ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bill Gates មិន​សុទិដ្ឋិនិយម​ថា នឹង​មាន​វ៉ាក់សាំង​សម្រាប់​កូ​វី​ដ​ក្នុងឆ្នាំនេះ​ទេ !

3 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​ជុំវិញ​ពិភពលោក​កំពុង​តែ​ខិតខំ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​បង្កើត​វ៉ាក់សាំង​សម្រាប់​ជំងឺ​កូ​វី​ដ ១៩ ដែល​ត្រូវ​បាន​រីកសាយ​ជុំវិញ​ពិភពលោក​តាំងពី​ដើមឆ្នាំ ២០២០ កន្លង​មកនេះ ។ ប៉ុន្តែ​សម្រាប់​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill…

អ្នក​វិទ្យាសាស្ត្រ​ជុំវិញ​ពិភពលោក​កំពុង​តែ​ខិតខំ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​បង្កើត​វ៉ាក់សាំង​សម្រាប់​ជំងឺ​កូ​វី​ដ ១៩ ដែល​ត្រូវ​បាន​រីកសាយ​ជុំវិញ​ពិភពលោក​តាំងពី​ដើមឆ្នាំ ២០២០ កន្លង​មកនេះ ។ ប៉ុន្តែ​សម្រាប់​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​ជា​ប្រធាន​មូលនិធិ​សប្បុរសធម៌ Bill and Melinda Gates Foundation ដែល​បាន​ធ្វើការ​ដោះស្រាយ​បញ្ហា​សុខភាព​សាធារណៈ​អស់​ជា​ច្រើន​ឆ្នាំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​មិន​សុទិដ្ឋិនិយម​ថា​វ៉ាក់សាំង​នឹង​ត្រូវ​បាន​បង្កើត​ក្នុង​ចុងឆ្នាំ​នេះ​ទេ ។

កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មកនេះ លោក​បាន​ចែករំលែក​លើ​កម្មវិធី TED2020 ថា ក្រុមហ៊ុន​បី​ដែល​អាច​នឹង​រក​ឃើញ​វ៉ាក់សាំង​មុនគេ​រួម​មាន Moderna, Johnson & Johnsom និង AstraZeneca ។ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​អ្នកជំនាញ​ក្នុង​វិស័យ​នា​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា មាន​តែ ៣១% ប៉ុណ្ណោះ​ដែល​គិត​ថា​ពិភពលោក​នឹង​មាន​វ៉ាក់សាំង​គ្រប់​ទីកន្លែង​នៅ​ឆ្នាំ ២០២១ ។

ទោះជា​រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​វ៉ាក់សាំង​ក្នុង​ជួរ​យោធា​ពិតមែន សារព័ត៌មាន Reuters បាន​ប្រាប់​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​រំលង​ដំណាក់កាល​ទី​បី​នៃ​ការ​ធ្វើតេស្ត ។

លោក​មហាសេដ្ឋី ហ្គេ​ត​ស៍ បាន​បន្ថែម​ទៀត​ថា ប្រសិទ្ធិ​ភាព​របស់​វ៉ាក់សាំង​នូវ​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា​នៅឡើយ​ទេ លុះត្រាតែ​មនុស្ស​ជា​ច្រើន​អាច​ចាក់​វ៉ាក់សាំង​នោះ ។ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​នេះ លោក​បាន​ជំរុញ​ឲ្យ​មនុស្ស​ពាក់​ម៉ាស់​រាល់ពេល​ដែល​ចេញ​ទៅ​ទី​សាធារណៈ​ដើម្បី​ការពារ​សហគមន៍ និង​ខ្លួនឯង​បាន ។

នៅ​សហរដ្ឋអាមេរិក ការ​ពាក់​ម៉ាស់​បាន​ក្លាយជា​បញ្ហា​នយោបាយ​ច្រើន​ជាង​អ្វី​ដែល​មនុស្ស​ភាគច្រើន​យល់​ស្រប​ថា​ចាំបាច់​សម្រាប់​ការពារ​សុខភាព​សាធារណៈ ។ មនុស្ស​មួយ​ចំនួន​បាន​ចោទប្រកាន់​ថា​មក​ពី​អង្គការ​សុខភាព​ពិភពលោក ឬ WHO ដែល​បាន​ប្រាប់​មនុស្ស​មិន​ឲ្យ​ពាក់​ម៉ាស់​ពេល​ដែល​មានការ​ផ្ទុះ​ជំងឺ​ដំបូង​ទើ​បច្ចុប្បន្ន​មាន​បញ្ហា​នេះ ។

ក្រៅពី​នេះ​ហើយ លោក​បាន​ចែករំលែក​ថា ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ក្នុង​សហរដ្ឋអាមេរិក​មិន​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ខ្លី​ទេ​ប្រសិនបើ​មិន​មានការ​សហការ​ពាក់​ម៉ាស់ ផលិត​វ៉ាក់សាំង ឬ​ការ​បង្កើត​ឱសថ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ