ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ផ្លាស់​ប្ដូរ​កង់​រថយន្ត​ដោយ​ខ្លួនឯង​មិន​រវល់​ដល់​ជាង​នាំ​ខាត​ប្រាក់

9 ឆ្នាំ មុន

ការ​ផ្លាស់​ប្ដូរ​កង់​រថយន្ត​ខណៈ​ពេល​ជួប​បញ្ហា​បែកធ្លាយ​កំពុង​ធ្វើ​ដំណើរ​ស្ដាប់​ទៅ​ហាក់ដូចជា​រឿង​ងាយ​បើ​គ្រាន់តែ​យក​មក​គិត ប៉ុន្តែ​នៅ​ពេល​ចុះ​អនុវត្ត​កិច្ចការ​នេះ​ដោយ​ផ្ទាល់​ទើប​ដឹង​ថា អ្វី​ៗ​មិន​ដូច​ជា​ការ​គិត​ទាំងស្រុង​ឡើយ​ពោល​គឺ​គេ​ប្រតិបត្តិ​ទៅ​តាម​ដំណាក់កាល​នៃលក្ខណ​បច្ចេកទេស​ត្រឹមត្រូវ ។

ការ​ផ្លាស់​ប្ដូរ​កង់​រថយន្ត​ខណៈ​ពេល​ជួប​បញ្ហា​បែកធ្លាយ​កំពុង​ធ្វើ​ដំណើរ​ស្ដាប់​ទៅ​ហាក់ដូចជា​រឿង​ងាយ​បើ​គ្រាន់តែ​យក​មក​គិត ប៉ុន្តែ​នៅ​ពេល​ចុះ​អនុវត្ត​កិច្ចការ​នេះ​ដោយ​ផ្ទាល់​ទើប​ដឹង​ថា អ្វី​ៗ​មិន​ដូច​ជា​ការ​គិត​ទាំងស្រុង​ឡើយ​ពោល​គឺ​គេ​ប្រតិបត្តិ​ទៅ​តាម​ដំណាក់កាល​នៃលក្ខណ​បច្ចេកទេស​ត្រឹមត្រូវ ។

សូម​ណែនាំ​វិធីសាស្ត្រ ប្ដូរ​កង់​រថយន្ត​ដោយ​ខ្លួនឯង​មិន​ចាំបាច់​រវល់​ដល់​ជាង​នាំ​ខាតបង់​ប្រាក់​ដូច​តទៅ ៖

១-​បើករថយន្ត​អែប​ខាង​រក​កន្លែង​ចត​ប្រកបដោយ​សុវត្ថិភាព​និង​នៅ​លើ​ទីតាំង​ដែល​មាន​ផ្ទៃដី​រាបស្មើ​រួច​ទាញ​ហ្វ្រាំង​ដៃ​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ ។

២-​បើក​គូទ​រថយន្ត​យក​សម្ភារ​និង​គ្រឿងបន្លាស់​សម្រាប់​ដោះ​ដូរ​កង់​ចេញ​មក ។

៣-​យក​កង់​សា​គួ​ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោយ​រថយន្ត​ចេញ​មក​ដាក់​នៅ​ក្បែរ​ខ្លួន ។

៤-​ពិនិត្យ​មើល​សម្ពាធ​ខ្យល់​ក្នុង​កង់​សា​គួ​នោះ​ប្រសិនបើ​អាច​ទៅ​រួច ឬ​មាន​ឧបករណ៍​វាស់​ស្ទង់​គ្រប់គ្រាន់ ។

៥-​ដាក់​ដែក​ដូ​យ​ក្រោម​តួ​រថយន្ត​នៅ​តំបន់​ដែល​គេ​កំណត់​ឱ្យ​បាន​ត្រឹមត្រូវ​ទាំង​មុន​និង​ក្រោយ​ពេល​ប្ដូរ​កង់ ។

៦-​សប់​ឬ​បង្វិល​ដោយ​ដៃ​លើ​ដែក​ដូ​យ​នោះ​ដើម្បី​លើក​រថយន្ត​ឡើង​ឱ្យ​ផុត​ពី​ដី ។

៧-​យក​សោ​ខ្វែង​រាង​សញ្ញា​បូក​ដើម្បី​មួល​ដោះ​ក្បាល​ខ្ចៅ​ចេញ​នៅ​គ្រានោះ​គឺ​មួល​បន្ធូរ​នៅ​គ្រប់​ក្បាល​ប៊ូ​តុង​តែ​មិន​ឱ្យ​ដោះ​ចេញ​ឡើយ ។

៨-​តម​ក​ទៀត​ទើប​ដល់​ដំណាក់កាល​មួយ​ដោះ​កង់​ចេញ​គឺ​មុន​ពេល​ដែល​កង់​រថយន្ត​របូត​ដល់​ដី​ត្រូវ​មួល​ដោះ​ក្បាល​ខ្ចៅ​ទាំង​អស់នោះ​ចេញ​ហើយ​ដាក់​វា​ទៅ​ម្ខាង​ប៉ុន្តែ​មិនមែន​ផ្នែក​ខាងក្រោម​រថយន្ត​នោះ​ទេ ។

៩-​ដោះ​យក​កង់​ទាំងមូល​ចេញពី​សំណុំ​កង់​ហើយ​លើក​កង់​ត្រូវ​ដូរ​ដាក់​ចូល​ជំនួស​វិញ​ព្រមទាំង​តម្រង់​វា​ឱ្យ​បាន​ត្រឹមត្រូវ​ទើប​មូល​ក្បាល​ខ្ចៅ​ចូល​តាម​រន្ធ​ដើម​តែ​មិន​ទាន់​តម្រូវ​ឱ្យ​មួល​សម្រេច​ឡើយ ។

១០-​បង្វិល​កង់​សា​គួ​នោះ​នៅ​លើ​សំណុំ​កង់
ឱ្យ​បាន​ត្រឹមត្រូវ​ក្រោយ​ពេល​មួល​វា​បាន​សម​ល្មម​នោះ​ហើយ​បន្ទាប់​មក​តម្រង់​វា​ឱ្យ​ត្រង់​ទើប​មួល​រឹត​បន្តឹង​ខ្មៅ​សម្រេច​តែ​ម្ដង ៕