ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរឆក់​កាបូប​ជនជាតិ​ជប៉ុន បាន​១​ថ្ងៃ សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​៣​នាក់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ករណី​ឆក់​កាបូប​ជនជាតិ​ជប៉ុន នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង PTT…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ករណី​ឆក់​កាបូប​ជនជាតិ​ជប៉ុន នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង PTT តាម​ផ្លូវ​១៩២៨ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​១២​និង​៤៦​នាទី ថ្ងៃ​ទី​២៨ មិថុនា ។

ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន ៖ ទី​១-​ឈ្មោះ ថោ​ង សុវណ្ណ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​២-​ឈ្មោះ សុខ ចាន់​ទ្រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ និង​ទី​៣-​ឈ្មោះ ឌួ​ង ចិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី បានអោយ​ដឹង​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនជាតិ​ជប៉ុន​ឈ្មោះ SAHASHI AKIMASA ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មានមុខ​របរ​គ្រូបង្រៀន​ភាសា​ជប៉ុន ស្នាក់​នៅ​សណ្ឋាគារ BK ផ្លូវ​បេតុង ភូមិ​ក្រុង​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (​កាន់​លិខិតឆ្លងដែន​លេខ​MU5696523 ) សម្ភារ​ដែល​ក្រុម​ចោរឆក់​បាន មាន​កាបូបយួ​ដៃ​១ ឡេ​ប​ថប​០១​គ្រឿង និង​សៀវភៅ​០១​ក្បាល សមត្ថកិច្ច​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ ផង​ដែរ ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដក​ហូ​ទបាន​រួម​មាន ម៉ូតូ​០២​គ្រឿង (១-​ម៉ា​កនិច ពណ៌​ស ផលិត​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​កំពង់ធំ​1k-5815 , ២-​ម៉ាក​ស្កុ​ពី ពណ៌​ស ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ​ពេញ​1IG-9663 របស់​ក្រុម​ជនសង្ស័យ ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ