ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រី​ក្រី​ដែល​រហែក ឬ​បាត់​ប័ណ្ណ​សមធម៌​អាច​ទូរស័ព្ទ​ទៅ​ក្រសួងផែនការ បើ​មិន​ចង់​ខាតបង់​ប្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងផែនការ​បាន​បង្កើត​លេខ​ទូរស័ព្ទ​ចំនួន​២ ខ្សែ ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ក្រក្រី ដែល​ត្រូវ​បើកប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ក្នុង​ករណី​ប័ណ្ណ​សមធម៌​របស់​ពួក​គាត់​បាន​បាត់​រហែក ឬ​មិន​អាច​ប្រើប្រាស់​បាន​នោះ គឺ​ពលរដ្ឋ​អាច​ទាក់ទង​ទៅ​ក្រសួង​តាម​លេខ ០៩៣…

រាជធានី​ភ្នំពេញ ៖ ក្រសួងផែនការ​បាន​បង្កើត​លេខ​ទូរស័ព្ទ​ចំនួន​២ ខ្សែ ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ក្រក្រី ដែល​ត្រូវ​បើកប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ក្នុង​ករណី​ប័ណ្ណ​សមធម៌​របស់​ពួក​គាត់​បាន​បាត់​រហែក ឬ​មិន​អាច​ប្រើប្រាស់​បាន​នោះ គឺ​ពលរដ្ឋ​អាច​ទាក់ទង​ទៅ​ក្រសួង​តាម​លេខ ០៩៣ ៣៦៣៦៨៨ និង​លេខ​មួយ​ខ្សែ​ទៀត​០១២ ៣៩១០១៦ ។

ក្រៅពី​លេខ​ទូរស័ព្ទ​របស់​ក្រសួងផែនការ​នេះ​នៅ​តាម​ឃុំ​សង្កាត់​ឯនោះ​វិញ អាជ្ញាធរ​ត្រៀមចាំ​ជួយ​ពលរដ្ឋ​គ្រប់ពេល​ដែរ ។

លោក សែ​ម សុផល មេឃុំ​ភ្នំ​បាត ស្រុក​ពញា​ឭ ខេត្តកណ្តាល ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុងភ្នំពេញ បាន​អះអាង​ថា ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ឃុំ​របស់​លោក​មិន​មាន​បញ្ហា​រហែក ឬ​បាត់​ប័ណ្ណ​សមធម៌​នោះ​ទេ ។ លោក​ថា ប្រធាន​ភូមិ និង​មន្ត្រីឃុំ បាន​កំពុង​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​យក​ប័ណ្ណ​សមធម៌​របស់​ពួក​គាត់​មក​ចុះ​លេខ​កូដ បង្កើត​គណនេយ្យ​ជាមួយ​ធានា​វី​ង ដើម្បី​ទទួល​បាន​ប្រាក់​ពី​រដ្ឋ ។ ពលរដ្ឋ​១៥០​គ្រួសារ​ស្មើរ​ចំនួន​មនុស្ស​ជាង​៥០០​នាក់ នៅ​ក្នុង​ឃុំ​ភ្នំ​បាត បាន​ទទួល​ប័ណ្ណ​សមធម៌ ដែល​អាច​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​នៅ​ពេល​ជំងឺ​កូ​វី​ដ​១៩​នេះ ។

លោក សែ​ម សុផល ថា​ការ​ចុះ​ឈ្មោះ​ពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​របស់​លោក​មិន​ទាន​បាន​គ្រប់​គ្នា​នោះ​ទេ ដោយ​សល់​មួយ​ឬ​ពីរ​គ្រួសារ ។ លោក​មេឃុំ​ថា ពលរដ្ឋ​ដែល​មិន​សម្ភាស​ដោយសារ​ពួក​គាត់​មិន​នៅផ្ទះ ពេល​មន្ត្រី​ចុះ​សម្ភាស ។ ទោះ​យ៉ាងណា​លោក​សង្ឃឹមថា នៅ​ក្រោយ នឹង​បញ្ចូល​ពលរដ្ឋ​ដែល​នៅ​សល់​ទាំងនោះ ។ នៅ​រសៀល​ថ្ងៃ​ទី​២០ មិថុនា​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា​« កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩» មាន​សារៈសំខាន់​ណាស់ ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​ជួប​បញ្ហា​លំបាក​ពិតប្រាកដ​ទទួល​បាន​នូវ​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​។

សម្តេច​តេ​ជោ ហ៊ុន បាន​លើក​ឡើង​ថា ការងារ​នេះ គឺ​ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​អាជ្ញាធរ​មូលដ្ឋាន គឺ​មេ​ភូមិ និង​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ ដែល​ត្រូវ​តែ​ធ្វើ​អោយ​បាន​ច្បាសលាស់ និង​ហ្មត់ចត់​បំផុត ។ សម្តេច​នាយក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា «​ដើម្បី​ធានា​ឲ្យ​បាន​នូវ​តម្លាភាព និង​សុច្ចរិត​ភាព​ក្នុង​ការ​ផ្តល់​សេវា​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ខ្ញុំ​សូម​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ពិសេស​ចំពោះ​អ្នក​អនុវត្ត​ផ្ទាល់​នៅ​តាម​ឃុំ​សង្កាត់​ទាំងអស់ គឺ​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​បំពេញការងារ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​បំផុត គឺ​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការ​ឃុំ​ឃិ​ត​គ្នា​ដាក់​បញ្ចូល​សាច់ញាត្តិ​បងប្អូន​កូនក្មួយ​ខ្លួនឯង​ដែល​មិនមែន​ជា​គ្រួសារ​ក្រីក្រ​នឹង​ងាយ​រង​គ្រោះ​ពិតប្រាកដ​ដើម្បី​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ