ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ក្លិប Leipzig រក​ឃើញ​ខ្សែប្រយុទ្ធ​ឆ្នើម​មក​ជំនួស​តំណែង​ Timo Werner ហើយ​

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​ប្រភព​ពី Sky Germany បាន​រាយការណ៍​ឱ្យ​ដឹង​ថា​ក្លិប RB Leipzig ត្រៀម​រួច​ជាស​ម្រេច​ក្នុង​ការ​ចុះហត្ថលេខា​នាំ​យក​ខ្សែប្រយុទ្ធ​ឆ្នើម​កូរ៉េ​ខាងត្បូង Hwang…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​ប្រភព​ពី Sky Germany បាន​រាយការណ៍​ឱ្យ​ដឹង​ថា​ក្លិប RB Leipzig ត្រៀម​រួច​ជាស​ម្រេច​ក្នុង​ការ​ចុះហត្ថលេខា​នាំ​យក​ខ្សែប្រយុទ្ធ​ឆ្នើម​កូរ៉េ​ខាងត្បូង Hwang Hee-chan ពី​ក្លិប RB Salzburg ដើម្បី​យក​មក​ជំនួស​តំណែង​ខ្សែប្រយុទ្ធ Timo Werner ដែល​នឹង​ចាកចេញ​ទៅ​ក្លិប Chelsea រដូវ​កាល​ក្រោយ​។

កីឡាករ Timo Werner

ក្រុម RB Leipzig នៃ​ក្រប​ខណ្ឌ Bundesliga ត្រូវ​បាន​រាយការណ៍​ថា បាន​ឈ្នះ​ការ​ប្រកួតប្រជែង​សម្រាប់​ការ​ចុះហត្ថលេខា​នាំ​យក​ខ្សែប្រយុទ្ធ​អន្តរជាតិ​កូរ៉េ​ខាងត្បូង Hwang Hee-chan ដែល​ត្រូវ​ក្លិប Liverpool និង Wolverhampton បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ផង​ដែរ ។ ប្រភព​ដដែល​បន្ត​ថា កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ ១០​លាន​អឺ​រ៉ូ​រវាង​ក្លិប​ទាំង​២ នឹង​សម្រេច​ជា​ផ្លូវការ​ក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗ​ខាង​មុខ​នេះ​។

ខ្សែប្រយុទ្ធ​កូរ៉េ​ខាងត្បូង Hwang Hee-chan

នាយក​ប្រតិបត្តិ​កីឡា​របស់​ក្លិប RB Salzburg លោក Christoph Freund កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ ពី​ការ​ចាប់អារម្មណ៍​របស់ RB Leipzig ចំពោះ​កីឡាករ Hwang Hee-chan ដែល​នៅ​សល់​តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​អូ​ទ្រី​ស​មួយ​នេះ​។

សូម​បញ្ជាក់​ថា Hwang Hee-chan បាន​បង្ហាញខ្លួន​ចំនួន ៣៨​លើក​សម្រាប់​ក្រុម RB Salzburg ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៦​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ២១​លើក​សម្រាប់​រដូវ​កាល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ