ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​ចាត់វិធានការ​ចំពោះ​មេ​ភូមិ និង​មេឃុំ​ដែល​បញ្ចូល​សាច់ញាតិ​មិនមែន​ជា​អ្នក​ក្រីក្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ប្រកាស​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ភូមិ មេឃុំ ចៅសង្កាត់​ណា​ដែល​បញ្ចូល​ឈ្មោះ​សាច់ញ្ញាតិ​មិន​ក្រីក្រ ដើម្បី​ទទួលយក​ប្រាក់​ពី​រាជរដ្ឋាភិបាល​ផ្តល់​ជូន​អ្នក​ក្រីក្រ​ក្នុងអំឡុងពេល​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ប្រកាស​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ភូមិ មេឃុំ ចៅសង្កាត់​ណា​ដែល​បញ្ចូល​ឈ្មោះ​សាច់ញ្ញាតិ​មិន​ក្រីក្រ ដើម្បី​ទទួលយក​ប្រាក់​ពី​រាជរដ្ឋាភិបាល​ផ្តល់​ជូន​អ្នក​ក្រីក្រ​ក្នុងអំឡុងពេល​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖«​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ខ្ញុំ​បាន​ប្រកាស​ដាក់​អោយ​ប្រើ​ជា​ផ្លូវការ​នូវ «​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩» ។

ដើម្បី​ធានា​ថា បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​ជួប​បញ្ហា​លំបាក​ពិតប្រាកដ​ទទួល​បាន​នូវ​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល គឺ​ការងារ​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។

សម្តេច​បញ្ជាក់​ថា​៖«​ការងារ​នេះ គឺ​ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​អាជ្ញាធរ​មូលដ្ឋាន គឺ​មេ​ភូមិ និង​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ ដែល​ត្រូវ​តែ​ធ្វើ​អោយ​បាន​ច្បាស់លាស់ និង​ហ្មត់ចត់​បំផុត ។ ដូច្នេះ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​តម្លាភាព និង​សុចរិត​ភាព​ក្នុង​ការ​ផ្តល់​សេវា​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ខ្ញុំ​សូម​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ពិសេស​ចំពោះ​អ្នក​អនុវត្ត​ផ្ទាល់​នៅ​តាម​ឃុំ​សង្កាត់​ទាំងអស់ គឺ​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​បំពេញការងារ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​បំផុត គឺ​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការ​ឃុំ​ឃិ​ត​គ្នា​ដាក់​បញ្ចូល​សាច់ញាត្តិ​បងប្អូន​កូនក្មួយ​ខ្លួនឯង​ដែល​មិនមែន​ជា​គ្រួសារ​ក្រីក្រ​នឹង​ងាយ​រង​គ្រោះ​ពិតប្រាកដ ដើម្បី​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​នេះ​។

សម្តេច​គូសបញ្ជាក់​ថា​៖«​ខ្ញុំ​នឹង​ចាត់វិធានការ​ណ៍​ក្តៅ​ហើយ នឹង​មិន​មានការ​លើកលែង​ឡើយ ប្រសិនបើ​រក​ឃើញ​ថា នៅ​ក្នុងភូមិ និង​ឃុំ​/​សង្កាត់​មួយ​ណា​មាន​ករណី​មិន​ប្រក្រតី​នេះ​កើត​មាន​ឡើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ