ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ត្រៀម​បង្កើត​មធ្យោបាយ​ទំនាក់ទំនង​រវាង​គ្រូពេទ្យ​ទូ​ទាំង​ប្រទេស​តាម​វី​ដេ​អូ​ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បាន​កំពុង​អភិវឌ្ឍន៍​ការ​ទំនាក់ទំនង​រវាង​មន្ត្រី​សុខាភិបាល​ពី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត​នានា​ឲ្យ​កាន់តែ​ងាយស្រួល និង​ទំនើប ទាន់​ពេលវេលា​ជាង​មុន តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ នោះ គឺ​មន្ត្រី​សុខាភិបាល​នៅ​ភ្នំពេញ​អាច​ជួប​ពិភាក្សារ​ការងារ​ជាមួយ​មន្ត្រី​នៅ​តាម​ខេត្ត​ទូ​ទាំង​ប្រទេស​តាម​អន​ឡាញ ដែល​គេ​ហៅ​ថា TeleConference…

រាជធានី​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បាន​កំពុង​អភិវឌ្ឍន៍​ការ​ទំនាក់ទំនង​រវាង​មន្ត្រី​សុខាភិបាល​ពី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត​នានា​ឲ្យ​កាន់តែ​ងាយស្រួល និង​ទំនើប ទាន់​ពេលវេលា​ជាង​មុន តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ នោះ គឺ​មន្ត្រី​សុខាភិបាល​នៅ​ភ្នំពេញ​អាច​ជួប​ពិភាក្សារ​ការងារ​ជាមួយ​មន្ត្រី​នៅ​តាម​ខេត្ត​ទូ​ទាំង​ប្រទេស​តាម​អន​ឡាញ ដែល​គេ​ហៅ​ថា TeleConference ។

លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​ថា នេះ​ជា​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល ដើម្បី​ត្រៀម​ទប់ស្កាត់​ការ​រីក​រាល់​ជំងឺ​កូ​វី​ដ​១៩ ដោយ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​រលក​ទី​២ កើត​មានបាន ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា «​ក្នុង​សម័យ​បច្ចេកវិទ្យា វិស័យ​សុខាភិបាល យើង​បាន​អភិវឌ្ឍន៍​ឲ្យ​ស្រប​តាម​ការ​រីក​ចម្រើន​នោះ​ដែរ ដើម្បី​ប្រសិទ្ធភាព​ការងារ ។ យើង​បាន​សម្រួល​ធ្វើ​យ៉ាងណា ឲ្យ​ការ​ទំនាក់ទំនង​រវាង​វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល​ជាមួយ ប្រជាជន​ដែល​មាន​តម្រូវការ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាល​ដា​ពី​ជំងឺ​កូ​វី​ដ​១៩» ។

លោកស្រី ឱ វណ្ណ​ឌី​ន ថា​កា​រត​ភ្ជាប់​នេះ គឺ​ដើម្បី​ឲ្យ​មន្ត្រី ឬ​ក៏​វេជ្ជបណ្ឌិត​នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត​អាច​ជួប​ពិភាក្សា​គ្នា​បាន​ដោយ​ជួប​មុខ​គ្នា និយាយ​ផ្ទាល់​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ អន​ឡាញ ដោយ​មិន​ចាំបាច់​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ឡើង​មក​រាជធានី​ភ្នំពេញ​ដែល​ជា​ការ​រំខាន ចំណាយ​ពេលវេលា​ពីព្រោះ​គ្រប់​គ្នា​បាន​កំពុង​រវល់​មមាញឹក ។ ដើម្បី​ជំរុញ​ការងារ​នេះ ក្រសួង​បាន​កំពុង​កសាង​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​អ៊ីនធឺណិត ដោយសារ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ។

កាលពី​ថ្ងៃ​ទី​២៩ មិថុនា ក្រសួងសុខាភិបាល ដោយ​មាន​លោកស្រី ឱ វណ្ណ​ឌី​ន ជា​តំណាង​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មួយ ដើម្បី​សហការ​គ្នា​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​សេវា​ទាក់ទង​គ្រួ​ពេទ្យ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ