ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​ជីវភាព​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច ​ឯ​ខ្ទម​​សុំ​គេ​នៅ​ក៏​ពុក​ផុយ លើក​ដៃ​​សំពះ​សុំ​​ក្តី​មេត្តា

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយ​ទ្រាំ​មើល​ការ​លំបាក​របស់​ស្ត្រី​មេម៉ាយ មាន​ជំងឺ​ប្រចាំ​កាយ​គ្មាន​ទីជម្រក ជីវភាព​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​លែង​បាន ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​គ្រួ​ស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ បាន​សំណូមពរ​ឱ្យ ក្រុម​អ្នក​សារព័ត៌មាន…

ខេត្តកំពង់ឆ្នាំង ៖ ដោយ​ទ្រាំ​មើល​ការ​លំបាក​របស់​ស្ត្រី​មេម៉ាយ មាន​ជំងឺ​ប្រចាំ​កាយ​គ្មាន​ទីជម្រក ជីវភាព​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​លែង​បាន ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​គ្រួ​ស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ បាន​សំណូមពរ​ឱ្យ ក្រុម​អ្នក​សារព័ត៌មាន ចុះ​យក​ព័ត៌មាន ដើម្បី​ស្វែងរក​សប្បុរសជន មេត្តា​ជួយ​សង្គ្រោះ​ដល់​ស្ត្រី​រូប​នោះ​ផង​។

ជួប​ជាមួយ​ក្រុម​អ្នក​យក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ស្ត្រី​មេម៉ាយ​ឈ្មោះ ស៊ិ​ន សាន អាយុ​៥៦​ឆ្នាំ បាន​និយាយ​រៀបរាប់​អំពី​ទុក្ខ​លំបាក​ក្នុង​ជីវិត​គាត់​ថា គាត់​បាន​លែងលះ​ជាមួយ​ប្តី​តាំងពី​ឆ្នាំ​១៩៩៥​មក​ម្ល៉េះ ខណៈ​ពេល​ដែល​គាត់​មាន​ផ្ទៃពោះ​៤​ខែ ។ ចាប់តាំងពី​ពេល​នោះ​មក គាត់​បាន​ធ្លាក់ខ្លួន​ឈឺ ព្រោះ​បាន​ឆ្លង​ជំងឺ​រ៉ាំរ៉ៃ​ពី​ប្តី​។ ក្នុង​រយៈពេល​ដែល​គាត់​ធ្លាក់ខ្លួន​ឈើ​នេះ គាត់​បាន​លក់​ដី លក់​ផ្ទះ លក់​ស្រែ មើលខ្លួន​អស់​ទៅ​ហើយ តែ​ជំងឺ​រ៉ាំរ៉ៃ​នេះ មិន​បាន​ធូរ ឬ​ស្រាល​ឡើយ រហូត​មក​ដល់​ពេល​នេះ គាត់​គ្មាន​ផ្ទះ​ស្នាក់​អាស្រ័យ​ជ្រកកោន​នោះ​ទេ ។

ស្ត្រី​មេម៉ាយ​កំសត់​រូប​នេះ​បន្ត​ថា ក្រោយមក​បាន​បងប្អូន អ្នក​ជិតខាង​អាណិតអាសូរ ឱ្យ​ខ្ទម​ចាស់​មួយ​ស្នាក់​នៅ តែ​ខ្ទម​ចាស់​នេះ បាន​ពុក​ផុយ​បាក់បែក មិន​អាច​ឡើង​ទៅ​រស់នៅ​លើ​ខ្ទម​បាន​ឡើយ គឺ​គាត់​មាន​តែ​ដេក​នៅ​តែ​ក្រោម​ខ្ទម​តែ​ប៉ុណ្ណោះ ។ មួយ​រយៈ​ចុង​ក្រោយ​នេះ ជំងឺ​រ៉ាំរ៉ៃ​បាន​ធ្វើទុក្ខ​ឱ្យ​រូប​គាត់​ស្គម​រីង​រ៉ៃ និង​គ្មាន​អ្វី​ហូប​ចុក​គ្រប់គ្រាន់​ឡើយ ព្រោះ​រាល់​ថ្ងៃនេះ គាត់​ស៊ីឈ្នួល​ក្តាប់ កណ្តាប់​ចង្អេរ​ឱ្យ​អ្នកស្រុក​បាន​៤​ទៅ​៥​ក្នុង​មួយ​ថ្ងៃ ដោយ​បាន​ថ្លៃ​ឈ្នួល​៧០០​រៀល​ក្នុង​ចង្អេរ​១ សរុប​ទៅ​គាត់​បាន​ត្រឹម​៣​ទៅ​៣​ពាន់​៥​រយ​រៀល​តែ​ប៉ុណ្ណោះ និង​ថ្ងៃ​ខ្លះ​ធ្វើ​មិនកើត ក៏​បាន​អ្នកស្រុក​ហុច​បាយ​ទឹក​ជួយ​ចិញ្ចឹម​ទៅ ។ ចំណែក​កូនប្រុស​គាត់​មិន​ទាន់​ចេះ​រក​អ្វី​បាន​ទេ ឆ្លៀតពេល​ទំនេរ​ពី​រៀនសូត្រ ដើរ​ស៊ី​ឈ្មួ​ល​គេ​ដើម្បី​ប្រាក់​បន្តិចបន្តួច​មក​ចិញ្ចឹម​ម្តាយ​។

បើ​តាម​ស្ត្រី​ឈ្មោះ ជា លី​ណា ជា​អ្នក​ឱ្យ​ខ្ទម​ស្ត្រី​កំសត់​ខាងលើ​ស្នាក់​អាស្រ័យ​បាន​និយាយ​ឱ្យ​ដឹង បងស្រី ស៊ិ​ន សាន ពិតជា​ក្រីក្រ​ពិតមែន ហើយ​ពេល​នេះ​គ្មាន​កម្លាំងកំហែង​រកស៊ី​ធ្វើការ​ចិញ្ចឹម​ខ្លួន​បាន​ឡើយ ។ ចំណែក​កូនខ្ទម​ដែល​គាត់​ស្នាក់​នៅ​ក៏​ពុក​ផុយ​ធ្លុះធ្លាយ​អស់​ទៅ​ហើយ រូប​គាត់​ក៏​ដូច​អ្នកស្រុក​ក្នុងភូមិ គោរព​ស្នើ​សុំ​អាជ្ញាធរ​ពាក់ព័ន្ធ និង​សប្បុរ​ជន​នៅ​ទី​ជិត​ឆ្ងាយ​ដែល​មានទឹក​ចិត្ត​សប្បុរស មេត្តា​ជួយ​សង្គ្រោះ​ការ​ខ្វះខាត ជូន​គាត់​ជា​ស្តី​ក្រីក្រ និង​មាន​ជំងឺ​រ៉ាំរ៉ៃ ដោយ​សេចក្តី​អនុគ្រោះ​ផង​ចុះ ។

ជុំវិញ​ការ​រៀបរាប់​ខាងលើ​នេះ​ដែរ អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ង​ថ​៖ ស្ត្រី​រូប​នោះ​ពិតជា​មាន​ជំងឺ​រ៉ាំរ៉ៃ ប្រចាំ​កាយ និង​ក្រីក្រ​ពិតមែន ។ កន្លង​មក អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ទំនប់​បំរុង​ដែរ ពេល​ខ្លះ​ក៏​មាន​ខាង​លោក​ជំទាវ ឯកឧត្តម មក​ជួយ​ដែរ តែ​មិន​អាច​គ្រប់គ្រាន់​ទេ បាន​តែ​មួយ​គ្រា​ៗ​ប៉ុណ្ណោះ ក្នុង​នាម​អាជ្ញាធរ សូម​ចូលរួម​អំពាវ​ដល់​សប្បុរសជន មេត្តា​ជួយ​គាត់​ក្នុង​ជីវិត​ដ៏​កំសត់​នេះ​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ