ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី ២​រូប​នេះ​មាន​ទម្លាប់​ដូច​ម្តេច​នៅ​ពេល​ព្រឹក ?

3 ឆ្នាំ មុន

ការ​ក្រោកពីដំណេក​ពី​ព្រឹក​ព្រលឹម​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​មនុស្ស​មួយ​ចំនួន ហើយ​ក្នុង​នោះ​រួម​មាន​បុគ្គល​ដែល​ជោគជ័យ និង​មាន​ៗ​ជុំវិញ​ពិភពលោក​ផង​ដែរ ។ ហើយ​ការ​ក្រោក​ពី​ព្រឹក​ព្រលឹម​នេះ​មាន​ន័យ​ថា ក្រោក​មក​នៅ​រវាង​ម៉ោង ៥​ព្រឹក​ទៅ ៧​ព្រឹក​ជា​រៀងរាល់ថ្ងៃ ។ ក្នុង​កំឡុង​ពេល​ពីរ​ម៉ោង​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​ចំណាយ​ក្នុង​ការ​ចូល​ដំណេក…

ការ​ក្រោកពីដំណេក​ពី​ព្រឹក​ព្រលឹម​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​មនុស្ស​មួយ​ចំនួន ហើយ​ក្នុង​នោះ​រួម​មាន​បុគ្គល​ដែល​ជោគជ័យ និង​មាន​ៗ​ជុំវិញ​ពិភពលោក​ផង​ដែរ ។ ហើយ​ការ​ក្រោក​ពី​ព្រឹក​ព្រលឹម​នេះ​មាន​ន័យ​ថា ក្រោក​មក​នៅ​រវាង​ម៉ោង ៥​ព្រឹក​ទៅ ៧​ព្រឹក​ជា​រៀងរាល់ថ្ងៃ ។

ក្នុង​កំឡុង​ពេល​ពីរ​ម៉ោង​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​ចំណាយ​ក្នុង​ការ​ចូល​ដំណេក អ្នក​ដែល​ក្រោក​ពី​ព្រលឹម​អាច​សម្រេច​បាន​កិច្ចការ​ជា​ច្រើន និង​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ថ្ងៃ​ថ្មី ។

ជា​ទូទៅ អ្វី​ដំបូង​ដែល​អ្នក​តែងតែ​ធ្វើ​រាល់ពេល​ដែល​អ្នក​ក្រោកពីដំណេក​ជា​កត្តា​ដែល​ជះ​ឥទ្ធិពល​លើ​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក​ក្នុង​ថ្ងៃ​ថ្មី​នោះ ។ សម្រាប់​មនុស្ស​ដែល​ជោគជ័យ​ជា​ច្រើន អ្វី​ដំបូង​ដែល​ពួក​គេ​ធ្វើ​ពេល​ពី​ក្រោកពីដំណេក​ភ្លាម​មិនមែន​ធ្វើការ​ទេ ហើយ​អ្នក​ក៏​មិន​គួរ​ធ្វើ​ដូច្នេះ​ដែរ ។ ឧទាហរណ៍​ដូច​ជា​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ជាដើម​ដែល​បាន​និយាយ​ថា​លោក​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​លោក​ដោយ​រត់​លើ​ម៉ាស៊ីន​ហាត់ប្រាណ​របស់​លោក​ខណៈ​ដែល​មើល​វី​ឌី​អូ​អប់រំ​ផ្សេង​ៗ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​មហាសេដ្ឋី ចាក ដរ​ស៊ី (Jack Dorsey) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Twitter បាន​ប្រាប់​ថា​លោក​តាំងសមាធិ​ប្រមាណ ៣០​នាទី​មុន​ទៅ​ធ្វើ​លំ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ ។

ក្រៅពី​នេះ​ហើយ​មាន​លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon និង​បច្ចុប្បន្ន​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​មិន​ចូល​ចិត្ត​មាន​កិច្ចប្រជុំ​សម្រាប់​ការងារ​មុន​ម៉ោង ១០​ព្រឹក​ទេ ផ្ទុយ​មក​វិញ លោក​ចំណាយពេល​ព្រឹក​ដើម្បី​ធ្វើ​កិច្ចការ​នៅផ្ទះ​ជា​មុន​សិន ។

អ្វី​ដែល​អ្នក​អាច​រៀន​បាន​ពី​ការ​សង្កេត​ទាំងនេះ​គឺ មនុស្ស​ជា​ច្រើន ដែល​អាច​មាន​រួម​ទាំង​អ្នកផង​ដែរ ក្រោកពីដំណេក​ភ្លាម​ឈោងដៃចាប់​យក​ទូរស័ព្ទ​ភ្លាម​ដើម្បី​ទទួលយក​ព័ត៌មាន​ផ្សេង​ៗ អ៊ីមែល និង​សារ​ទាក់ទិន​នឹង​ការងារ​ដែល​ត្រូវ​បំពេញ ។

មាន​ន័យ​ថា មនុស្ស​ជា​ច្រើន​ក្រោកពីដំណេក​ភ្លាម ឆ្លើយ​តប​នឹង​តម្រូវការ​ក្រៅ​ខ្លួន​ភ្លាម​ដោយ​មិន​ទុក​ពេល​សម្រាប​ឲ្យ​រាង​កាយ និង​សតិ​សម្រាក និង​ទទួលយក​ភាព​ស្ងប់ស្ងាត់​ដូច​អ្នក​ជោគជ័យ​ប៉ុន្មាន​រូប​ខាងលើ​នេះ ។ ហើយ​វា​អាច​ជា​កត្តា​ដែល​ជួយ​ឲ្យ​អ្នក​កាន់តែ​ជោគជ័យ​នៅ​ថ្ងៃ​មុខ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ