ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អាហារ​សមុទ្រ​មឹក​ថយ​ចុះ​២១,២​ភាគរយ​កំឡុង​ពេល​៥​ខែ​ដំបូង​ឆ្នាំ ២០២០

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​មឹក​ទៅ​ក្រៅប្រទេស​របស់​ប្រទេស​វៀតណាម ត្រូវ​បាន​ថយ​ចុះ ២១,២ ភាគរយ ដែល​ស្មើនឹង ១៩២ លាន​ដុល្លារ​អា​មេ​រិ​ក ក្រោយ​ទទួល​រង​ផល​ប៉ះពាល់​នៃ​វិបត្តិ​កូ​វី​ដ​១៩…

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​មឹក​ទៅ​ក្រៅប្រទេស​របស់​ប្រទេស​វៀតណាម ត្រូវ​បាន​ថយ​ចុះ ២១,២ ភាគរយ ដែល​ស្មើនឹង ១៩២ លាន​ដុល្លារ​អា​មេ​រិ​ក ក្រោយ​ទទួល​រង​ផល​ប៉ះពាល់​នៃ​វិបត្តិ​កូ​វី​ដ​១៩ នេះ បើ​គិត​ត្រឹម​៥​ខែ​ដំបូង ក្នុង​ឆ្នាំ ២០២០ ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​សមាគម​ន៍​វៀតណាម នៃ​ការ​នាំ​ចេញ និង​ការ​ផលិត​គ្រឿង​សមុទ្រ ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ត័​ត៌​មាន Viet Nam News (VNN) នៅ​ថ្ងៃ​ទី ៣០ ខែមិថុនា​នេះ បាន​បន្ត​ថា ប្រទេស​កូរ៉េ គឺជា​ប្រទេស​ដែល​បញ្ជា​ទិញ​មឹក ធំ​ជាងគេ​របស់​ប្រទេស​វៀតណាម​ដែល​ស្មើនឹង ៤២,៦ ភាគរយ កាលពី​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​ក្នុងឆ្នាំនេះ​ការ​បញ្ជា​ទិញ​មានការ​ថយ​ចុះ មក​នៅ​ត្រឹម ២១,២ ភាគរយ ។

សារ​ត័​ត៌​មាន​ដដែល​បាន​បន្ថែម​ថា «​ការ​ថយ​ចុះ​នៃ​ការ​នាំ​ចេញ​ទៅ​កាន់ សហភាព​អឺរ៉ុប មាន​ចំនួន ៤៩ ភាគរយ ។ ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ ប្រទេស​ចិន បាន​កើនឡើង​៣៨​ភាគរយ ដែល​ស្មើនឹង ១៣,៧ លាន​ដុល្លារ​អា​មេ​រិ​ក​» ។

ខណៈ​ពេល​ដែល​ការ​នាំ​ចូល​មឹក​ក៏​បាន​ថយ​ចុះ​ថយ​ផង​ដែរ ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង ដែល​ចាប់ផ្តើម​តាំងពី​ខែមីនា មក​ម្ល៉េះ គឺ​បាន​ថយ​ចុះ​ខ្លាំង ខណៈ​ពេល​ដែល​ស្ថានភាព​កូ​វី​ដ​១៩ មាន​សន្ទុះ​ខ្លាំងក្លា ។

យោង​តាម VASEP ចាប់តាំងពី​ពិភពលោក​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១៩ លែង​បាន ដូចនេះ​ការ​ផ្គត់ផ្គង់​អាហារ​សមុទ្រ​ឆៅ​ក្នុង​ប្រទេស​វៀតណាម និង​ប្រទេស​ដែល​កែ​ច្នៃ​អាហារ​សមុទ្រ ក្នុង​សកលលោក​ទាំងមូល រង​នូវ​ផល​ប៉ះពាល់​នេះ ហើយ​កាន់តែ​បន្ត​ធ្លាក់​ចុះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ