ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈនេះ! អគ្គិភ័យ​កំពុងឆាបឆេះ​ផ្ទះមួយកន្លែង​ក្នុងសង្កាត់បឹងទំពុន២ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណី​អគ្គិភ័យ​បានឆាប​​ឆេះផ្ទះល្វែងមួយកន្លែង ដោយមានផ្សែងហុយយ៉ាង​ខ្មួលខ្មាញ់ចេញពីខាងក្នុងផ្ទះ ​បង្កការ​ភ្ញាក់​ផ្អើល​នាវេលាម៉ោង​២និង​​៤៩នាទីរសៀលថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ត្នោតជ្រុំ សង្កាត់បឹងទំពុនទី​២…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណី​អគ្គិភ័យ​បានឆាប​​ឆេះផ្ទះល្វែងមួយកន្លែង ដោយមានផ្សែងហុយយ៉ាង​ខ្មួលខ្មាញ់ចេញពីខាងក្នុងផ្ទះ ​បង្កការ​ភ្ញាក់​ផ្អើល​នាវេលាម៉ោង​២និង​​៤៩នាទីរសៀលថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ត្នោតជ្រុំ សង្កាត់បឹងទំពុនទី​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

នៅ​ក្នុងហេតុការណ៍​ខាងលើនេះ​ដែរ ក៏មានវត្តមាន​កម្លាំង​សមត្ថកិច្ច​ចម្រុះបាន​ចុះមក​ដល់​កន្លែងកើតហេតុ ​​ហើយ​​រថយន្តពន្លត់អគ្គិភ័យ​​ចំនួន​២គ្រឿង​បាន​ចុះមកជួយ​អន្តរាគមន៍​​បាញ់ទឹកទប់ស្កាត់ផងដែរ​​ ។

ពាក់ព័ន្ធនឹងករណី​ខាងលើនេះដែរ គេមិនទាន់ដឹង​ពីមូលហេតុ និងទំហំនៃការ​ខូចខាតនៅឡើយទេ ។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា មុនពេលកើតហេតុ ម្ចាស់​ផ្ទះដែលជា​ឪពុកម្តាយ​បានចេញទៅធ្វើការ ដោយ​ទុកកូនតូច២នាក់​នៅ​គេងក្នុងផ្ទះ លុះនៅពេលមានអគ្គិភ័យកើតឡើង ខណៈ​សមត្ថកិច្ច ព្រមទាំង​ប្រជា​ពលរដ្ឋ​ចូលទៅពន្លត់ ក៏​ប្រទះ​ឃើញ​ក្មេងតូច​ទាំង​២នាក់កំពុងគេង​ក្នុង​ផ្ទះនោះ​ ទើប​នាំចេញ​មក​ក្រៅតែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ