ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ស៊ុតគ្រាប់ទី៧០០ ប៉ុន្តែ Barca បានត្រឹមខកចិត្ត

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ កីឡាករ Lionel Messi បាន​ស៊ុត​គ្រាប់​ទី​៧០០ ក្នុង​អាជីពបាល់ទាត់​របស់​ខ្លួន ដោយ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី ក្នុង​ជំនួប​ដែល​ក្រុម Barcelona…

ប្រទេស​អេ​ស្ប៉ា​ញ ៖ កីឡាករ Lionel Messi បាន​ស៊ុត​គ្រាប់​ទី​៧០០ ក្នុង​អាជីពបាល់ទាត់​របស់​ខ្លួន ដោយ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី ក្នុង​ជំនួប​ដែល​ក្រុម Barcelona បាន​ត្រឹម​ស្មើ​ក្នុងផ្ទះ​ជាមួយ​ក្រុម Atletico Madrid ២-២ នៅ​​កីឡដ្ឋាន Camp Nou កាលពីយប់​ថ្ងៃ​អង្គារ​។

មុន​ពេល​ស៊ុត​បញ្ចូល​ទី​ក្នុង​ជំនួប​កាលពី​យប់មិញ ការ​ស៊ុត​បញ្ចូល​ទី​ចុង​ក្រោយ​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ដែល​ជា​គ្រាប់​ទី​៦៩៩ ក្នុង​អាជីព​របស់​គេ ​គឺ​នៅ​ក្នុង​ជំនួប​ទ​ល់​នឹង Leganes កាលពី ២​ស​ប្តា​ហ៍​មុន ដោយ​រកបាន​ដោយ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ដូច​គ្នា​។

សូម​បញ្ជាក់​ជូន​ថា Lionel Messi ដែល​មាន​វ័យ ៣៣​ឆ្នាំ​គឺជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​បំផុត​គ្រប់ពេល​របស់​ក្រុម Barca ដោយ​មាន ៦៣០​គ្រាប់​សម្រាប់​ក្លិប​កា​តា​ឡាន់​មួយ​នេះ ខណៈ ៧០​គ្រាប់ផ្សេង​ទៀត​ ធ្វើ​សម្រេច​បានជា​មួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​។

ជម្រាប​ថា ស្មើ​យប់មិញ​គឺជា​ការ​បន្ត​លទ្ធផល​មិនល្អ​របស់​ក្រុម​លោក Quique Setién បន្ទាប់​ពី​ទើបតែ​ស្មើ ២-២ ទល់​នឹង​ក្រុម Celta Vigo កាលពី​ថ្ងៃ​សៅរ៍​។ ខណៈ Barca កំពុង​ត្រូវការ​ពិន្ទុជា​ចាំបាច់ ​ដើម្បី​ប្រជែង​តំណែង​ជើងឯក​រដូវ​កាល​នេះ​។

បច្ចុប្បន្ន​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៣៣ Barca កំពុង​តាម​ពីក្រោយ​ក្រុម Real Madrid (​មិន​ទាន់​ប្រកួត​)ចំនួន ១​ពិន្ទុ​។ ក្នុង​នោះ​ប្រសិនបើ​ក្រុម​លោក Zinedine Zidane អាច​យកឈ្នះ​ក្រុម Getafe នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ពួក​គេ​នឹងបន្ត​នាំមុខ​រហូត​ដល់ ៤​ពិន្ទុ​នៅ​កំពូល​តារាង​៕ (ដកស្រង់​ចេញពី៖ Reuters)

https://www.youtube.com/watch?v=7Rx7vtknwOI