ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះវិហារអាយុ១១៥ឆ្នាំសល់​ពីសម័យ​លោក​​ម្ចាស់ កំពុង​ត្រូវបាន​​សង្គ្រោះ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ព្រះ​វិហារ​ដ៏​ចំណាស់​បំផុត​មួយដែល​មាន​អាយុកាល​ជាង​១១០​ឆ្នាំ និងមាន​សភាព​ប្រេះ​ស្រាំ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុត (​ដួល​រលំ​) ពេល​នេះ ​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ ដោយ​នាយកដ្ឋាន​គាំពារ និងអភិរក្ស​សំណង់​បុរាណនៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ក្រសួង​វប្ប​ធ​ម៌ ​និង​វិចិត្រសិល្បៈ…

ខេត្តបាត់ដំបង​៖ ព្រះ​វិហារ​ដ៏​ចំណាស់​បំផុត​មួយដែល​មាន​អាយុកាល​ជាង​១១០​ឆ្នាំ និងមាន​សភាព​ប្រេះ​ស្រាំ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុត (​ដួល​រលំ​) ពេល​នេះ ​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ ដោយ​នាយកដ្ឋាន​គាំពារ និងអភិរក្ស​សំណង់​បុរាណនៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ក្រសួង​វប្ប​ធ​ម៌ ​និង​វិចិត្រសិល្បៈ ដែល​មាន​មន្ត្រី​ជំនាញនៃ​មន្ទីរ​វប្ប​ធ​ម៌ និង​វិចិត្រសិល្បៈ​ខេត្តជា​អ្នកធ្វើការ​ងារ​នេះ​ផ្ទាល់​ ។ ប្រធាន​ស្ដីទី មន្ទីរ​វប្ប​ធ​ម៌ ​និង​វិចិត្រសិល្បៈ​ខេត្ត លោក គឹ​ម សោ​ភណ្ឌ បាន​ប្រាប់​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​២៩ មិថុនា ថា ព្រះ​វិហារ​ដ៏​ចំណាស់​ ដែល​កំពុង​ស្ថិត​ក្រោម​គម្រោង​ជួយ​សង្គ្រោះ​នោះ ស្ថិត​នៅ​ក្នុងវត្ត​កល្យាណមិត្ត​ខ្សាច់​ពោ​យ ហៅ វត្ត​ខ្សាច់​ពោ​យ នៅ​ភូមិ​ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។

លោក​និយាយ​ថា ព្រះ​វិហារ​មួយ​នេះ​ មាន​អាយុកាល​ជាង​១១០​ឆ្នាំ​ហើយ​។ បច្ចុប្បន្ ន​ស្ថិត​ក្នុង​ស្ថានភាព​ទ្រុឌ​​ទ្រម​ខ្លាំង​បំផុត តែ​ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ជួសជុល​ឡើង​វិញ ដោយ​នាយកដ្ឋាន​គាំពារ និង អភិរក្ស​សំណង់​បុរាណនៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ក្រសួង​វប្ប​ធ​ម៏​និង​វិចិត្រសិល្បៈ ក្រោម​គម្រោង​ថវិកា​​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

យោង​លើ​ឯកសារ ដែល​កោះសន្តិភាពទទួល​​បាន​ពី​មន្ត្រី​ជំនាញបាន​ឲ្យ​ដឹង​ថា«​ព្រះ​វិហារនៅ​ក្នុង​វត្ត​ខ្សាច់​ពោ​យ​»នេះ​ ត្រូវ​បាន​កសាង​ឡើងនៅ​ក្នុង​កំឡុង​ឆ្នាំ​១៩០៥ (​សម័យ​លោក​ម្ចាស់​) បើ​គិត​ត្រឹម​ឆ្នាំ​២០២០​នេះ សំណង់​បុរាណ​មួយ​នេះ មាន​អាយុ​១១៥​ឆ្នាំ​ហើយ ​។ ជញ្ជាំងនៃ​ព្រះ​វិហារ​បុរាណ​នេះ សាងសង់​ពី​ឥដ្ឋ​បូក​បាយអរ រីឯ​ដំបូល​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ស្រកា​រលិញ មាន​បណ្ដោយ​ប្រវែង​២១​ម៉ និង មាន​ទទឹង​ប្រវែង​១៦​ម៉ ​។

បើ​តាម​ប្រវត្តិ​ដែល​អះអាង​ដោយ​មន្ត្រី​ជំនាញ​ថា តាំងពី​ចាប់​សាងសង់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ព្រះ​វិហារ​ដ៏​ចំណាស់​នេះ ត្រូវ​បាន​គេ​ធ្វើការ​ជួសជុល​ចំនួន​០៣​លើក​កន្លង​មក​ហើយ ​។ ប្រវត្តិនៃ​ការ​ជួសជុល​ទាំង​០៣​លើក​នោះ គឺ​នៅ​កំឡុង​ឆ្នាំ​១៩៦៣ ឆ្នាំ​១៩៨៧ និង នៅ​ឆ្នាំ​២០០២​។ ការ​ជួសជុល​នោះ មាន​ដូច​ជា «​ជញ្ជាំង ដំបូល ការ៉ូ និង បាំងសាច​»​។

ប៉ុន្តែ​ដោយសារ​តែ​ព្រះ​វិហារ​នេះ មាន​វ័យ​ចំណាស់ ទើប​ធ្វើ​ឲ្យ​សំណង់​មិនសូវ​រឹង​មាំ​ ​។ ក្រោយមក​ ស្ទើរ​គ្រប់​ទីកន្លែងនៃ​សំណង់​នេះបាន​ប្រេះស្រាំផ្នែក​ជញ្ជាំង​ជា​ថ្មី​ទៀត ដំបូល​លេច​ធ្លុះ​ធ្លាយ រីឯ​ការ៉ូ​បាត​ក៏​បាក់​ស្រុត រួម​ទាំង​គ្រឹះ​ខាងក្រោមនៃ​ព្រះ​វិហារ​ផង ដែល​អាច​ប្រឈម​នឹង​ការ​ដួល​រលំ​នា​ពេល​ខាង​មុខ​នេះ បើ​មិន​រូស​រាន់ធ្វើការ​ជួសជុល​។

លោក គឹ​ម សោ​ភណ្ឌ បាន​ថ្លែង​ថា ដោយសារ​តែ​ព្រះ​វិហារ​វត្ត​ខ្សាច់​ពោ​យ​នេះ ស្ថិត​ក្នុង​ស្ថានភាព​ជាក់ស្ដែង​បែប​នេះ​ហើយ ទើប​នាយកដ្ឋាន​គាំពារ និងអភិរក្ស​សំណង់​បុរាណ នៃ​អគ្គនាយកដ្ឋាន​បេ​តិ​គ​ភណ្ឌ លើក​ជា​គម្រោង​ធ្វើការ​អភិរក្ស​និង​ជួសជុល​ព្រះ​វិហារ​នេះ​ជា​ថ្មី​ទៀត ក្នុង​គោលបំណង​លើក​តំលៃ​ផ្នែក​ប្រវត្តិសាស្ត្រ អភិរក្សទប់ស្កាត់​ការ​ដួល​រលំ​ព្រះ​វិហារ​បុរាណ និងសម្រាប់​ប្រើប្រាស​ប្រារ​ព្វ​ពិធី​បែប​ព្រះពុទ្ធ​សាសនា​
ផ្សេង​ៗ ​។

លោក លន់ សៅ​សុវណ្ណ មន្ត្រី​ជំនាញ នៃ​មន្ទីរ​វប្ប​ធ​ម៏​និង​វិចិត្រសិល្បៈ​ខេត្ត ដែល​កំពុង​ដឹកនាំ​ក្រុម​ជាង​ជួស​ជុល​សំណង់​បុរាណ​នេះ​ដោយ​ផ្ទាល់ បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ថា បើ​យោង​លើ​ឯកសារ ព្រះ​វិហារ​នេះ ត្រូវ​បាន​ធ្វើការ​ជួសជុល​ចំនួន​០៣​លើក​កន្លង​មក​ហើយ​។ ហើយ​ពេល​នេះ ​គឺជា​ការ​ជួសជុល​លើក​ទី​០៤​។

លោក​បាន​ប្រាប់​ថា តាម​ការ​មើលឃើញ​ជាក់ស្ដែង ព្រះ​វិហារ​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ទ្រុឌ​ទ្រម​ខ្លាំង​មែន​ទេ​ន ដែល​ចាំបាច់​ត្រូវ​តែ​ជួសជុល​ស្ទើរ​គ្រប់កន្លែង នៃ​សំណង់​ទាំងមូល​។ ប៉ុន្តែ​ពេល​នេះ​ផ្នែក​ខាងលើ យើង​បាន​ជួសជុល​រួច​ហើយ តែ​នៅ​ផ្នែក​ជញ្ជាំង និង ផ្នែក​ខាងក្រោម​។ នៅ​ក្នុង​ព្រះ​វិហារ​បុរាណ​នេះ គេ​ឃើញ​មាន​ស្នាម​ប្រេះ​ហែក ផ្នែក​ជញ្ជាំង ដែល​មាន​ទំហំ​ប្រហែល​១០ ស​.​ម៉ ស្ទើរ​គ្រប់​ជ្រុង ពិ​ដាន​ក៏​ប្រេះស្រាំ ការ៉ូ​បាត​បាក់បែក រីឯ​គ្រឹះ​សរសរ​ក៏​មានការ​បាក់​ស្រុត​ដែរ​។

ដោយឡែក ​ផ្ទាំងគំនូរ​នានា គេ​ឃើញ​មាននៅ​សល់​ភាគច្រើន​ដែរ នៅ​លើ​ផ្ទៃ​ជញ្ជាំង និង ពិ​ដាន​។ តាម​ការ​ពិនិត្យ​ជាក់ស្ដែង ផ្ទាំងគំនូរ​ដែល​សេសសល់​នៅ​លើ​ជញ្ជាំង នៃ​ព្រះ​វិហារ​បុរាណ​នេះ ត្រូវ​បាន​គេ​ពិ​ព័រ​នា​២​ទម្រង់ នៃ​ដំណើររឿង​ដែល​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធ​សាសនា គឺ ដំណើររឿង​«​ពុទ្ធប្រវត្តិ​» និង ដំណើររឿង​«​រាម​កេ​រ្ត៏​» តែ​ផ្ទាំង​គំនួរ​ខ្លះ​នៅ​មាន​ទម្រង់​ដើម រីឯ​ផ្ទាំងគំនូរ​ខ្លះ​ទៀត​បាន​ដាច់​របក​ខូច ស្ទើរ​មើល​មិន​យល់​។

លោក លន់ សៅ​សុវណ្ណ មន្ត្រី​ជំនាញ មន្ទីរ​វប្ប​ធ​ម៌ ​និង​វិចិត្រសិល្បៈ​ខេត្ត ក៏​បាន​រៀបរាប់​អំពី​ទិដ្ឋភាព​នានា ដែល​សេសសល់​នៅ​ក្នុង​ព្រះ​វិហារ​នោះ​ដែរ​ថា រូបគំនូរ​នៅ​លើ​ជញ្ជាំង​ដែល​ពិ​ព័រ​នា​ពី​ស​ដំណើររឿង​«​ពុទ្ធ​ប្រវត្តិ និង រាម​កេ​រ្ត៏​» គឺជា​គំនូរ​ដែល​គួរ​ក្រោយនៃ​ការ​សាងសង់​ព្រះ​វិហារ រីឯ​គំនូរ​ដែល​សេសសល់​នៅ​លើ​ពិ​ដាន គឺជា​គំនូរ​​ដែល​គួរ​នៅ​ក្នុង​កំឡុង នៃ​ការ​សាងសង់​ព្រះ​វិហារ​នេះ​តែ​ម្ដង​។ ដោយឡែក​ ព្រះ​ពុទ្ធរូប (​ព្រះ​អង្គ​ធំ​) ដែល​តម្កល់​នៅ​ក្នុង​ព្រះ​វិហារ​នេះ ក៏​សេសសល់​ពី​កំឡុង នៃ​ការ​សាងសង់​ព្រះ​វិហារ​ដែរ តែ​សល់​តែ​តួខ្លួន​ព្រះ​អង្គ​ទេ រីឯ​ព្រះ​កេស​ត្រូវ​គេ​លួច​បាត់​ទៅ​ហើយ​។

លោក លន់ សៅ​សុវណ្ណ ក៏​បាន​បញ្ជាក់​អំពី​លក្ខណៈ​ពិសេស​នៃ​ព្រះ​វិហារ​នេះ​ដែរ​ថា ព្រះ​វិហារ​នេះ​មាន​អាយុកាល​ជាង​១១០​ឆ្នាំ​ហើយ​។ ពិតមែនតែ​ពេល​នេះ ​មានការ​ទ្រុឌ​ទ្រម​យ៉ាង​ខ្លាំង តែ​ព្រះ​វិហារ​នេះ មាន​លក្ខណៈ​ពិសេស​ត្រង់​គ្រឹះ​ស​សរ​​នៃ​ព្រះ​វិហារ​។ លោក​បាន​បញ្ជាក់​ថា គ្រឹះ​ខាងក្រោម នៃ​ព្រះ​វិហារ​មិន​មាន​ចាក់​បេតុង​ឬ​បុក​គ្រឹះ​រឹង​មាំទេ ដោយ​គ្រាន់តែ​រៀប​ឥដ្ឋ​ធ្វើ​ជា​ធ្នឹម រួច​ចាក់​សរសរ​ឡើង​តែ​ម្ដង​។

ស្ថិត​ក្នុង​ស្ថាន​ភាព​ទ្រុឌ​ទ្រម​ស្ទើរ​ដួល​រលំ​បែប​នេះ បើ​តាម​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​នេះ មាន​សង្ឃដីកា​ថា កន្លង​មក​ទាំង​ពុទ្ធបរិស័ទ ទាំង​ព្រះសង្ឃ​មិនសូវ​ហ៊ាន​ចូល​ថ្វាយបង្គំ​ព្រះ​ក្នុង​ព្រះ​វិហារ​ទេ ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដោយសារ​បំណែកនៃ​សំណង់​។ ប៉ុន្តែ​យ៉ាងណា ពុទ្ធបរិស័ទ ដូនជី តាជី និង ព្រះសង្ឃ​នៅ​តែ​អាច​ចូល​ថ្វាយ​បង្គំ​ព្រះ​បាន​ម្ដងម្កាល​ដែរ ពី​សេស​នៅ​ថ្ងៃ​សិ​ល៏ ឬ ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​។

ជុំវិញនៃ​ដំណើរការ​ជួសជុល​ព្រះ​វិហារ ​ដែល​មាន​អាយុ​១១៥​ឆ្នាំ​នេះ ប្រធាន​ស្ដីទី មន្ទីរ​វប្ប​ធ​ម៌ ​និង​វិចិត្រសិល្បៈ​ខេត្ត លោក គឹ​ម សោ​ភណ្ឌ បាន​មាន​ប្រសា​ស​ថា ពេល​នេះ​ផ្នែក​ខាងលើ នៃ​ព្រះ​វិហារ​យើង​ជួសជុល​រួច​ហើយ តែ​នៅ​ផ្នែក​ខាងក្រោម ដែល​កំពុង​ធ្វើ​បន្ត​។ ពោល គឺ​យើង​ធ្វើការ​ជួសជុល​រួចរាល់​បាន​ប្រហែល​៨០%ហើយ និង​យ៉ាង​យូរ​ប្រហែល​២​ខែ​ទៀត នឹង​រួចរាល់​ទាំងស្រុង​។ លោក គឹ​ម សោ​ភណ្ឌ ក៏​បាន​លើក​ឡើង​ផង​ដែរ អំពី​គម្រោងនៃ​ការ​ជួសជុល​សំណង់​បុរាណ​នេះ​។

លោក​បាន​បញ្ជាក់​ប្រាប់​ថា ថវិការ​សម្រាប់​ដំណើរការ​ជួសជុល​សំណង់​បុរាណ​នេះ គឺ​ស្ថិត​ក្រោម​គម្រោង​របស់​រាជរដ្ឋាភិបាល​ទាំងស្រុង​។ ក្នុង​១​ឆ្នាំ​ត្រូវ​អនុវត្ត​គម្រោង​នេះ​ម្ដង និង​សម្រាប់​ជួសជុល​សំណង់​បុរាណ​ត្រិ​ម​មួយ​ប៉ុណ្ណោះ​។ ក្រោយ​ពី​បញ្ចប់​គម្រោង​ជួសជុល​ព្រះ​វិហារ​វត្ត​ខ្សាច់​ពោ​យ​នេះ យើង​នឹង​ចាប់ផ្ដើម​គម្រោង​ថ្មី ទៅ​លើ​សំណង់​បុរាណ​ដទៃ​ទៀត ដែល​មាននៅ​ក្នុង​ខេត្តបាត់ដំបង​៕

អត្ថបទសរសេរ ដោយ