ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ មិន​ទាន់​អាច​កំណត់​កាលបរិច្ឆេទ ​បើក​សាលារៀន​ឡើង​វិញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣០ មិថុនា ២០២០ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ទស្សនកិច្ច ​នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣០ មិថុនា ២០២០ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ទស្សនកិច្ច ​នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន ដើម្បី​ពិនិត្យ​មើល​យន្តការ នៃ​ការ​រៀបចំ​កម្មវិធី​សិក្សា និង​ស្ថានភាព​បន្ទប់រៀន បន្ទាប់​ពីសា​លា​បាន​បិទទ្វា ដោយ​យោង​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល ក្នុង​គោលដៅ​បង្ការ​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ដំណើរ​ទស្សនកិច្ច​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ដឹកនាំ​ដោយ ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​អប់រំ ជា​ច្រើន​រូប ដោយ​ការ​ធ្វើ​ទស្សនកិច្ច​លើក​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន ២ គឺ​សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) និង​សាលា​អន្តរជាតិ សៅ​ប្រ៊ី​ដ (Southbridge International School) ។

សូម​ជម្រាប​ថា រហូត​មក​ទល់​ពេល​នេះ ក្រសួង​អប់រំ នៅ​មិន​ទាន់​អាច​កំណត់​កាលបរិច្ឆេទ នៃ​ការ​បើក​សាលារៀន​ឡើង​វិញ ដោយ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ចោទ​ជា​បញ្ហា​នៅឡើយ ។

យ៉ាងនេះ​ក្ដី ក្រសួង​បាន និង​កំពុង​ព្យាយាម​លើកកម្ពស់​កម្មវិធី​អប់រំ​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដើម្បី​ធានា​បាន​នូវ​គុណភាព​អប់រំ ទោះ​សិស្ស​មិន​អាច​សិក្សា​ជាមួយ​គ្រូ​ដោយ​ផ្ទាល់​ក្ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ