ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​នឹង​សាកល្បង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 លើ​មនុស្ស នៅ​ខែកក្កដានេះ

3 ឆ្នាំ មុន

ឥណ្ឌា ៖ អ្នក​ស្ម័គ្រចិត្ត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា នឹង​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ COVID-19 ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុងស្រុក ដោយ​ក្រុមហ៊ុន​ឥណ្ឌា Bharat Biotech នៅ​ខែកក្កដា​នេះ​ហើយ…

ឥណ្ឌា ៖ អ្នក​ស្ម័គ្រចិត្ត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា នឹង​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ COVID-19 ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុងស្រុក ដោយ​ក្រុមហ៊ុន​ឥណ្ឌា Bharat Biotech នៅ​ខែកក្កដា​នេះ​ហើយ នេះបើយោងតាមសារព័ត៌មាន BBC ។

ចំនួន​មនុស្ស​ដែល​មិន​ទាន់​បញ្ជាក់​ច្បាស់​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​មួយ​នេះ ។ ផ្នែក​មួយ​នៃ​ការ​ធ្វើតេស្ត លើ​សត្វ​បង្ហាញ​ថា វ៉ាក់សាំង​មាន​សុវត្ថិភាព និង​ការ​ឆ្លើយ​តប​ពី​ប្រព័ន្ធ​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព ។

នេះ​គឺជា​វ៉ាក់សាំង​ដំបូង​បង្អស់ ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​ឥណ្ឌា និង​ក្រុមហ៊ុន Bharat Biotech វ៉ាក់សាំង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា Covaxin នេះ​បើ​យោង​តាម​លោក​វេជ្ជបណ្ឌិត Krishna Ella ដែល​ជា​ប្រធាន​ក្រុមហ៊ុន ។

ការ​សាកល្បង​លើក​ទី​ពី​រល​លើ​មនុស្ស​នេះ ធ្វើ​ឡើង​ដើម្បី​សាកល្បង​ថា តើ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព ឬ​អត់ ? ក្រោយ​សាកល្បង​លើ​សត្វ​បាន​ជោគជ័យ​។

សូម​ជម្រាប​ថា ប្រទេស​ឥណ្ឌា​ស្ថិត ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ថ្នាំ និង​វ៉ាក់សាំង​ទូទៅ​បំផុត​ធំ​បំផុត​នៅ​លើ​ពិភពលោក ។ វិទ្យាស្ថាន​សេរ៉ូម ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Pune ប្រទេស​ឥណ្ឌា ដែល​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ដោយ​ចំនួន​ដូ​ស​ដែល​ផលិត និង​លក់​នៅ​ទូ​ទាំង​ពិភពលោក ក៏​បាន​ចូលរួម ក្នុង​ការ​ផលិត​វ៉ាក់សាំង​ដ៏​ធំ​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សាកលវិទ្យាល័យ Oxford និង​គាំទ្រ​ដោយ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ។ ក្រុមហ៊ុន​ដែល​បាន​ចែកចាយ​វ៉ាក់សាំង ជាង​៤​ពាន់​លាន​ដូ​ស នៅ​ទូ​ទាំង​ពិភពលោក បាន​បង្កើត​វ៉ាក់សាំង ជា​ច្រើន​ប្រភេទ ដូច​ជា សម្រាប់​ជំងឺផ្តាសាយបក្សី H1N1 ជំងឺ​រាគ​រូស វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ខួរឆ្អឹងខ្នង ជំងឺរលាកស្រោមខួរ រលាក​សួត វីរុស BCG ជំងឺ​ក​ញ្ជ្រិ​ល និង​ជំងឺ​ដទៃ​ទៀត ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ