ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្សៅ​ទឹកកក​ជិត​៥០​គីឡូ​ ​និងយ៉ា​ម៉ាជាង​៤​មឺ​ុ​ន​គ្រាប់​​​ដុត​កម្ទេច​ចោល​​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖​ នា​ព្រឹក​ថ្ងៃ​ទី​៣០​ មិថុ​នា​ ខេត្តស្ទឹងត្រែង​បាន​រៀបចំ​កម្មវិធី​មួយ​ដើម្បី​ដុត​កម្ទេចចោល​នូវ​វត្ថុ​តាង​រឹបអូស​ចាប់​យក​ពី​ជនល្មើស​ ក្រោយការ​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ ។ វត្ថុ​តាង​ដែល​បាន​ដុត​កម្ទេច​ចោល​ខាងលើ​ គឺជា​វត្ថុ​តាង​ដែល​សមត្ថកិច្ច​បង្ក្រាប​រឹបអូស​ពី​ជន​ល្មើស​ហើយ​បញ្ជូន​ទៅ​តុលា​កា​រវិ​និ ច្ជ័​យ​យ​ទោស​ឃុំខ្លួន​នៅ​ពន្ធនាគារ​ឯ​វត្ថុ​តាង​រក្សា​ទុក​ក្នុង​បន្ទាប់​សំងាត់…

ខេត្តស្ទឹងត្រែង​៖​ នា​ព្រឹក​ថ្ងៃ​ទី​៣០​ មិថុ​នា​ ខេត្តស្ទឹងត្រែង​បាន​រៀបចំ​កម្មវិធី​មួយ​ដើម្បី​ដុត​កម្ទេចចោល​នូវ​វត្ថុ​តាង​រឹបអូស​ចាប់​យក​ពី​ជនល្មើស​ ក្រោយការ​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ ។ វត្ថុ​តាង​ដែល​បាន​ដុត​កម្ទេច​ចោល​ខាងលើ​ គឺជា​វត្ថុ​តាង​ដែល​សមត្ថកិច្ច​បង្ក្រាប​រឹបអូស​ពី​ជន​ល្មើស​ហើយ​បញ្ជូន​ទៅ​តុលា​កា​រវិ​និ ច្ជ័​យ​យ​ទោស​ឃុំខ្លួន​នៅ​ពន្ធនាគារ​ឯ​វត្ថុ​តាង​រក្សា​ទុក​ក្នុង​បន្ទាប់​សំងាត់ ក្រោយ​ដំ​ណុំ​រឿង​ត្រូវ​សម្រេច​ជាស្ថាពរ​វត្ថុ​តាង​លើ​សំណុំរឿង​នីមួយ​ៗ ​ត្រូវ​ប្រមូល​យក​ទៅ​កម្ទេច​ចោល​តែ​ម្តង​។

ទាក់ទិន​​ពិធី​ខាងលើ​ គឺ​មាន​សំណុំរឿង​គ្រឿងញៀន​ចំនួន៥​ខេត្ត​មាន​ខេត្តស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី ក្រចេះ និង​ព្រះ​វិហារ​។​វត្ថុ​តាង​ទាំង​៥​ខេត្ត​នោះ​រួម​មាន​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ទម្ងន់​ប្រមាណ​ជិត​៤៧​គីឡូក្រាម​និង​មេ​តំ​ហ្វេ​តា​មីន​WY​ជាង​៤​ម៉ឺន​គ្រាប់​ត្រូវ​បាន​រៀបចំ​ដុត​បំផ្លាញ​ចោល​នៅ​ខេត្តស្ទឹងត្រែង​។

ការដុតកម្ទេច​ចោល​គ្រឿង​ញៀន នា​ថ្ងៃ​ប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្ងៃ​ទី​៣០ ​មិថុនា​ នេះ​ មាន ការ​ចូលរួម​ពី​ឯក ឧត្តម​នាយ​ឧត្តមសេនីយ៍​មាស វិ​រិ​ទ្ធ​អគ្គលេខាធិការ​នៃ​អគ្គលេខា​ធិការ​ដ្ឋាន​​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​អាជ្ញាធរ​ខេត្ត​ព្រះ​រា ជ​អាជ្ញា​ចៅក្រម​សាលាដំបូង​ខេត្ត ជំនាញ​ការិយាល័យ​នគរបាល​ប្រ ឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ទាំង​ប្រាំ​ខេត្ត​។

លោក​ជេ​ត ខេមរា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ បាន​បញ្ជា​ក់ថាវត្ថុ​តាង​គ្រឿង​ញៀន​ដែល​ត្រូវ​កម្ទេច​ចោល​ខាងលើ​ គឺជា​វត្ថុ​តាង​ដែល​តុលាការ​បញ្ចប់​សំណុំរឿង​ជំនុំ​ជម្រះក្តី​ហើយ​គណៈ​កម្មការ​បាន​យក​ថ្នាំ​ញៀន​ទាំង​អស់នេះ​ យក​កម្ទេច​ចោល​សរុប​មាន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​(​ហៅ​ICE​ឬ​ទឹកកក​) ទម្ងន់​សរុប​៤៦៨២០,៤ ក្រាម​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ w y ចំនួន​៤៧០៧៧ ,៥​គ្រាប់​និង​គ្រាប់​ម្សៅ​ពណ៌​ស​ទម្ងន់​សរុប​៨៤៨,៤ក្រាម​៕

អត្ថបទសរសេរ ដោយ