ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប្រើហិង​្សាលើជនសង្ស័យ​ ដូចពុំគួរ​ឱ្យ​​​កើត​​​មាន​​បែបនេះទេ​ !​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយចែកចាយ​បន្ត​គ្​អំពី​សកម្មភាព នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ជន​សង្ស័យ​ម្នាក់ បង្ក​ឱ្យ​មានការ​រិះគន់​ពី​សំណាក់​ពលរដ្ឋ ​និង​សា​ធារ​ណៈជន​ជា​ខ្លាំង ។ យោង​តាម​ខ្សែ​វីដេអូ​ឃ្លី​ប​មួយ…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយចែកចាយ​បន្ត​គ្​អំពី​សកម្មភាព នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ជន​សង្ស័យ​ម្នាក់ បង្ក​ឱ្យ​មានការ​រិះគន់​ពី​សំណាក់​ពលរដ្ឋ ​និង​សា​ធារ​ណៈជន​ជា​ខ្លាំង ។ យោង​តាម​ខ្សែ​វីដេអូ​
ឃ្លី​ប​មួយ ​ដែល​បា​នប​ង្ហេ​ាះ​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម ដែល​កម្លាំង​សមត្ថកិច្ច​មាន​គ្នា​៣​នាក់ ដោយ​ម្នាក់​បាន​ប្រើ​ជង្គង់​សង្កត់ពីលើក​.​ជនសង្ស័យ​ម្នាក់ ហើយ​ម្នាក់​ទៀត​បាន​ប្រើ​ហិង្សា​ដោយ​បាន​ទាត់​ធាក់​បន្ថែម​ផង​ដែរ ។

https://www.facebook.com/110495750675900/videos/342479456915445/

ផ្អែក​តាម​ខ្សែ​វីដេអូ ដែល​បាន​បែកធ្លាយពី​សំណាក់​ក្រុម​ពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​ចំណុច​កើតហេតុ​ថត​បាន​នោះ បាន​ធ្វើ​អោយ​សា​ធារ​ណៈ ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់ ពិសេស​មហាជន ​ដែល​និយម​លេង
​ហ្វេ​សបុកបាន​នាំ​គ្នា​បញ្ចេញ​នូវ​មតិ​រិះគន់​ជា​ខ្លាំង និង​សម្តែង​ការ​មិន​ពេញចិត្ត​​ពី​​ទ​ង្វើ​របស់​ក្រុម​សមត្ថកិច្ច​ទាំង​៣​នាក់​នេះ ដែល​ការ​ធ្វើ​បែប​នេះ គឺជា​ហិង្សា​ដ៏​ព្រៃផ្សៃ ដែល​សមត្ថកិច្ច​ទាំងអស់​ មាន​កាតព្វ​កិច្ច​អនុវត្ត​ច្បាប់ មិន​ត្រូវធ្វើ​បែប​នេះ​នៅ​ចំពោះ​មុខ​មហាជន​ឡើយ បើ​ទេ​ាះ​បី​ជនសង្ស័យ​រូប​នេ​ាះ​ខុសឆ្គង​ធ្ងន់​យ៉ាងណា​ក៏​ដោយ គឺ​ត្រូវ​រក្សា​សិទ្ធិ​របស់​គេ ទុក​អោយ​ច្បាប់​ជា​អ្នក​អនុវត្ត​ទោសទណ្ឌ​នូវ​កំហុស​ដែល​បាន​ប្រព្រឹត្ត​ខុស ។

ជំ​ុ​វិញ​បាតុភាព​នេះ លោក​វរសេនីយ៍ទោ ម៉ោ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ថ្លែងប្រាប់កោះ​សន្តិភាព កាលពី​វេលា​យប់​ថ្ងៃ​ទី​៣០ ​មិថុនា ឆ្នាំ​២០២០ ​តាម​រយៈប្រព័ន្ធ​អេ​ឡិក​ត្រូ​និ​ច WhatsApp អោយ​ដឹង​ថា ៖ «ករណី​ខាងលើ កើតឡើង​កាលពី​វេលា​ថ្ងៃ​ទី​២៩ ​មិថុនា ឆ្នាំ​២០២០ គឺកម្លាំង​នគរបាល​ប៉ុស្តិ៍​ក្បាល​កេ​ាះ បាន​ចុះ​បង្ក្រាប​ជន​ជួញដូរ​ថ្នាំ​ញៀន ដោយ​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​សង្កត់​.​ក រូប​នោះ​គឺជា​មុខសញ្ញា​យ៉ាង​សកម្ម ទាំង​ប្រើប្រាស់ និង​ជួញដូរ​ផង​ដែរ»

លោក​អធិការ​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ កំឡុង​ពេល​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប​នោះ​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​តបត​ទៅ​លើ​កម្លាំង​សមត្ថកិច្ច ដោយ​បាន​យក​ដំបង​ជា​អាវុធ​សម្រាប់​វាយ​តបត​ពេល​ដែល​សមត្ថកិច្ច​ព្យាយាម​ចាប់​រូបគេ ។ លុះ​ពេល​ចាប់​បាន​ហើយ​នេ​ាះ ក៏​មានការ​សង្កត់​.​ក នឹង​ទាត់​ធាក់​ជនសង្ស័យ ដូច​ខ្សែ​វីដេអូដែល​បាន​បង្ហាញ​ស្រាប់តែ​ម្តង​ទៅ ។

លោក​អធិការ​ក៏​បាន​បញ្ជាក់​ថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​ឃំ​ុ​ខ្លួន​ប​ណ្តេ​ាះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ រង់​ចាំ​កសាង​សំណំ​ុ​រឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។

យ៉ាងណាមិញ ទ​ង្វើ​របស់​ក្រុម​នគរបាល​ខាងលើ ត្រូវ​បាន​ក្រុម​មហាជន​ចាត់​ទុក​ថា ជា​ទ​ង្វើ​​​ដែល​ពំ​ុ​គួរ​អោយ​មាន​ឡើងនោះ​​ឡើយ ព្រេ​ាះ​នគរបាល មាន​តួនាទី និង​កាតព្វកិច្ច​ជា​អ្នក​អនុវត្ត​ច្បាប់ ជា​មន្ត្រី​ដែល​មាន​បំពេញការងារ​ប្រកបដោយ​ក្រមសីលធម៌ ពំ​ុ​មែន​ជា​មន្ត្រី​ដែល​ប្រើប្រាស់​នូវ​ហិង្សា​ធ្ងន់ធ្ងរ​ទៅ​លើ​ជន​ដែល​បាន​ប្រព្រឹត្តិ​ខុស​នឹង​ច្បាប់​ឡើយ ។

ព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ