឺ​រស់នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត មណ្ឌលគិរី ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គឺ​មាន​ក្រុម​មនុស្ស​ចំនួន​៣​នាក់​ដែល​បាន​លួច​ចុះ​រក​រ៉ែ​មាស​ក្នុង​រណ្តៅ​ដែល​បាន​បិទទ្វារ​ចោល​យូរ​មក​ហើយ​ជាមួយនឹង​ជន​រង​គ្រោះ​។ ហើយ​​ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ត្រូវ​បាត់បង់​ជីវិត​នោះ គឺ​ដោយសារ​តែ​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ចុះ​ទៅ​ក្នុង​រណ្តៅ​រ៉ែ​ជិះ​រ៉​ត រួច​បំពាក់​ខ្សែ​ពាន​ខុស​បច្ចេកទេស ទើប​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ជាន់​ត្រូវ​ខ្សែ​ពាន​មួយ​ចំហៀង ក៏​រអិល​ធ្លាក់​ក្នុង​រណ្តៅ​រ៉ែ​ដែល​មាន​ជម្រៅ​៤០​ម៉ែត្រ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​សួរ​ទៅ​ក្រុម​ដែល​ចុះ​ទៅ​លួច​ជីក​រ៉ែ​ជាមួយ​ជន​រង​គ្រោះ ទើប​ដឹង​ថា រណ្តៅ​រ៉ែ​ដែល​មា​នក​ណី​ធ្លាក់​មនុស្ស​រហូត​ដល់​បាត់​បង់ជីវិត​នោះ គឺជា​រណ្តៅ​របស់​ឈ្មោះ ឌឹ​ម វណ្ណ​ដា ភេទ​ប្រុស រស់នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ។ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​រួច​មក សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​រអិល​ធ្លាក់​ចូល​រណ្តៅ​រ៉ែ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ពិតប្រាកដ​មែន​។

ទោះជា​យ៉ាងណា បើ​គិត​ត្រឹម​ថ្ងៃ​ទី​០១ កក្កដា ២០២០​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ទីរ​រ៉ែ​ខេត្តមណ្ឌលគិរី​បាន​ទេ ។

គួរ​បញ្ជាក់​ថា ជុំវិញ​ករណី​មាន​មនុស្ស​លួច​ធ្វើ​សកម្មភាព​ចុះ​រក​រ៉ែ​ក្នុង​រណ្តៅ គឺ​គណៈកម្មាធិការ​ថ្នាក់​​ជាតិ បាន​ចាក់សោរ​បិទ​មាត់​រណ្តៅ​ទាំងនោះ​កាល​អំឡុង​ឆ្នាំ​២០១៧ ក្រោយ​មាន​ហេតុ​ការណ៍​​មនុស្ស​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​នៅ​ខេត្តក្រចេះ ដែល​កាលនោះ​គេ​សង្ស័យ​ថា បណ្តាល​មក​ពីសារ​ធាតុគីមី​ធ្លាយ​ចេញពី​តំបន់​ធ្វើ​រ៉ែ​មាស ហូរ​តាម​ទឹកអូរ​មាន​ប្រភព​ពី​ខេត្តមណ្ឌលគិរី​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ