ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អតីតខ្សែការពារម្នាក់​ចាប់ផ្តើម​​ការងារ​ជា​គ្រូបង្វឹក​ក្រុម Juventus U-23

3 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ី​តា​លី​ជា​ច្រើន​បាន​រាយការណ៍​ថា វីរបុរស​បាល់ទាត់​អ៊ី​តា​លី និង​ជា​អតីត​ខ្សែការពារ​របស់​ក្លិប​សេះបង្កង់ Juventus លោក Andrea Pirlo នឹង​វិល​ត្រឡប់​មក​កាន់​ក្លិប​វិញ…

ប្រទេស​អ៊ី​តា​លី ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ី​តា​លី​ជា​ច្រើន​បាន​រាយការណ៍​ថា វីរបុរស​បាល់ទាត់​អ៊ី​តា​លី និង​ជា​អតីត​ខ្សែការពារ​របស់​ក្លិប​សេះបង្កង់ Juventus លោក Andrea Pirlo នឹង​វិល​ត្រឡប់​មក​កាន់​ក្លិប​វិញ ដើម្បី​ទទួល​បាន​តំណែង​ជា​គ្រូបង្វឹក​ក្រុម​ឈុត U-23 ក្នុង​លី​គ​លំដាប់​ទី​៣ Serie C ។

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល ១០​ឆ្នាំ​ជាមួយ​ក្រម AC Milan លោក Pirlo បាន​សម្រេច​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្រុម Juventus កាលពី​ឆ្នាំ​២០១១ និង​ឈ្នះ​ពានរង្វាន់ Serie A ចំនួន ៤​លើក​ជាប់​ៗ​គ្នា​ជាមួយ​ក្រុម​រហស្សនាម Old Lady ។ ក្រោយ​វ័យ​កាន់​ច្រើន Pirlo ក៏​បាន​សម្រេច​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រោយ​លេង​បាន​ចំនួន ២​រដូវ​កាល​ជាមួយ​ក្រុម New York City ក្នុង​ក្រប​ខណ្ឌ Major League Soccer ។

យោង​តាម​សម្តី​របស់​អ្នកកាសែត Sky Sports Italia គឺ​លោក Gianluca Di Marzio បាន​និយាយ​ថា អតីត​ខ្សែបម្រើ​ដែល​ជួយ​ឱ្យ​ប្រទេស​អ៊ី​តា​លី​ឈ្នះ​ពានរង្វាន់ World Cup ឆ្នាំ​២០០៦ រូប​នេះ​បាន​ទទួលយក​សំណើរ​ពី​ក្លឹ​ប Juventus ដើម្បី​ជំនួស​លោក Fabio Pecchia ដែល​កំពុង​កាន់​តំណែង​នេះ​នា​ពេល​បច្ចុប្បន្ន​។

សូម​បញ្ជាក់​ជូន​ថា កាលពី​ចុង​ស​ប្តា​ហ៍​ក្រុម Juventus U-23 បាន​ឈ្នះ​ជើងឯក Coppa Italia Serie C ជា​លើក​ដំបូង​របស់​ពួក​គេ​។ ប៉ុន្តែ​ទោះបីជា​ទទួល​បាន​ជ័យ​ជំនះ​ក៏​ដោយ ក៏​ក្រុម​មួយ​នេះ បាន​ធ្វើការ​សម្រេច​យក​គ្រូបង្វឹក​ថ្មីថ្មោង Pirlo មក​ជំនួស​លោក Pecchia សម្រាប់​នៅ​មុន​រដូវ​កាល​ក្រោយ ៕ (ដកស្រង់​ចេញពី Football-Italia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ