ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ទាញព្រ័ត្រ​កម្ពុជា ​រំពឹង​ប្រែប្រួល​មុខមាត់​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡា​ទាញព្រ័ត្រ​កម្ពុជា នៅ​មិន​ទាន់​មានឱកាស​កសាង​កេរ្តិ៍​ឈ្មោះ​ក្នុង​ស្រទាប់​មហាជន​នៅឡើយ​ទេ បើ​ទោះជា​កីឡា​មួយ​នេះ មានការ​ប្រឹងប្រែង​លើ​គ្រប់​វិញ្ញាសា ដោយ​មិន​បាន​ធ្វេសប្រហែស​ក្ដី ។ យ៉ាងណា​ក៏​ដោយ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡា​ទាញព្រ័ត្រ​កម្ពុជា នៅ​មិន​ទាន់​មានឱកាស​កសាង​កេរ្តិ៍​ឈ្មោះ​ក្នុង​ស្រទាប់​មហាជន​នៅឡើយ​ទេ បើ​ទោះជា​កីឡា​មួយ​នេះ មានការ​ប្រឹងប្រែង​លើ​គ្រប់​វិញ្ញាសា ដោយ​មិន​បាន​ធ្វេសប្រហែស​ក្ដី ។ យ៉ាងណា​ក៏​ដោយ គេ​មើលឃើញ​ថា កីឡា​មួយ​នេះ​អាច​នឹង​មានការ​ប្រែប្រួល​មុខមាត់​បន្ទាប់​ពី​សហព័ន្ធ​បាន​បង្កើន​សមាសភាព​ថ្មី​តាម​រយៈ​ការ​បោះ​ឆ្នោត​គាំទ្រ​លោក​បណ្ឌិត មាស សា​រិ​ន ឲ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​សម្រាប់​អាណត្តិ​ថ្មី ២០២០-​២០២៤​ព្រម​ជាមួយនឹង​ការ​បង្កើន​សមាជិក​ថ្មី ដែល​មាន​ឥទ្ធិពល​។

ការ​បោះ​ឆ្នោត​ជ្រើសតាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៣​ឆ្នាំ​២០១៦-​២០២០ និង​បោះ​ឆ្នោត​ជ្រើសរើស ប្រធាន និង​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី ទី​៤ ឆ្នាំ​២០២០-​២០២៤ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ ២០២០ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ អូ​ឡាំ​ពិ​ក​កម្ពុជា ដោយ​មានការ​ចូលរួម​ជា​សាក្សី ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គ​លេខាធិការ​រង តំណាង​គណៈកម្មាធិការ​ជាតិ អូ​ឡាំ​ពិ​ក​កម្ពុជា និង​លោក ទុ​យ ប៊ុ​ន ហឿ​ន អនុ​ប្រធាន​នាយកដ្ឋាន អប់រំ​កាយ និង​កីឡា តំណាង​ក្រសួង​អប់រំ យុវជន និង កីឡា ។

អង្គ​មហាសន្និបាត​បាន​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ប្រតិបត្តិ​ថ្មី កើនឡើង​ដល់​ចំនួន ២៣​រូប ខណៈ​ដែល​ក្នុង​អាណត្តិ​ចាស់​មាន ត្រឹមតែ​ចំនួន ១៧ រូប​នោះ​។ សម្រាប់​សមាជិក ថ្មី អាណត្តិ​ទី​៤ ឆ្នាំ​២០២០-២០២៤ ចំនួន​២៣ រូប​នោះ​រួម​មាន លោក មាស សា​រិ​ន ជា​ប្រធាន , លោក ប្រាក់ សុ​ជាតិ លោក ញ៉ែ​ម សុទ្ធា លោក ឯម ហៀ​ង លោក អ៊ឹ​ម បញ្ញា​វុ​ធ លោក លី តេ​ក​ហេង លោក កែម ស៊ី​ហួត លោក មាស សា​រ៉េ​ត លោកស្រី សូ​រ៉ា​ន់ ដេ​ត លោក ហេ ផា​ន់នី ជា​អនុប្រធាន​, លោកស្រី ប្រាក់ ស​ម្ជ​ស្ស អគ្គលេខាធិការ​, កញ្ញា មាស តឿ កញ្ញា ងួ​នវ​ត្តី លោក គង់ សុភាព អគ្គលេខាធិ​ការ​​រង ,កញ្ញា សួង ចាន់​តូ​រ៉ា​ទី អគ្គ​ហេ​រញ្ញឹក​, កញ្ញា មាស ស្រី​ភាស់ អគ្គ​ហេ​រញ្ញឹក​រង ហើយ​លោក ចាប រតនា លោក សូ​រ៉ា​ន ឌី ណូ លោក ប៊ុត ចាន់ សីហា លោក ចាយ ស៊ី​ជឿន លោក ស្រេង សេង លោក ពៅ វ​ណ្ណា និង​កញ្ញា ឌុ​ចសោ​ភ័​ណ្ឌ​ជា​សមាជិក ។

សមាសភាព​ដែល​បាន​លេចឡើង​នេះ សុទ្ធតែ​បាន​តាំងចិត្ត​ថា​នឹង​ជួយ​ឱ្យ​សហព័ន្ធ​មានការ​រីក​ចម្រើន ។ ការ​តាំងចិត្ត​នេះ ក៏​ធ្វើ​ឱ្យ​មានការ​វិភាគ​ផង​ដែរ​ថា សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​នឹង​អាច​ដណ្ដើម​បាន​ជោគជ័យ​មួយ​ផ្នែក​បន្ថែម​ទៀត​ជា​ពិសេស​បន្ទាប់​ពី​សហព័ន្ធ​បាន​ប្រកាស​ពី​យុទ្ធ​សាស្ត្រ​ថ្មី​ដែល​សុទ្ធតែ​ត្រូវ​គេ​មើលឃើញ​ថា​នឹង​ធ្វើ​ឱ្យ​កីឡា​មួយ​នេះ​ខ្លាំង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ